09/07/2015 10:19 GMT+7 Email Print Like 0

EU បើកកិច្ចប្រជុំកំពូលស្តីពីបញ្ហាក្រិកនាថ្ងៃទី១២កក្កដា

នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Matteo Renzi បានប្រកាសថា ប្រទេសជាសមាជិកសហភាពអឺរ៉ុប EU ចំនួន២៨នឹងបើកសន្និសីទ កំពូល១ដែលមានចរិតលក្ខណៈសម្រេច សំដៅពិភាគ្សាអំពីវិបត្តិនៅក្រិកនាថ្ងៃទី១២ ខែកក្កដាខាងមុខ។ ថ្លែងមតិជាមួយនឹងមជ្ឈដ្ឋានសារព័ត៌មាន បន្ទាប់ពីសន្និសីទ បន្ទាន់នៃបណ្តាថ្នាក់ដឹកនាំតំបន់ចាយប្រាក់អឺរ៉ូ (Eurozone) បានបញ្ចប់ដោយមិន ទទួលបានកិច្ចព្រមព្រៀងណាមួយឡើយ​នោះ លោក Renzi បានឲ្យដឹងថា លោកជឿជាក់លើដំណោះស្រាយ១មានចរិតលក្ខណៈសម្រេចសម្រាប់ក្រិកនាថ្ងៃទី១២ កក្កដា​ខាងមុខនេះ។ ក្នុងពេលជាមួយគ្នានោះ និយាយដល់វិបត្តិនៅក្រិក ប្រធានាធិបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានសង្កត់ធ្ងន់ថា អាថែនត្រូវមានកម្មវិធីរចនាសម្ព័ន្ធបំណុលថ្មីរយៈពេលវែងមិនមែនជាកម្មវិធីជួយសង្គ្រោះរយៈខ្លីសម្រាប់ដោះស្រាយវិបត្តិភ្លាមមួយរំ​ពេច​ប៉ុណ្ណោះទេ។​ រីឯខ្លួនវិញ ថ្លែងមតិបន្ទាប់ពីសន្និសីទ នាយករដ្ឋមន្ត្រីក្រិកលោក Alexis Tshipras ក៏បានអះអាងនូវការប្តេជ្ញារបស់អាថែនសម្រាប់ដោះស្រាយវិបត្តិបំណុលនៅប្រទេសនេះផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ