08/04/2018 11:38 GMT+7 Email Print Like 0

Festival Hue ២០១៨៖ កម្មវិធីសិល្បៈវិសេសវិសាលជាច្រើនដែលបានមហាជននិយមចូលចិត្ត

Festival Hue ២០១៨ បានប្រព្រឹត្តទៅក្នុងរយៈពេល ៦ ថ្ងៃយប់ពោលគឺចាប់ពីថ្ងៃទី២៧ ខែមេសាដល់ថ្ងៃទី២ខែកញ្ញា រួមមានកម្មវិធីនិងពិធីបុណ្យសំខាន់ៗចំនួន ៩ សកម្មភាពជួយជ្រោមជ្រែងចំនួន ៣៣ ដែលបានមហាជនយកចិត្តទុកដាក់ និយមចូលចិត្តនិង ទន្ទឹងរងចាំផងដែរ។

 

Festival Hue ២០១៨៖ កម្មវិធីសិល្បៈវិសេសវិសាលជាច្រើនដែលបានមហាជននិយមចូលចិត្ត 

នៅក្នុងមហោស្រពនេះ តម្លៃវប្បធម៌របស់ព្រះពុទ្ធសាសនាក៏ត្រូវ បានលើកតម្កើងដែរតាមរយៈកម្មវិធី “បញ្ចាំងពន្លឺនៃក្តីជឿជាក់”។ ព្រះតេជ្ជគុណ Thich Hue Phuoc អនុប្រធានគណៈកម្មការអភិបាលសមាគមពុទ្ធសាសនាខេត្ត Thua Thien Hue បានឲ្យដឹងថា៖ ចំណុចពិសេសនៃកម្មវិធីនេះជាការសម្តែងសិល្បៈបញ្ចាំងពន្លឺ ហើយប្រទីពជាង​ ៣០ ម៉ឺនត្រូវបានបណ្តែតលើទន្លេ Huong ផងដែរ៖

“ពិធីបណ្តែតប្រទីពលើទន្លេ Huong ត្រូវបានប្រព្រឹត្តទៅតាមប្រពៃណីព្រះពុទ្ធសាសនា។ ក្នុងដៃមនុស្សម្នាក់នឹងកាន់ប្រទីពមួយហើយបណ្តែតលើទន្លេដើម្បីបួងសួងឲ្យប្រទេសជាតិសម្បូររុងរឿង រដូវអំណោយផល ប្រជាជនរស់​នៅ​ក្នុងភាពសុខសាន្តត្រាន និងពិភពលោកទទួលបានសន្តិភាព”។

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ