12/06/2016 12:14 GMT+7 Email Print Like 0

EURO ២០១៦ប្រារព្ធជាផ្លូវការ


ការសំដែងរបាំគួរឲ្យចាប់ អារម្មណ៍ដោយចំណងជើងថា “សួនផ្កាបារាំង”

នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ (តាមម៉ោងបារាំង) ពិធីប្រារព្ធនៃការប្រកួតបាល់ទាត់ជើងឯកទ្វីបអឺរ៉ុប (EURO ២០១៦) បានប្រព្រឹត្តទៅនៅកីឡាដ្ឋាន Stade de France នៅទីក្រុង Saint-Denis ប៉ែកខាងជើងរដ្ឋធានីប៉ារីស។ ពិធីនេះបានប្រព្រឹត្តទៅក្នុងរយៈពេល១៥នាទីដោយឈុតសំដែងដ៏សប្បាយរីករាយនិងចម្រុះ​ពណ៌​របស់អ្នកស្ម័គ្រចិត្តរាប់រយនាក់មកពីប្រទេសជាង៦០។កីឡាដ្ឋាន Stade de France ដោយមានកៅអីជាង៥ហ្មឺនត្រូវបានគ្របដណ្ដប់ដោយពណ៌លឿងនិងខៀវ ជាពណ៌ពិសេសដោយឡែកនៃឯកសណ្ឋានក្រុមបាល់ទាត់ជម្រើសជាតិរូម៉ានីនិងបារាំង។ ចាប់ផ្ដើមពិធីប្រារព្ធគឺការសំដែងរបាំគួរឲ្យចាប់អារម្មណ៍ ដោយចំណងជើងថា “សួនផ្កាបារាំង”។ បទចម្រៀងជាផ្លូវការរបស់ EURO ២០១៦ “This one’s for you” ត្រូវបានសំដែងយ៉ាងរស់រវើកដោយការគួបផ្សំរបស់ឌីជេល្បីឈ្មោះ David Guetta និងតារាចំរៀងជនជាតិស៊ុយអែត Zara Larsson។ពិធីប្រា រព្ធបញ្ចប់ដោយការសំដែងរបស់ក្រុមយន្តហោះបញ្ចេញផ្សែងបង្កឡើងរូបភាព ទង់ជាតិបារាំងឆ្លងកាត់កីឡាដ្ឋាន។ បន្ទាប់នោះគឺការប្រកួតរវាងក្រុមបាល់ទាត់ជម្រើសជាតិបារាំងជាមួយក្រុមបាល់ទាត់ជម្រើសជាតិរូម៉ានី។ ដើម្បីធានាសន្តិសុខសំរាប់ការប្រកួតឆ្នាំនេះ ប្រទេសម្ចាស់ផ្ទះបានដាក់ពង្រាយប៉ូលីសនិងបុគ្គលិក សន្តិសុខជិត៩ហ្មឺននាក់ចំណាយប្រាក់ចំនួនរាប់លានអឺរ៉ូដើម្បីរៀបចំកាម៉េរាតាមដានក៏ដូចជារៀបចំវគ្គហាត់សមជាច្រើនផងដែរ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម


 
 
បណ្តាព័ត៌មានបានផ្សាយ