នាយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ ប្រទេសសមាជិកទាំង២៨នៃសហភាពអឺរ៉ុប (EU) បានយល់ស្របអនុម័តលើឯកសារទាំងអស់ទាក់ទិន ដល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម និងសេដ្ឋកិច្ចលើគ្រប់វិស័យ (CETA) រវាង EU និងកាណាដា។ នាយករដ្ឋមន្រ្តីស្លូវ៉ាគីលោក Robert Fico ប្រធានប្ដូរវែន EU បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះជារបត់សំខាន់ ក្នុងគោលនយោបាយពាណិជ្ជកម្មរបស់ EU។ ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk ប្រកាសថា EU និងកាណាដា នឹងរៀបចំសន្និ សីទកំពូលនាថ្ងៃទី៣០ ខែតុលា ដើម្បីចុះហត្ថលេខាលើ CETA។ កិច្ចព្រមព្រៀង CETA ត្រូវបានចាត់ទុកថា នឹងតភ្ជាប់ EU ដែលជាទីផ្សារមួយក្នុងចំណោមទីផ្សារ ធំបំផុតលើពិភពលោកដោយចំនួនប្រជាជនជាង៥០០លាននាក់ ជាមួយ កាណាដា ដែលជាខឿនសេដ្ឋកិច្ចធំទី១០ លើពិភពលោក៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម