14/10/2015 09:37 GMT+7 Email Print Like 0

EU ប្តេជ្ញាដោះស្រាយវិបត្តិអន្តោប្រវេសន៍


EU ប្តេជ្ញាដោះស្រាយវិបត្តិអន្តោប្រវេសន៍ (Image: VNA)

នាថ្ងៃទី ១២ ខែតុលា ឆ្នាំ២០១៥ បណ្ដារដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប (EU) ដែលបានធ្វើការប្រជុំនៅ Luxembourg នោះបានសន្យាបំផុសប្រភពកំលាំងនិងគោលនយោបាយទាំងអស់ដើម្បីដោះស្រាយវិបត្តិអន្តោប្រវេសន៍ដល់ឬាគល់។ តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយកិច្ចការបរទេសនិងសន្តិសុខ EU  លោកស្រី Federica Mogherini បានឲ្យដឹងថា​៖ ក្រៅពីបញ្ហាអន្តោប្រវេសន៍រាល់បញ្ហាផ្សេងៗទៀត ដែលត្រូវយកមកពិភាគ្សានៅកិច្ចប្រជុំលើកនេះក៏មានសារៈដ៏សំខាន់ដែរ។ ទាក់ទិនដល់ការដោះស្រាយវិបត្តិពោលខាងលើ នាថ្ងៃទី១២ ខែតុលាអាល្លឺម៉ង់បានប្រកាសនឹងបន្តអនុវត្តវិធានការត្រួតពិនិត្យខ្សែព្រំដែនលើដីគោកសំដៅកាត់បន្ថយរលកជនចំណាកស្រុកបន្តហូរចូលមកប្រទេសនេះ។ នាបច្ចុប្បន្នរដ្ឋាភិបាលអាល្លឺម៉ង់ព្រួយបារម្ភណ៏អំពីស្ថានភាពដែលកំពុងអក្រក់ទៅៗនៅអាប់ហ្គានីស្ថានអាចធ្វើឲ្យចំនួនជនចំណាកស្រុកទៅកាន់​អាល្លឺម៉ងកើនឡើងជាបន្តទៅទៀត៕

​តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ