21/03/2015 14:39 GMT+7 Email Print Like 0

EU នាំចេញលក្ខ័ណ្ឌលុបចោលបទដាក់ទណ្ឌកម្មទៅលើរុស្ស៊ី

EU នាំចេញលក្ខ័ណ្ឌលុបចោលបទដាក់ទណ្ឌកម្មទៅលើរុស្ស៊ី (Image; VNA)

ថ្នាក់ដឹកនាំនៃប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) ចំនួន ២៨ បាន​សម្រេច​រក្សា​បណ្ដាបទ​ដាក់ទណ្ឌកម្ម​ទៅ​លើ​រុស្ស៊ីរហូត​ដល់ពេល​ណាកិច្ច​ព្រមព្រៀង ទីក្រុង Minsk ស្តីអំ​ពីវិ​បត្តិអ៊ុយ​ក្រែន​ត្រូវបាន​អនុវត្តដ៏ពេញ​លេញ​។ ដោយហេតុនេះ បទដាក់ទណ្ឌកម្មនឹងអូសបន្លាយដល់ចុងឆ្នាំ ២០១៥ ដើម្បី​ភាគី​ទាក់ទិននានាអនុ​វត្ត រាល់​​មាត្រាក្នុងកិច្ចព្រមព្រៀងទីក្រុង Minsk។ ក្នុង​សេចក្តី​ថ្លែងការណ៍រួមដែល​ត្រូវបាន នាំ​ចេញ​បន្ទាប់​ពីសន្និ​សីទ​​កំពូល នាថ្ងៃទី​១៩​ខែមិនា​ឆ្នាំ២០១៥​EU សម្រេច​តភ្ជាប់បទ​ដាក់ ទណ្ឌ​កម្ម​ជាមួយ​ដំណើរ​ការអនុ​វត្តកិច្ច​ព្រម​​ព្រៀង​ទីក្រុង Minsk។ ការពន្យាពេលបទដាក់ទ​ណ្ឌកម្មនឹងត្រូវបានពិភាក្សា​នា​៦ ខែ​ខាង​មុខ​ក្រោយ​ការវិភាគ​ដ៏លំអិត​ជំលោះនៅ តំបន់ខាងកើតអ៊ុយក្រែន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ