15/12/2015 09:33 GMT+7 Email Print Like 0

FAO វាយ​តំលៃខ្ពស់វៀតណាម​ដែលមានឧត្តម​ភាព​ជាច្រើន ក្នុងកិច្ច​សហ​ប្រតិបត្តិការ​​រវាង​​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​


FAO វាយតំលៃខ្ពស់វៀតណាមដែលមានឧត្តមភាពជាច្រើនក្នុងកិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍

នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥​ នៅទីក្រុង Rome (អ៊ីតាលី) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ​នៅអង្គការ​ស្បៀង​អាហារ កសិកម្ម​ អង្គការសហប្រជាជាតិ (FAO) លោក Cao Chi Thien បានជូនសារតាំង​ដល់អគ្គនាយក FAO បណ្ឌិត Jose Graziano Da Silva ។ ពិភាក្សាជាមួយ លោក Cao Chi Thien  បណ្ឌិត Jose Graziano Da Silva បាន​វាយ​តំ​លៃខ្ពស់​ចំពោះការរួមវិភាគទាន​យ៉ាង​សកម្មរបស់វៀតណាម ចំពោះអង្គការនេះ។ រីឯ ឯកអគ្គរដ្ឋទូត លោក Cao Chi Thien បានអះអាងថា៖ វៀតណាមគាំទ្រ FAO ក៏ដូចជាតួនាទីរបស់លោកអគ្គនាយក Jose Graziano Da Silva ក្នុង​កិច្ចការកាត់​បន្ថយភាព​ក្រីក្រលើពិភពលោក។ ភាគីទាំងពីរបានចាត់ទុកថា៖ FAOអនុវត្ត​ការកែ​លំអរ​របៀប​សហប្រតិបត្តិការ​បច្ចេកទេស នឹងបង្កលក្ខណះងាយស្រួល​សំរាប់​សកម្មភាព​សហ​ប្រតិបត្តិការ​បច្ចេកទេស​ រវាង​ប្រទេសដៃគូនានា ដែល​ក្នុងនោះមានវៀតណាមផង៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ