11/01/2016 09:26 GMT+7 Email Print Like 0

Festivalចាប់ផ្តើមអាជីពឆ្នាំ២០១៦បំផុសស្មារតីធ្វើអាជីវកម្មសម្រាប់យុវជននិងនិស្សិត

នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ យុវជននិងនិស្សិតជាង​៤០០នាក់ បានចូលរួម Festival ចាប់​ផ្តើម​អាជីពឆ្នាំ​២០១៦។ កម្មវិធីនេះសំដៅ បំផុសឡើង​នូវស្មារតីធ្វើអាជីវកម្ម ក្នុងមជ្ឈដ្ឋានវ័យ​ក្មេង ព្រម​ទាំង​ជម្រុញ​កម្មភាព បណ្តុះបណ្តាលចំណេះវិជ្ជាចាប់ផ្តើមអាជីព តាមរយៈវគ្គសិក្សា​និងចែករំលែក​ចំណេះ​ដឹង បទ​ពិសោធន៍​ចាប់​ផ្តើម​អាជីព។ លោក Hoang Quang Phong អនុ ប្រធាន​នៃសភា​ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​វៀត​ណាម​បាន​អះអាងថា៖

​“អនាគតរបស់ប្រទេសជាតិគឺអាស្រ័យទៅលើការ ខិតខំប្រឹងប្រែងរបស់ជំ​នាន់វ័យក្មេង។ យើង​ខ្ញុំត្រៀម​ខ្លួន​ជាស្រេច​រួមដំណើរ​ជាមួយ​យុវជន និងនិស្សិត ក្នុងបុព្វហេតុបំផុសឡើងស្មារតីអាជីវករវៀតណាម។ កម្មវិធីនេះចង់នាំមកនូវ​ស្មារតី ឆន្ទៈ ចាប់ផ្តើមអាជីពព្រមទាំងបំផុស ឡើង​ការប្តេជ្ញាចិត្តចាប់ផ្តើមអាជីព​របស់ ជំនាន់​វ័យក្មេង​សំដៅធ្វើ​ឲ្យប្រទេស​ជាតិ សម្បូរ​ ធូធារ”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ