29/03/2016 10:36 GMT+7 Email Print Like 0

Festivalវប្បធម៍សូត្រវៀតណាម-អាស៊ីឆ្នាំ២០១៦បានបើកនៅខេត្ត Quang Nam-វៀតណាម


ទិដ្ឋភាពនៅ Festival

Festival វប្បធម៍សូត្រវៀតណាម-អាស៊ីឆ្នាំ២០១៦ ប្រធានបទ “នាំសូត្រ ត្រឡប់មកជាមួយសម័យទំនើប​វិញ” បាន​ប្រារព​ នាព្រឹកថ្ងៃទី២៨ ខែ​មិនា ឆ្នាំ២០១៦ នៅទី​ក្រុង Hoi​ An ខេត្ត Quang Nam។ ចូលរួមក្នុង Festivalនេះ មានតំណាង​ជាង​៧០ នាក់​មកពីប្រ​ទេសចំនួន៩ ដែលផលិតសូត្រល្បីល្បាញបំផុតលើពិភពលោក​។ ក្នុង​ក្រប​ខ័ណ្ឌនៃ​Festival វប្បធម៍សូត្រវៀតណាម-អាស៊ីឆ្នាំ២០១៦នេះ នឹង​បង្ហាញពិធីបុណ្យប្រពៃណី​ថ្វាយព្រះនាង ដង្កូ​វនាង​ ឧទ្ទេសនាមនិងសម្តែងបច្ចេកទេសតម្បាញ​ប្រពៃណី របស់​សិប្បករ​ភូមិរបរ Tan Chau  និង ភូមិរបរល្បីមួយ​ចំនួ​ន​ទៀត។ លោក Dinh Hai នាយក​មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត Quang Nam បានឲ្យដឹងថា៖

​“នារយៈពេល១០ឆ្នាំមក ផ្នែកសូត្រត្រូវសាបសូន្យទៅជាបណ្តើរដោយសារទីផ្សារ ​និងដោយ​ចំណង​ចំណូល​ចិត្ត។ នាបច្ចុប្បន្ន​ខេត្ត Quang Nam ជាមួយនឹង​កម្មវិធីស្តារ​ឡើង​វិញភូមិ​របរ ដូចជាភូមិត្បាញនៅទីរួមស្រុក Nam Phuoc ស្រុក Duy Xuyen និង​ភូមិរបរតម្បាញ Duy Trinh។ ទីកន្លែងទាំង​អស់នេះ កំពុងអភិរក្សមុខ​របរតម្បាញ និង​កំពុង​ពង្រីក​នូវ​តម្លៃរបរ​តម្បាញ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច”។ Festival​ វប្បធម៍សូត្រវៀតណាម-អាស៊ីឆ្នាំ២០១៦ បាន​រួម​ចំណែក​អនុវត្ត យុទ្ធសាស្ត្រ​អភិរក្ស​និង​អភិវឌ្ឍន៍​មុខ​របរ​ និង​វប្បធម៌​ប្រពៃណីវៀតណាម​ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ