06/08/2015 10:03 GMT+7 Email Print Like 0

EU ទទួលបាន FTA “លើគោលការណ៍” ជាមួយវៀតណាម


EU ទទួលបាន FTA “លើគោលការណ៍” ជាមួយវៀតណាម (Image: VNA)
នាថ្ងៃទី ៤ សីហា សហភាពអឺរ៉ុប (EU) បានប្រកាសថា៖ សហភាពនេះទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) លើគោលការណ៍ជាមួយវៀតណាមដែលលុបចោលស្ទើតែទាំងស្រុងរបៀងពន្ធដាចំពោះទំនិញពាណិជ្ជកម្មរវាងភាគីទាំងពីរ។ បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀត​ណាម លោក Vu Huy Hoang សមាជិការគណៈកម្មាធិការអឺរ៉ុបទទួលបន្ទុកពាណិជ្ជកម្ម លោកស្រី Cecilia Malmstroem  បានប្រកាសថា៖ ភាគីទាំងពីរទទួលបានកិច្ចព្រមព្រៀងមួយក្រោយរយៈពេល ២ កន្លះឆ្នាំដំណើការចរចារ។ លោកស្រី​ Malmstroem  បានសង្កត់ធ្ងន់ថា៖ កិច្ចព្រមព្រៀង  FTA នឹងជំរុញពាណិជ្ជកម្មរវាង EU ជាមួយខឿនសេដ្ឋកិច្ចសកម្មបំផុតនៅអាស៊ី ដែលបង្កើតឡើងរូបសណ្ឋានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មី​មួយល្អជាង និងទំនើបថែមទៀតរវាង EU និងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ព្រមទាំង បង្កើត ស្តង់ដាល្អសំរាប់ទំនាក់ទំនងពាណិជ្ជកម្មរវាង EU ជាមួយតំបន់អាស៊ីអាគ្នេយ៍ទាំង មូលផងដែរ។ ភាគីទាំងពីរនឹងបន្តសម្រេចបណ្ដាបញ្ហាខាងបច្ចេកទេសឆ្ពោះទៅកែលំអឯកសារចុងក្រោយដើម្បីដាក់ជូនឲ្យប្រទេស EU នានានិង​សភា​អឺរ៉ុប​អនុម័ត៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ