23/12/2018 11:59 GMT+7 Email Print Like 0

EVFTA ជំរុញទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចរវាងវៀតណាមនិងបារាំង

 កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA) ជាសារ​ដ៏ខ្លាំងក្លា​និង​ច្បាស់​លាស់​មួយ​នៃភាគី​ទាំងពីរដោយ​បង្ហាញនូវការប្រកាន់ខ្ជាប់ទៅ​ នឹងលទ្ធិពហុភាគីនិយមនិង​ការអភិវឌ្ឍ​។
 
នេះជាការ​អះអាងរបស់ឯកអគ្គ រដ្ឋទូតវៀតណា​មប្រចាំបារាំងលោក N​guyen Thiep នៅក្នុងសិក្ខាសាលាស្ដីពីកា​រ បង្កើន​ទំនាក់​ទំនងភាពជាដៃគូសេ​ដ្ឋកិច្ច រវាងវៀតណាមនិងបារាំ​ងតាមរយៈ EVFTA កាលពីថ្ងៃទី២​០ ខែធ្នូ នៅទីក្រុង​ប៉ារីស។
 
បណ្ដាតំណាង​ចូលរួមសិក្ខាសាលាបាន​ឯកភាពគ្នាថា EVFTA នឹងរួម ចំណែកធ្វើទំ​នើបកម្មនិង ​ជួយសម្រួល​ដល់​បែប​បទ​គយ ក៏ដូចជាបទបញ្ញាត្តិ​ស្ដីពី ការផ្លាស់ប្ដូរទំនិញ​ផងដែរ។ កិច្ចព្រម​ព្រៀង​នេះនឹង​នាំមក​ជូន​ប្រទេស​អឺរ៉ុបនា​នានូ​វ ភាពងាយស្រួលជាច្រើនពាក់ព័ន្ធដល់​ការកាត់បន្ថយពន្ធ ជាពិសេសគឺលើវិ​ស័យ ផលិ​តរថយន្ត ស្រាទំពាំង​បាយជូ​ ជាដើម។ ដោយមានទីតាំងយុទ្ធ​សាស្ត្រនៅទ្វីបអាស៊ី និងតំបន់អាស៊ីអាគ្នេយ៍ វៀ​តណាម​ជាច្រកទ្វា​រដើម្បីជួ​យអោយផលិតផលមាន​ គុណភាព​ខ្ពស់របស់​បារាំង​ជ្រៀត​ចូលក្នុង​ទីផ្សារ​ដ៏ធំសម្បើម​ដែល​មាន​អតិថិជន​ ចំនួន៦០០​លាននាក់​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ