22/11/2015 09:23 GMT+7 Email Print Like 0

EU ឯកភាពរឹតបន្តឹងសន្តិសុខព្រំដែនបន្ទាន់ពីការវាយប្រហារភេរវកម្មនៅបារាំង


រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងលោក Bernard Cazeneuve (Getty)

ក្នុងកិច្ចប្រជុំបន្ទាន់​នៅក្រុង Brussels បែលហ្ស៊ិកនាថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០១៥​ បណ្ដា​រដ្ឋមន្ត្រីមហាផ្ទៃ​និង​យុត្តិធម៍​សហភាព​អឺរ៉ុប (EU) បានសន្យាសាមគ្គីជាមួយបារាំងបន្ទាប់ពីការវាយប្រហារភេរវកម្ម​បង្ហូឈាម នៅក្រុងប៉ារីស ទន្ទឹម​នឹង​នោះឯកភាពវិធានការថ្មី រឹតបន្តឹងសន្តិសុខព្រំដែននិងត្រួតពិនិត្យ​កាំភ្លើង។ រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃបារាំង​លោក Bernard Cazeneuve បានឲ្យដឹងថា EU នឹងជំរុញសំណើរផ្លាស់ប្តូរ​សំខាន់​ចំពោះការ​កំណត់​ការធ្វើដំណើរ​សេរី​ក្នុង​ប្លុក Schengen តាមនោះអនុញ្ញាតឲ្យត្រួតពិនិត្យមនុស្សទាំងអស់ធ្វើ ដំណើរឆ្លងព្រំដែន រាប់ទាំង​ពល​រដ្ឋ​ទ្វីប​អឺរ៉ុប​ផង​។ លោក Cazeneuve បានសង្កត់ធ្ងន់ថា នេះជាការផ្លាស់ប្តូរសំខាន់ទន្ទឹមនឹងនោះឲ្យ​ដឹងថា គណៈកម្មាធិការអឺរ៉ុប (EU) ឯកភាពនាចុងឆ្នាំនេះនាំចេញផែនការកែទម្រង់​ការ​កំណត់​ធ្វើដំណើរសេរីក្នុងប្លុកនេះ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ