08/07/2017 15:19 GMT+7 Email Print Like 0

EU និងអាស៊ានបង្កើនកិច្ចសហប្រតិបតិ្តការជំរុញពហុភាគីនិយម

ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ នៅរដ្ឋធានីបាំងកក ប្រទេសថៃ បានប្រព្រឹត្តទៅកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ (SOM) អាស៊ាននិង EU។នៅទីនេះ EU បានអះអាងនូវការប្ដេជ្ញាចិត្តជំរុញពហុភាគីនិយមនិងការតភ្ជាប់ក្នុងតំបន់ ដែលក្នុង នោះមានកិច្ចសហប្រតិបតិ្តការយ៉ាងទូលំទូលាយជាមួយអាស៊ាន។

 
បណ្ដាតំណាងចូលរួមកិច្ចប្រជុំ SOM អាស៊ាន-EU 

ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៦ កក្កដា នៅរដ្ឋធានីបាំងកក ប្រទេសថៃបានប្រព្រឹត្តទៅកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ (SOM) អាស៊ាននិង EU។ នៅទីនេះ EU បានអះអាងនូវការប្ដេជ្ញាចិត្តជំរុញពហុភាគីនិយមនិងការតភ្ជាប់ក្នុងតំបន់ ដែលក្នុងនោះមានកិច្ចសហប្រតិបតិ្តការយ៉ាងទូលំទូលាយជាមួយអាស៊ាន។ EU មានបំណងលើកកំពស់ទំនាក់ទំនងអាស៊ាន - EU ឡើងកំរិតដៃគូយុទ្ធសាស្ត្រ ហើយចូលរួមយ៉ាងជ្រាលជ្រៅថែមទៀតក្នុងយន្តការសេរីភាពក្នុងតំបន់របស់អាស៊ាន។ EU ក៏សន្យាជំរុញការចុះហត្ថលេខានិងសំរេចការចរចារលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី (FTA) ជាមួយប្រទេសសមាជិកអាស៊ាននានាដែលដំបូងបង្អស់គឺសឹង្ហបុរីនិងវៀតណាម ឆ្ពោះទៅ FTA មួយរវាងប្លុកទាំងពីរអាស៊ាននិង EU ផងដែរ។

ភាគី EU បានអះអាងនូវសារសំខាន់នៃការរក្សាសន្តិភាព សុវត្ថិភាពនាវាចរណ៍ អាកាសចរណ៍និងសមុទ្រខាងកើត ព្រមទាំងលើកត្រដែតការដោះស្រាយជំលោះដោយសន្តិវិធី គោរពច្បាប់អន្តរជាតិ ក្នុងនោះមាន UNCLOS ១៩៨២។


ទិដ្ឋភាពក្នុងកិច្ចប្រជុំ

ថ្លែងមតិនៅកិច្ចប្រជុំនេះ ប្រធានគណៈប្រតិភូវៀតណាម អនុរដ្ឋមន្រ្តីការ បរទេសលោក Nguyen Quoc Dung អះអាងថា វៀតណាមជានិច្ចកាលគោរព ទំនាក់ទំនងអាស៊ាន-EU។ លោករូបនេះក៏បានវាយតំលៃខ្ពស់ចំពោះ​គោល​ជំហររបស់ EU ស្ដីពីបញ្ហាសមុទ្រខាងកើត ព្រមទាំងស្នើឲ្យ EU បន្តគាំទ្រការខំប្រឹងប្រែងដោះស្រាយជំលោះដោយសន្តិវិធី ហើយជំរុញឲ្យភាគីទាក់ទិននានាអនុវត្តប្រកបដោយប្រសិទ្ធភាពសេចក្ដីថ្លែងការណ៍ស្ដី​ពី​ការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងកសាងក្រុមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រ ខាងកើត (COC) ដែលមានលក្ខណៈចាប់បង្ខំខាងច្បាប់ឲ្យបានឆាប់រហ័ស៕

តាម VOV5-វិទ្យុសម្លេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ