04/05/2015 13:17 GMT+7 Email Print Like 0

Festival របរប្រពៃណីក្រុង Hue ២០១៥បិទបញ្ចប់

ក្រោយរយៈពេល៦ថ្ងៃប្រព្រឹត្តទៅដោយមានសកម្មភាពផលផុសជាច្រើន Festival របរប្រពៃណីក្រុង Hue (ភាគ​កណ្ដា​ល​វៀតណាម) ឆ្នាំ២០១៥បានបិទបញ្ចប់នាយប់ថ្ងៃទី២ ឧសភា។ព្រឹត្តិការណ៍នេះ ជាទីកន្លែង​ជួបជុំ​គ្នា​របស់​សិប្បករ សិប្បការិនីជាង២៤០នាក់មកពីមូលដ្ឋាន ភូមិរបរប្រពៃណីជាគំរូជាង៤០របស់វៀតណាម។​ក្រៅពី​នោះ​ នៅមានការចូលរួមរបស់មុខទំនិញផលិតផលវិចិត្រសិល្បៈនៃ ប្រទេសជាច្រើនលើពិភពលោក។ Festival របរ​ប្រពៃណីឆ្នាំនេះបានទាក់ទាញភ្ញៀវ ជាង១០ម៉ឺននាក់នៅក្នុងនិងក្រៅប្រទេសមកទស្សនា។លោក Nguyen Dang Thanh អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Hue បានឲ្យដឹងថា៖ 

“Festival របរប្រពៃណីគឺសំដៅផ្សព្វផ្សាយនិងឧទ្ទេសនាមរាល់លក្ខណៈវប្បធម៌របស់ បណ្ដារបរនិងភូមិរបរ ជាពិសេសគឺផលិតផលសិប្បៈកម្មជាគំរូ។គោលដៅដែលយើងខ្ញុំ ដាក់ចេញគឺធ្វើយ៉ាងម៉េចដើម្បីក្រោយ Festival លើកនេះ បង្កើតឡើងបរិយាកាស ពាណិជ្ជកម្មរវាងភូមិរបរនានា និងស្វែងរកទីផ្សារប្រើ​ប្រាស់​ចំពោះ​ផលិតផល​”​៕ 

 
តាម VOV5 - វិទ្យុសម្លេង​វៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ