06/08/2019 10:54 GMT+7 Email Print Like 0

EU ចែករំលែកការព្រួយបារម្ភរបស់វៀតណាមអំពីស្ថានភាពតានតឹងនាពេលថ្មីៗនេះនៅសមុទ្រខាងកើត​


 ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh និងអនុប្រធានគណៈកម្មាធិការអឺរ៉ុបនិងជាអគ្គស្នងការសហភាពអឺរ៉ុបទទួលបន្ទុកគោល នយោបាយកិច្ចការបរទេសនិងសន្តិសុខលោកស្រី Federica Mogherini នៅក្នុងសន្និសីទកាសែត (រូបថត៖ VOV)

 លោកស្រី Mogherini បានថ្លែងថា៖ “EU គាំទ្រចំពោះសេរីភាពខាងធ្វើ ដំណើរ នាវាចរណ៍​និង​អាកាស​ចរណ៍​នៅ​សមុទ្រ​ខា​ងកើត ហើយយើងខ្ញុំក៏គាំ​ទ្រ ចំពោះដំណើរ​ការ​ឆ្ពោះទៅ​រក​ការ​បញ្ចប់​កិច្ច​ចរ​ចា​ស្ដី​ពី​ក្រម​ប្រតិ​បត្តិ​នៅ​សមុទ្រ​ខាង​កើត (COC) ដែលមានលក្ខណៈ​ចាប់​បង្ខំ​ខាង គតិយុត្ត។ 
 
នាថ្ងៃទី៥ ខែ​សីហា ឆ្នាំ​២០១៩ នៅក្នុងសន្និសីទកាសែតបន្ទាប់ពីជំនួ​បពិភាក្សាជាមួយ ឧបនាយ​ករដ្ឋមន្រ្តី រដ្ឋមន្រ្តីការ​បរទេសវៀត​ណាម លោក Pham Binh Minh អនុ ប្រធាន​គណៈ​កម្មាធិការ​អឺរ៉ុប​និង​ជា​អគ្គ​ស្នង​ការ​សហភាព​អឺរ៉ុបទ​ទួលបន្ទុកគោល នយោបាយកិច្ចកា​របរទេសនិងសន្តិសុខលោក​ស្រី Federica Mogherini បាន​ ជម្រាប​ថា​ EU ចែករំលែកការព្រួយបារម្ភរបស់វៀតណាមអំពីការកើនឡើងនៃ ភាពតាន​តឹង​នាពេល​ថ្មីៗ​នេះ​នៅ​សមុទ្រ​ខាង​កើត​។ EU ចាត់ទុកថា រាល់ភាព​តាន តឹងយ៉ាង​ដូច្នេះមិន​មែន​ជាកត្តា​ងាយ​ស្រួល​ចំពោះ​បរិយាកាស​សន្តិភាព និង​ស្ថិរ ភាពនៅក្នុងតំបន់នេះឡើយ។
 
លោកស្រី Mogherini បានថ្លែងថា៖ “EU គាំទ្រចំពោះសេរីភាពខាងធ្វើ ដំណើរ នាវាចរណ៍​និង​អាកាស​ចរណ៍​នៅសមុទ្រ​ខាងកើ​ត ហើយយើងខ្ញុំក៏គាំទ្រ ចំ​ពោះដំណើរការ​ឆ្ពោះទៅរក​ការបញ្ចប់​កិច្ចចរ​ចាស្ដីពី​ក្រម​ប្រតិបត្តិ​នៅសមុទ្រ​ខាង​កើត (COC) ដែលមានលក្ខណៈចាប់បង្ខំខាងគ​តិយុត្ត។ យើងខ្ញុំក៏មានគោល បំណ​ងថា ភាគីនានា​នឹង​ជំរុញកិច្ចខិតខំប្រឹងប្រែងសំដៅ​បន្ធូរបន្ថយភាពតាន​តឹង ព្រមទាំង​គាំទ្រចំពោះ​ទស្សនៈ​ស្ដីពីការ​គោរព​ច្បាប់​អន្តរជាតិ ជាពិសេសគឺគោរព បទប​ញ្ញត្តិទាំងអស់នៅក្នុង U​NCLOS 1982 ផងដែ​រ”។
 
ចំណែក​ឯខ្លួនវិញ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានស្វាគមន៍​ទស្សនៈ​របស់​ EU ដែលគាំទ្រចំពោះសេរីភាព សន្តិសុខនិងសុវត្ថិភាពនាវាចរណ៍នៅសមុទ្រខាងកើត។ លោក Pham Binh​ Minh បានស្នើអោយ EU បន្តចូលរួមក្នុងការរក្សាសន្តិភាព ស្ថិរភា​ព ការគោរពច្បាប់ ​គោរព UNCLOS 1982 ក៏ដូចជាសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រទេស នានានៅ​សមុទ្រ​ខាង​កើត​ផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ