16/01/2016 11:31 GMT+7 Email Print Like 0

EU និងរុស្ស៊ីរងការខូចខាតរាប់ម៉ឺនលានអឺរ៉ូដោយសារវិធានការដាក់ទ័ណ្ឌកម្ម


កម្មករបែងចែកបន្លែឈើនៅភូមិ Bucovat ប្រទេស Moldova ជាប្រទេសមួយក្នុងចំណោមប្រទេសទទួលរងឥទ្ធិពលដោយបទហ៊ុំព័ទ្ធនាំចូលស្បៀងអាហាររបស់រុស្ស៊ី (រូបថត៖AFP/TTXVN))

រុស្ស៊ីរងការខូចខាតចំនួន២៥ពាន់លានអឺរ៉ូក្នុងឆ្នាំ២០១៥ ដោយសារ​វិធានការដាក់ទ័ណ្ឌកម្មរបស់សហភាពអឺរ៉ូប (EU)​ ខណៈ​ដែល​កំរិត​ខូចខាត​របស់​EU ដោយវិធានការស្រដៀងគ្នាពីម៉ូស្គូក្នុង​រយៈពេល២ឆ្នាំ ចាប់ពីឆ្នាំ២០១៤ដល់ឆ្នាំ​២០១៥​គឺ៩០ពាន់លានអឺរ៉ូ។ នេះជាការវាយតំលៃដែលត្រូវ បានប្រកាសដោយអនុ​រដ្ឋមន្រ្តីទី១នៃក្រសួង​អភិវឌ្ឍន៍​​សេដ្ឋកិច្ច​រុស្ស៊ីលោក Alexey Likhachev នាថ្ងៃ ទី១៣ខែ​មករា។​ ចាប់តាំងពីខែ​កក្កដា​ឆ្នាំ២០១៤ EU បាន​អនុវត្តន៍​វិធាន​ការដាក់ទ័ណ្ឌកម្ម ទៅលើ​វិស័យជាច្រើននៃខឿនសេដ្ឋកិច្ចរុស្ស៊ី ដោយ​ទាក់​ទិន​ដល់​វិបត្តិ​នៅ​អ៊ុយ​ក្រែន​។ តបតវិញ ម៉ូស្គូក៏បានអនុវត្តន៍​បទហ៊ុំព័ទ្ធ នាំចូលស្បៀងអាហារនិងមុខទំនិញជា​ច្រើន ទៀត​ពីប្រ​ទេស​ជា​សមាជិក​ EU​ ផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ