• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សេដ្ឋកិច្ច

EVFTA - ឱកាសសម្រាប់ភាគីទាំងពីរ

កិច្ច​ព្រម​ព្រៀង​​ពាណិជ្ជកម្មសេរី រវាង​វៀតណាម និង​សហភាព​​អឺរុប​ (EVFTA) បញ្ចប់​កិច្ច​រចរចា​​ទ្វេ​ភាគី​ ​​កាលពី​​ខែ​ធ្នូ​ឆ្នាំ​២០១៥​ ហើយ​​​ដាក់ចេញ​​គោល​ដៅ​ ​ធ្វើ​សម្រេច​​​សំណុំ​បែបបទ​​​អនុញ្ញាតទុក​​​​ឆ្នាំ​២០១៨ មាន​សុពល​ភាព​។ សំណួរ​បាន​ដាក់​ចេញ ​តើ​វៀតណាម​និង​​​ប្រទេសនានា​នៅ​ EU អាច​​ប្រកួត​​ប្រ​​ជែង​​​​​ផ្ទាល់ ពេល​ដែល​​ចូល​រួម​ទីលានល្បែង​​​នេះ​? ចម្លើយ​ គឺ​​​​ឱកាស​សម្រាប់​ភាគីទាំងពីរ​

EU ជា​ដៃ​គូលំដាប់​ថ្នាក់ឈានមុខ​របស់​វៀតណាម​ 
តាម​​សៀវ​ភៅ​កាន់​ដៃ​សម្រាប់​សហគ្រាស​វៀតណាម​ ស្តី​ពី​ ​EVFTA​ រៀបចំដោយ​​​ក្រសួង​ពាណិជ្ជកម្ម​ ​​គម្រោង​ការ​ឧបត្ថម្ភ​គោលនយោបាយ​ពាណិជ្ជ​កម្ម​ និង​ការ​វិនិយោគ​របស់​ទ្វីប​អឺរុប​​រៀប​រៀង​ចងក្រង​ អំឡុង​ជាង​មួយ​ទស្សវត្ស​​កន្លង​​ទៅ​​ តម្លៃ​ពាណិជ្ជកម្ម​​​ទ្វេទិស ​កើន​​​​ឡើង​​១០​​ដង​ ចាប់ពី​៤,១​ពាន់​លាន​ដូល្លា​អាមេរិក​ នៅ​ឆ្នាំ​២០០០​ កើន​​ឡើង​ដល់​៤១,៣ពាន់​លាន​ដូល្លាអាមេរិក ​​​នៅ​ឆ្នាំ​២០១៥​។ តួលេខ​នេះ​ ជួយ​ EU ក្លាយ​ជា​ដៃ​គូ​មួយ​ក្នុង​ចំណោម​ដៃគូ​​​ពាណិជ្ជកម្ម ​លំដាប់​​ថ្នាក់ឈានមុខ ​របស់​​វៀត​ណាម​​​ទៅកាន់​ EU​​។​ ក្នុង​នោះ​ ការ​នាំ​ចេញ​​របស់​វៀត​ណាម​ ​ទៅ​កាន់​ EU សម្រេចជិត​៣១​ពាន់​លាន​​ដូល្លា​អាមេរិក​ និង​​នាំចូល​ពី EU ​សម្រេច​​ជាង​​១០​ពាន់​​លាន​​ដូល្លាអាមេរិក​។​
 
EU​ ក៏ជា​ដៃគូ​មួយ​​ក្នុង​ចំណោម​ដៃគូ​លំដាក់​ថ្នាក់ឈានមុខ​របស់​វៀតណាម​ ដោយ​មាន​គម្រោងការ​ចំនួន​១.៨០៩​​គម្រោង​ ​មកពី២៤ប្រទេសជា​​សមាជិក​​​ ដែល​​នៅ​មា​​ន​សុពលភាព​ ជាមួយ​សរុប​​ដើមទុន​វិនិយោគ​​បាន​ចុះ​បញ្ជី​​​គឺ ​២៣,១៦​ពាន់​​លានដូល្លាអាមេរិក​ ស្រូប​យក​៨,៧​%​ នៃចំនួន​​គម្រោង​ការ​ និង​៨% ​នៃ​សរុប​ដើម​ទុន​វិនិយោគ​​​បាន​ចុះ​បញ្ជី​​នៃទូទាំង​ប្រទេស​។​



លោកនាយករដ្ឋមន្រ្តី ង្វៀនស្វឹនភុក  (Nguyen Xuan Phuc) ទទួលជួប លោក Phil Hogan ឧត្តមស្នងការ
ទទួលបន្ទុកកសិកម្ម របស់សហភាពអឺរុប។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


កិច្ចពិភាក្សាស្តីពីភាពវិជ្ជមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU និងវៀតណាម។
រូបថត៖ យ័ញឡាម/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ក្រុមសហគ្រាសអឺរុប អញ្ជើញមកបំពេញទស្សនកិច្ច និងស្វែងរកឱកាសសហប្រតិបត្តិការវិនិយោគ
នៅ​ទីក្រុងហូជីមិញ។ រូបថត៖ ថាញវូ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 


សហគ្រាសបារាំងពិភាក្សាការស្វែងរកឱកាសវិនិយោគ នៅវៀតណាម។ រូបថត៖ ហ្វីហុង/
ទីភ្នាក់ងារសារព័ត៌មានវៀតណាម

វិស័យទាំងឡាយ​ដែល​​​បាន​វិនិយោគិន​ EU យក​ចិត្ត​ទុក​ដាក់​​បំផុត ​​គឺវិស័យ​​ឧស្សាហកម្ម​​កែច្នៃ​​ ​ ផលិត​កម្មចែក​ចាយ​អគ្គិសនី​ អាជីវកម្ម​អចលនទ្រព្យ​ សាងសង់​​ និង​វិស័យ​សេវាកម្ម​មួយ​ចំនួន​ផ្សេង​ទៀង​។ ប្រទេសនានា​ដែល​វិនិយោគ​​​ច្រើន​​បំផុត​ រួមមាន៖ ​​ប្រទេស​ហូឡង់​ អង់​គ្លេស​ បារាំង​ លុចសំបួ និង​អាលី្ល​ម៉ង់​ ស្រូប​យក​៨៤,៣% នៃ​សរុប​ដើម​ទុន​វិនិយោគ​របស់ EU ​ចូល​មក​ប្រទេស​​​វៀត​ណាម​​។​
 
សកម្មភាព​នាំចេញ​និង​នាំចូល​​ទំនិញ​របស់​វៀតណាម​ ​ប្រមូល​ផ្តុំច្រើន​នៅ​ប្រទេសមួយ​ចំនួន​​ដូច​ជា​ ប្រទេស​​អាល្លីម៉ង់ បារាំង អង់គ្លេស​ ហូឡង់​​ និង​អ៊ីតាលី​។ តាម​សន្ទស្សន៍​របស់​អគ្គនាយដ្ឋាន​គយ​​ នេះ​ជា​​ប្រាំ​​​ទីផ្សារ​ធំបំផុត​របស់​វៀត​ណាម​​នៅ​ក្នុង​EU ទាំង​ការ​នាំចេញ​និង​នាំចូល​ ស្រូក​យក​ជាង​៦៨%​ នៃ​សរុប​ពាណិជ្ជ​កម្មនឹង​​​ប្រទេស​នានានៅ​​ក្នុង​ EU​។
 
ក្នុង​ពេល​នោះ​ វៀតណាម​នាំចូលពី ​EU នូវ​​មុខ​ទំនិញជាចម្បង​​ដូចជា​៖​ ឱសថ​ ម៉ាស៊ីន​ សម្ភារៈ​​រថ​យន្ត​ និង​គ្រឿង​​បន្លាស​ ជាតិ​គីមិ ផលិតផល​ទឹក​ដោះគោ​ អាហារ​​​បសុសត្វ​ វត្ថុធាតុ​សម្រាប់​ដេរ​សម្លៀក​បំពាក់ និង​ធ្វើ​ស្បែក​ជើង​។
 
ឱកាស​សម្រាប់​ភាគីទាំងពីរ​
លោក​ Phil Hogan ឧត្តមស្នងការ​​កសិកម្ម​និង​អភិវឌ្ឍន៍​ជនបទ​​របស់​ EU បាន​ចាត់ទុក​វៀតណាម​ជា​ប្រទេសមួយ​មាន​ខឿន​សេដ្ឋកិច្ច​​សកម្ម​ ទំនាក់ទំនង​ពាណិជ្ជ​កម្ម​របស់​វៀតណាម​ និង​ EU រឹង​មាំ​ ពេល​ភាគីទាំងពីរ​​​មាន​ប្រយោជន៍​រួម។​
 
ក្រោយ​សឹង្ហបូរី​ វៀតណាម​ជា​ប្រទេសទី​២ បញ្ចប់​កិច្ច​ចរចា​ EVFTA ជាមួយ​ EU។ តាម​នោះ​ EU ​ត្រៀមជា​ស្រេច​ការ​វិនិយោគ​​ផ្គត់​ផ្គង់នូវ​​ទំនិញ​ល្អ​បំផុត​ និង​​ជួយ​វៀត​ណាម​​​លើក​​កម្ពស់​កម្រិត​​គ្រប់​គ្រង​ អំ​ពី​សុវត្ថិភាព​​​អាហារ​។​
 
តាម​សៀវ​ភៅ​កាន់​ដៃ​សម្រាប់​សហគ្រាស​វៀតណាម​ វៀតណាម​និង​ EU​នឹង​បំបាត់​ចោលពន្ធ​​នាំ​ចូលជិត​១០០​% ​ ​ចំពោះ​​​ប្រភេទ​ពន្ធ​និង​តម្លៃ​នាំចេញ​សម្រាប់​​ទំនិញ​របស់​ភាគីទាំងពីរ​ ​ដោយ​​​ដំណើរការ​​អតិបរិមាណ​គឺ​៧ឆ្នាំ ​មកពី​ភាគី​ EU និង​១០​ឆ្នាំមក​​ពីភាគី​វៀតណាម​។ គួរ​កត់​សម្គាល់​ មាន​មុខ​ទំនិញ​ជា​ច្រើន​​ទទួល​បាន​ពន្ធដា​​ស្មើ​នឹង០%​ ពេល​ដែល​កិច្ច​ព្រម​ព្រៀង​​មាន​សុពលភាព​។ ក្នុង​នោះ​ឱកាស​នាំចេញ ​ចំពោះ​ក្រុម​ទំនិញ​​កសិផល​​យ៉ា​ងច្រើន​​​ រួម​មាន៖ ​ជល​ផល​ អង្ករ ស្ករ គ្រាប់​ម្រេច គ្រាប់​ស្វាយចន្ទី​ ទឹក​ឃ្មុំធម្មជាតិ​ ផលិផលទាំងអស់​​ដូច​​បន្លែ​​ផ្លែ​​មើម​​ស្រស់​ និង​ច្នៃ​​ទឹក​ផ្លែ​ឈើ​។
 
ជាក់​ស្តែង​ កាហ្វេ​សព្វថ្ងៃ​មាន​កម្រិត​ពន្ធ​មូលដ្ឋាន ពី​០ទៅ​ដល់១១,៥% គ្រាប់​​​ម្រេច​​ពី​០ទៅដល់​៤%​ ទឹក​ឃ្មុំ​ធម្មជាតិ​​គឺ​១៧,៣% ផលិតផល​​បន្លែផ្លែ​មើម​ស្រស់​ និង​ច្នៃ​​ទឹកផ្លែឈើ​ស្រស់​ទាំងអស់នេះ​ មាន​កម្រិ​តពន្ធ​មូលដ្ឋាន​ខ្ពស់​បំផុត​គឺ​២០​% នឹង​បាន​បំបាត់​ចោល​ពន្ធ​នាំ​ចូល​ ពេលដែល​​កិច្ច​ព្រមព្រៀង​​មាន​សុពល​ភាព​​។ មុខទំនិញ​ទាំងឡាយ​នេះ​ មាន​តម្លៃនាំចេញ​ទៅ​កាន់​ EU នៅ​ឆ្នាំ​២០១៥ ចាប់ពី​ជិត​៣០០​លាន​ដូល្លា​អាមេរិក​ ឡើង​ដល់​ជាង​១,១៥​ពាន់​លាន​ដូល្លា​អាមេរិក​​។​
 
យ៉ាង​ណាមិញ​ តាម​លោក​ភុង​ហូវ​ហាវ​ (Phung Huu Hao) នាយក​រង​នៃ​ការ​ដ្ឋា​ន​​គ្រប់​គ្រង​គុណភាព​កសិ-រុក្ខ​-ជល​កម្ម​ ក្រសួង​​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​​ ដើម្បី​មុខទំនិញ​​ផ្លែឈើ​វៀតណាម ​មាន​ឱកាស​នាំចេញ​ទៅ​ទីផ្សារ​ពិបាកៗ​ដូចជា EU វៀតណាម​ត្រូវ​ការ​ឧបត្ថម្ភ​ពី​ស្ថាបនទ្វី​ប​អឺរុប​ ពីការបំពាក់​សម្ភារៈ​​​និង​បំណិន​ការ​ងារ​ក្នុង​បន្ទប់​ត្រួត​ពិនិត្យ​, វិភាគ​រក​ឃើញ​ថ្នាំ​ការពារ​រុក្ខ​ជាតិដែល​​បន្សល់​​នៅ​លើ​រុក្ខជាតិ​ ក្នុង​កម្រិត​ទាប​បំផុត​តាម​សំណូមពរ​ម៉ឹង​មាត់​របស់ EU និយាយ​ដោយ​ឡែក​ និង​របស់​ប្រទេសជាច្រើន​នៅ​លើ​ពិភពលោក​និយាយរួម​។​
 
ក៏​តាម​សៀ​វភៅ​កាន់ដៃ​សម្រាប់​សហគ្រាស​វៀតណាម​ វាយភណ្ឌ​ក៏ជា​មុខ​ទំនិញ​នាំ​ចេញ​ចម្បង​របស់​វៀតណាម​ ទៅកាន់​ EU ដោយ​តម្លៃ​នាំ​ចេញ​កើន​បង្គួរ​​​ពី​១,៥​ពាន់​លាន​ដូល្លាអាមេរិក​ នៅ​ឆ្នាំ​២០០៧ ឡើងដល់​ជិត​៣,៥​ពាន់​លាន​ដូល្លាអាមេរិកនៅ​​ឆ្នាំ​២០១៥​។



ដៃគូបរទេសស្វែងយល់ពីសក្តានុពលវត្ថុធាតុឈើរបស់វៀតណាម។ រូបថត៖ ថេអាញ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

EU ជាទីផ្សារមួយក្នុងចំណោមទីផ្សារ មានសក្តានុពលនៃវិស័យច្នៃនិងនាំចេញនូវផលិតផលឈើរបស់វៀតណាម។
រូបថត៖ ថេអាញ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ផលិតផលផ្កាស្រស់ដាឡាត (Dalat) នាំចេញទៅទីផ្សារនៃប្រទេសនានានៅទ្វីបអឺរុប។
រូបថត៖ ផាមខា/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ឆ្នាំ២០១៦ នាំចេញស្បែកជើងរបស់វៀតណាម ទៅកាន់ទីផ្សារទ្វីបអឺរុប បន្តកើនឡើងខ្លាំង។
រូបថត៖ យឿងជីតឿង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ផលិតនូវមុខទំនិញជលផលផ្អាប់ទឹកកក់ និងអាហារច្នៃសម្រាប់ហូបភ្លាម នាំចេញទៅកាន់ទីផ្សារទ្វីបអឺរុប។
រូបថត៖អានហីវ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ផលិតនូវមុខទំនិញសិប្បកម្មគុណភាពខ្ពស់ ធ្វើពីវត្ថុធាតុធម្មជាតិដូចជា ផ្តៅ ឫស្សី...នាំចេញទៅកាន់ទ្វីបអឺរុប។
រូបថត៖ យ័ញឡាម/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


វៀតណាមកំពុងសកម្មជម្រុញសកម្មភាពផ្សាយពាណិជ្ជកម្ម និងនាំចេញផ្លែឈើទៅកាន់ទីផ្សារទ្វីបអឺរុប។
រូបថត៖ អានហីវ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


វៀតណាមមួយថ្ងៃទៅមួយថ្ងៃនាំចូលនូវមុខទំនិញជាច្រើន ដែលមានប្រភពដើមពីទ្វីបអឺរុប ដូចជា៖ ផ្លែឈើ
ទឹកក្រូច ស្រា ខ្លាញប៊ើ ទឹកដោះគោ នំស្ករគ្រាប់...។ល។ រូបថត៖ ផឿងវី/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

នៅពេល​កិច្ច​ព្រម​ព្រៀង​​មាន​សុពលភាព​ ៤២,៥% ​ ​ប្រភេទ​​ពន្ធនៃ​​​មុខទំនិញ​នេះ ដែល​មាន​ពន្ធ​មូល​ដ្ឋានពី​​៨ទៅ​ដល់​១២% នឹង​ចុះ​ស្មើ​នឹ​ង០%​។ ផលិតផល​ដែល​នៅមក​នឹង​​ចុះ​ស្មើ​០%​ ក្រោយ​ពី​៣ទៅ​ដល់​៧ឆ្នាំ​។ អត្រា​តម្លៃ​នាំចេញ​របស់​វៀត​ណាម​ បាន​បំបាត់​ចោល​ពន្ធ​នៃ​មុខ​ទំនិញ​នេះ ក្រោ​យ​៥ឆ្នាំ ​គឺ៧៧,៣% ក្រោយ​៧​ឆ្នាំ​គឺ១០០%។​
 
ស្បែង​ជើងក៏ជា​មុខទំនិញ​​មួយ​​ក្នុងចំណោម​​​មុខទំនិញ​នាំ​ចេញចម្បង​ ​របស់​វៀត​ណាម​ ទៅ​កាន់ទីផ្សារ​ EU ជាមួ​យ​៣៧% នៃ​​ប្រភេទ​ពន្ធ​ប្រហាក់​ប្រហែល​​៤២,១%​ នៃ​តម្លៃ​នាំចេញ ដែល​​មាន​ពន្ធ​មូលដ្ឋាន​ពី​៣,៥ទៅដល់​​១៧%​ នឹង​ចុះ​ស្មើ​០% ​ពេល​កិច្ច​ព្រមព្រៀង​មាន​សុពលភាព​។
 
ចំពោះ​មុខ​ទំនិញ​ឈើ​ ៨៣%​នៃ​ប្រភេទ​ពន្ធ ដែល​​មាន​ពន្ធ​មូលដ្ឋានពី​០ ទៅដល់​​៦% នឹង​​​​ចុះ​ស្មើ​០%​ ពេល​កិច្ច​ព្រមព្រៀង​​​មាន​សុពលភាព​, ១៧%​ដែល​នៅមក​រួម​មាន​​​ក្តារ​ particle board, plywood, ក្តាឆ្នូត​ មាន​ពន្ធ​មូលដ្ឋានពី​​៦ទៅ​ដល់​១០%​ នឹង​​ចុះស្មើ​០%​ក្រោយ​​៥ឆ្នាំ​។​
 
ក្រៅពី​ ម៉ាស៊ីន​កុំព្យូទ័រ​ ផលិតផលអេឡិច​ត្រូនិក​ និង​គ្រឿង​បន្លាស់​ ក៏ជា​ក្រុម​មុខ​ទំនិញ​​គ្រោង​នឹង​មាន​សក្តានុពល​នាំចេញ​យ៉ាងធំ​​​ទៅ​​កាន់​ EU ដោយ​មាន​តម្លៃ​​​​​នាំចេញកើន​ឡើង​គួរ​ឲ្យ​​ចំណាប់​អារម្មណ៍ ពី​ជាង​៤០០លាន​ដូល្លា​អាមេរិក​​នៅ​​ឆ្នាំ​២០០៧ ឡើងដល់​​ជិត​២,៨​ពាន់លានដូល្លាអាមេរិក ​នៅឆ្នាំ​២០១៥។ តាម​នោះ​ ៧៤% នៃ​ប្រភេ​ទ​ពន្ធ (ក្នុង​នោះ​មាន​កុំព្យួទ័រ​) ដែលមាន​ពន្ធ​មូលដ្ឋាន​​ពី០ទៅ​ដល់​៦%​ នឹង​​​ចុះ​ស្មើ​០%​។ ផលិតផល​ដែល​នៅមក មានពន្ធ​មូលដ្ឋាន​​ពី​៥ទៅ​ដល់​១៤%​ នឹង​ចុះ​ស្មើ​០% ក្រោយពី​៣ទៅ​ដល់​៥ឆ្នាំ​។​
 
ចំពោះ​កិច្ច​ព្រមព្រៀង​នេះ​ ក្រៅពី​ការ​នាំចេញ​ វៀតណាម​នៅ​មាន​ឱកាស​នាំចូល​ពី​ទីផ្សារ​ EU នូវ​មុខទំនិញ​ម៉ាស៊ីន​ សម្ភារៈ ដោយ​កម្រិត​​ពន្ធស្មើ​​០%។ ជាក់ស្តែង​ ៦១% នៃ​​ប្រភេទពន្ធ​ ដែល​មាន​​ពន្ធ​មូលដ្ឋាន​​ពី០​ទៅដល់​​៥%​ នឹង​​ចុះ​ស្មើ​០%​ ពេល​​​កិច្ច​ព្រមព្រៀង​​មាន​សុពលភាព​​​, ផលិត​ផល​ទាំង​ឡាយ​​​ដែល​​នៅ​មក​​មាន​​ពន្ធ​​មូលដ្ឋាន​ពី​៣​ទៅ​ដល់​៥០%​ នឹង​​ចុះ​ស្មើ​​០%​ ក្រោយ​អតិបរិមាណ​​​១០ឆ្នាំ​។​
 
ម្យ៉ា​ងទៀត​ ក្រៅ​ពី​ឱកាស​ដែល​នាំមក​ឲ្យ លោក Diego Canga Fano នាយក​ផ្នែក​​​ទំនាក់​​ទំនង​​​ពហុភាគី​ និង​​គោល​នយោបាយ​​គុណ​ភាព ​នាយក​ដ្ឋាន​​​កសិកម្ម ​និង​អភិវឌ្ឍន៍​​ជនបទ​​ EU កំណត់​ចំណាំ​ សហគ្រាស​វិនិយោគ​​ចូល​មកប្រទេស​​វៀតណាម​ ត្រូវ​សង្កេត​ពិនិត្យ​ដល់​កត្តា​នីតិវិធី​ បរិស្ថាន​...។ល។​ ប៉ុន្តែ​លោក​អះអាង​ថា លទ្ធភាព​ជោគជ័យរបស់​សហគ្រាស ​ដែលបាន​​វិនិយោគ​ចូលប្រទេស​​វៀតណាម​ គឺ​ខ្ពស់​ខ្លាំង​ណាស់​៕​
 

 

ទីភ្នាក់ងារសារព័ត៌មានវៀតណាម/​កាសែត​រូបភាព​វៀតណាម​
 

HONECO និងដំណើរសរសេរឈ្មោះទឹកឃ្មុំវៀតណាមទៅកាន់ពិភពលោក

HONECO និងដំណើរសរសេរឈ្មោះទឹកឃ្មុំវៀតណាមទៅកាន់ពិភពលោក

បន្ទាប់ពីជាង ២០ ឆ្នាំនៃការកសាង និងអភិវឌ្ឍ មុខរបរចិញ្ចឹមសត្វឃ្មុំនៅប្រទេសវៀតណាម ក្រុមហ៊ុនភាគហ៊ុនឃ្មុំ តាមដាវ (Tam Dao) (HONECO) បាននាំយកផលិតផលឱសថធ្វើពីទឹកឃ្មុំ "ផលិតផលបាន​ផលិតនៅវៀតណាម

Top