23/12/2015 09:44 GMT+7 Email Print Like 0

EU និងអាស៊ីកណ្ដាលបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច


EU និងអាស៊ីកណ្ដាលបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច (Image: VNA)

ជំនួបរវាងរដ្ឋមន្ត្រីសហភាពអឺរ៉ុប (EU) - អាស៊ីកណ្ដាលលើកទី​១១ បានប្រព្រឹត្តទៅនាថ្ងៃទី ២១ ខែធ្នូ ឆ្នាំ​២០១៥ នៅទី​ក្រុង Astana កាហ្សាកស្ថាន សំដៅ​ពិភាក្សា​ អំពី​រាល់​បញ្ហា​ក្នុង​តំបន់​និង​លើពិភពលោក​ដែល​ភាគី​ទាំង​ពីរ​យក​ចិត្ត​ទុក​ដាក់​ដូច​គ្នា។ ក្នុងកិច្ចប្រជុំពិញអង្គ តំណាងរបស់ EU និងបណ្ដាប្រទេស​អាស៊ី​កណ្ដាល រួម​មាន កាហ្សា​កស្ថាន​ Uzbekistan Kyrgystan Tajikistan និង​Turkmenistan បានផ្លាស់​ប្តូរ​កិច្ច​សហប្រតិ​បត្តិ​ការ​សន្តិ​សុខ​ក្នុង​តំបន់​និង​ភាព​សហការប្រឆាំង លិទ្ធិភេរវកម្ម បញ្ហាអន្តោប្រវេសន៍ខុសច្បាប់ ជាដើម។​ ក្នុងនោះ សេដ្ឋកិច្ចគឺ ជាបញ្ហា​ស្នូល​ក្នុង​បណ្ដាការពិភាក្សានេះ។ ភាគីនានា​បានឯកភាពគាំទ្រសកម្មភាព EU ក្នុង​អាស៊ី​កណ្ដាល​ហើយ​សម្រេច​កម្ម​វិធី​ផ្តល់ជំនួយខាងហិរញ្ញវត្ថុដំណាក់ កាល ២០១៤-២០២០ កើនឡើងដល់​១ពាន់លានអឺរ៉ូ៕ 
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ