19/05/2015 11:35 GMT+7 Email Print Like 0

EU អាមេរិក​និង​អ៊ីតាលី​អំពាវ​នាវឲ្យ​អេហ្ស៊ីប​ពិនិត្យ​ឡើង​វិញ​ទោស​ប្រហា​ជីវិត​អតីត​ប្រធា​នាធិ​បតី Morsi


EU អាមេរិកនិងអ៊ីតាលីអំពាវនាវឲ្យអេហ្ស៊ីបពិនិត្យឡើងវិញទោសប្រហាជីវិតអតីត ប្រធានាធិបតី Morsi (Image: VNA)​

នាថ្ងៃទី​១៧ខែឧសភាឆ្នាំ​២០១៥​ សហ​ភាព​អឺរ៉ុប​(EU) បា​នសម្តែង​ក្តីសង្ឃឹម​ថា៖ ការ​កាត់​ទោស​ប្រហា​ជីវិត​អតីត​ប្រធា​នាធិបតី​អេហ្ស៊ីប លោក Mohamed Morsi និង​ជន​ជាប់​ចោទ​ចំ​នួន​១ រយ​នាក់​ទៀត​ដែល​តុលា​ការ​ព្រហ្ម​ទ័ណ្ឌ​ទីក្រុង​គែរ ​បាន​នាំ​ចេញ​សាល​ក្រម​នោះនឹង​ត្រូវ​បាន​ពិនិត្យ​មើល​ឡើង​វិញ។ តំណាង​ជាន់​ខ្ពស់​ទទួល​បន្ទុក​គោល​នយបាយ​សន្តិ​សុខ និងកិច្ចការ​បរទេស​របស់ EU លោក​ស្រី Federica​ Mogherini បាន​សង្កត់​ធ្ងន់​ថា​៖ សាល​ក្រម​សំរេច​ប្រហារ​ជីវិត លោក Morsi និង​ជន​ជាប់​ចោទ​ជាង​១ រយ​នាក់​ទៀត​ពោល​ខាង​លើគឺ​មិន​សម​ស្រប​ នឹងកិច្ច​សន្យា​អន្តរ​ជាតិរបស់​អេហ្ស៊ីប​ឡើយ។ មជ្ឈដ្ឋាន​មន្ត្រី​នៃប្រទេស អាហ្វ្រិក​ខាង​ជើងនេះ​ត្រូវ​ធានា​​ការ​​ជំនុំ​ជំរះ​ ឲ្យសមស្រ​បនឹង​បទដ្ឋាន​អន្ត​រជាតិ។ នា​ថ្ងៃដ៏ដែល​អាមេរិក​បាន​ប្រឆាំងជំ​ទាស់​សាល​ក្រម ​អំពី​ការ​ប្រហារ​ជីវិត​ រាល់អ្នក​កាត់​ទោសពោល​ខាង​លើ​របស់​អេហ្ស៊ីប។ ក្នុងពេល​នោះ ក្រសួង​ការ​បរទេស​អ៊ីតាលី​ក៏បាន​នាំ​ជេញសេចក្តី​ប្រកាស ដែលបាន​លើកច្បាស់​ថា៖ អ៊ីតា​លីរក្សារ​ទស្សនៈលុបចោល​ការ​ប្រហារ​ជីវិត​ពីយូរ​ណាស់​មក​ហើយ ព្រម​ទាំង​សង្ឃឹម​ថា៖ អេហ្ស៊ីបនឹង​ពិនិត្យ​មើល​ឡើង​វិញ សាល​ក្រម​ពោលខាង​លើ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ