03/05/2015 14:29 GMT+7 Email Print Like 0

EU ជានិច្ចកាលគោរពការជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការជាមួយវៀតណាម

នាថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០១៥ នៅទីស្ដីការក្រុមប្រឹក្សាអឺរ៉ុប (EC) នៅទីក្រុងព្រុចសែល ឯកអគ្គ​រដ្ឋ​ទូត​វៀត​ណាម​ប្រចាំនៅប៊ែលហ្សិកនិងជាប្រធានក្រុមបេសកកម្ម វៀតណាមប្រចាំនៅសហភាពអឺរ៉ុប (EU) លោក Vuong​ Thua Phong បានជូនសារតាំងរបស់ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ដល់ប្រធាន EC លោក Donald Tusk។ថ្លែងមតិនៅទីនេះ លោក Vuong Thua Phong បានលើកត្រដែកតួនាទី របស់ EU ​បច្ចុប្បន្ន​ដែលជាដៃគូពាណិជ្ជកម្មធំទី២ និងជាទីផ្សារនាំចេញធំបំផុតរបស់វៀតណាម។ព្រមទាំង EU ក៏ជា​ដៃគូ​ជួរមុខអំពីកិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍និង វិនិយោគ អ្នកផ្ដល់ជំនួយឧបត្ថម្ភអភិវឌ្ឍន៍ ជំនួយឥត​សំណង់​ធំបំផុតរបស់វៀតណាមផងដែរ។ 

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប៊ែលហ្សិកលោក Vuong Thua Phong (ខាងឆ្វេង) និងប្រធាន EC លោក Donald Tusk (រូបថត៖vietnamplus)
លោកប្រធាន EC Donald Tusk បានអះអាងថា EU ជានិច្ចកាលគោរពការជំរុញខ្លាំង កិច្ចសហប្រតិបតិ្តការ​ប្រកប​ដោយប្រសិទ្ធភាពជាមួយវៀតណាមក្នុងទំនាក់ទំនងទ្វេ ភាគីក៏ដូចជាក្នុងក្របខ័ណ្ឌយន្តការ​ពហុភាគី​នានា​។លោកបានសំដែងជំនឿជាក់ថា ភាគីទាំង២នឹងសំរេចការចរចារនិងចុះហត្ថលេខាលើ​កិច្ចព្រម​ព្រៀង​ពាណិជ្ជ​កម្មសេរី (EVFTA) យ៉ាងឆាប់រហ័ស បង្កលក្ខណៈនាំទំនាក់ទំនងEU វៀតណាមកាន់តែ​អភិវឌ្ឍន៍ ពី ១ថ្ងៃទៅ១ថ្ងៃ៕ 
 
តាម VOV5 - វិទ្យុសម្លេង​វៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ