• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Festival Hue ២០១៦៖ សិក្ខាសាលាវិទ្យាសាស្ត្រ “ម្ហូបអាហាររាជវាំងនិងប្រជាប្រិយHue”

ក្នុងក្របខ័ណ្ឌនៃ Festival Hue ២០១៦ នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ នៅទីក្រុង Hue បានប្រព្រឹត្តទៅសិក្ខាសាលាវិទ្យាសាស្ត្រស្តីពី  “ម្ហូបអាហាររាជវាំងនិងប្រជាប្រិយ ​Hue”។ សិក្ខាសាលានេះបានរួមចំណែកប្រមូលបានបន្ថែមឯកសារថ្មីសម្រាប់ម្ហូបអាហារ Hue និងផ្សព្វផ្សាយវប្បធម៌ម្ហូបអាហារ Hue - វៀតណាមជាមួយមិត្តភក្តិអន្តរជាតិ។ ខេត្ត Thua Thien –Hue ក៏កំពុងឆ្ពោះទៅការពង្រឹង សំណុំឯកសារដើម្បីដាក់ជូនអង្គការ UNESCO ឲ្យទទួលស្គាល់ម្ហូបអាហារ Hue ជាបេតិកភ័ណ្ឌវប្បធម៌អរូបីរបស់មនុស្សលោក។ មុននោះនាថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ ពិធី​បិទមហោស្រពម្ហូបអាហារអន្តរជាតិ Hue ២០១៦ នៅ Phu Van Lau ក្រុង​ Hue ដោយពានរង្វាន់លេខ១បានប្រគល់ជូនបណ្តាមុខម្ហូបអាហារពិសេសរបស់គណៈប្រតិ​ភូ ឡាវនិងសណ្ឋាគារ Huong Giang​របស់​ខេត្ត Thua Thien –Hue ផងដែរ៕

តាម VOV5 -វិទ្យុសម្លេង​វៀតណាម

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅឯវិមានរដ្ឋសភា (ហាណូយ) ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand ប្រធានអនុគណៈកម្មការទទួលបន្ទុកការគំរាមកំហែងដែលកំពុងកើតមាន គណៈកម្មការកិច្ចការយោធានៃព្រឹទ្ធសភាអាមេរិក ជាមួយគណៈប្រតិភូសមាជិកសភា តំណាងគណៈបក្សនយោបាយនិងបណ្តារដ្ឋនៅអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

Top