19/12/2015 10:52 GMT+7 Email Print Like 0

EU រៀបចំសន្និសីទកំពូលចុងក្រោយក្នុងឆ្នាំ ២០១៥

 


EU រៀបចំសន្និសីទកំពូលចុងក្រោយក្នុងឆ្នាំ ២០១៥ (Image: VNA)

វិបត្តិជនអន្តោប្រវេសន៍និងសំណូរពរស្តីពីកំណែទម្រង់សហភាព​អឺរ៉ុប (EU) របស់អង់គ្លេស​គឺជា​បញ្ហា​ស្នូល​ដែល​ត្រូវ​បានពិភាក្សា​នៅសន្និសីទ​កំពូលនៃប្លុកនេះបានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៧ ដល់ទី១៨ ខែ​ធ្នូ ឆ្នាំ២០១៥ នៅរដ្ឋធានី Brussels បែលហ្ស៊ីក។ មុននេះ ថ្នាក់ដឹកនាំនៃប្រទេសសំខាន់ៗមួយចំនួននៅ​ EU បាន​ប្រជុំ​ជាមួយ​នាយករដ្ឋមន្ត្រីទួរគី លោក  Ahmed Davutoglu ដើម្បីពិភាក្សា អំពី​ការ​តាំង​ទីលំនៅ​ថ្មី​របស់​ជន​ចំណាក​ស្រុក​ស៊ីរីពីបណ្ដាជំរុំនៅទួរគីតាម​​កម្មវិធី ស្ម័គ្រចិត្តមួយ។ ផែនការ​នេះ​សង្ឃឹម​ថា​នឹង​បាន​រាំង​ស្កាត់​រលក​ជន​អន្តោប្រវេសន៍ ឆ្លងសមុទ្រហូរទៅអឺរ៉ុប ព្រមទាំងកាត់បន្ថយការខ្វែងគំនិត រវាងប្រទេសជា សមាជិក EU ចំពោះកួតាចាប់បង្ខំអំពីការបែកចែកជន​អន្តោប្រវេសន៍ ផងដែរ។ បន្ទាប់នេះ​ថ្នាក់ដឹក​នាំ​ទាំង​នេះ​បាន​ចូលរួម​កិច្ច​ប្រជុំជាផ្លូវការសំដៅពិភាក្សាផែនការ នៃគណៈកម្មាធិការអឺរ៉ុបស្តីពីកាបង្កើត​កំលាំងប្រតិកម្ម​បន្ទាន់​ដែល​មាន សិទ្ធិធ្វើអន្តរាគមន៍ស្តារសន្តិសុខនៅខ្សែ​ព្រំដែនឡើងវិញ​ក្ នុងវិបត្តិជន​អន្តោប្រវេសន៍​ដោយមិន​ចាំ​បាច់​​ការអនុញត្តិរបស់ប្រទេសសាមីឡើយ។ នៅសន្និសីទលើកនេះដែរបណ្ដាថ្នាក់ដឹកនាំ​EU ក៏បាន​ពិភាក្សា​អំពីបញ្ហា​ពន្យាពេលបទដាក់ទណ្ឌកម្ម ចំពោះរុស្ស៊ីវិបត្តិ​នៅអ៊ុយក្រែន​ស្ថានភាពសេដ្ឋកិច្ច​នៅក្រិក​និងការ​ប្រយុទ្ធ​​ប្រឆាំង​​នឹងលិទ្ធិភេរវកម្ម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ