29/04/2016 10:00 GMT+7 Email Print Like 0

EU-វៀតណាម៖នាំទំនាក់ទំនងពាណិជ្ជកម្មឡើងកំរិតថ្មី


EU-វៀតណាម៖នាំទំនាក់ទំនងពាណិជ្ជកម្មឡើងកំរិតថ្មី

នេះគឺជាប្រធានបទ នៃសិក្ខាសាលា ដោយក្រុម​សមាជិកសភាមិត្តភាព​EU-​វៀត​ណាម  ស្ថាន​ទូត​វៀត​ណាម ប្រចាំ​នៅបែ​ល្ស៊ីក និង​វិទ្យាស្ថានស្រាវជ្រាវ ទ្វីប​អឺរ៉ុប អំពីទ្វីបអាស៊ី រួមសហការរៀប​ចំ​ឡើង នាថ្ងៃទី​២៧ ខែ​មេសា ឆ្នាំ២០១៦ នៅទីក្រុង Brussels (ប្រទេស​បែល្ស៊ីក)។ បណ្ដាអង្គសន្និសីទបានប្រមូលផ្តុំ​ពិភាក្សា អំពីខ្លឹមសារ​ស្នូល យថា​ទស្សន៍ និង​ផលប្រយោជន៍ ដែលកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី វៀតណាម-EU​ (EVFTA) នឹង​នាំមក​នូវ​ផល​ប្រយោជន៍​សំរាប់​ភាគី​ទាំងពីរ​។ តាមបណ្ដាវាគ្មិនថា៖ ទំនាក់ទំនងសេដ្ឋកិច្ច​ពាណិជ្ជកម្ម EU-វៀត​ណាម ជារូប​សណ្ឋាន​អភិវឌ្ឍន៍​ប្រកប​ដោយ​ជោគជ័យ។ នាខែសីហា ២០១៥ វៀតណាមនិងEU ទទួលបានការព្រមព្រៀង​អំពីកិច្ច​ព្រម​ព្រៀងពាណិជ្ជ​កម្ម​សេរី លើគ្រប់ជ្រុងជ្រោយ (EVFTA)។ ទំនាក់ទំនង​ពាណិជ្ជកម្មរវាង EU-វៀត​ណាម បន្ត​អភិវឌ្ឍន៍​ខ្លាំងក្លា បន្ទាប់ពីពេលដែល នាខែធ្នូ​ ឆ្នាំ​២០១៥ សភាអឺរ៉ុប (​EP) បាន​ឯកភាព​អនុម័ត​ទៅលើ​កិច្ចព្រម​ព្រៀង​ដៃ​គូ និងកិច្ច​សហប្រតិបត្តិការលើគ្រប់វិស័យ (PCA) ជាមួយវៀតណាម។ បណ្ដាកិច្ចព្រមព្រៀង​នេះបាន​បង្កកម្លាំង​ចលករ ចំពោះ​ក្រុមហ៊ុនអឺរ៉ុបបង្កើនវត្តមាន​នៅទីផ្សារវៀតណាម ​ហើយ EVFTA អាចបង្កើន​តំលៃប្រាក់​នាំចេញ​របស់​វៀតណាម ទៅ EU ប្រមាណ​៤% /ឆ្នាំ និងការនាំចេញរបស់ EU ចូលមកវៀតណាម បានជាង ៣%ដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ