09/03/2015 11:50 GMT+7 Email Print Like 0

EUប្រឆាំងជំទាស់សេចក្តីអំពាវនាវរបស់អាមេរិកស្តីពីការផ្តល់អាវុធឲ្យអ៊ុយក្រែន

នាថ្ងៃទី៦ខែមិនា ឆ្នាំ២០១៥ តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយ សន្តិសុខ និងកិច្ចការបរទេសរបស់​សហភាព​អឺរ៉ុប (EU)លោកស្រី Federia Mogherini បានប្រឆាំងជំទាស់ការដែលអាមេរិក​មានបំណងផ្គត់ផ្គង់​អាវុធកា​រពារនិងបង្ក របួសសម្រាប់អ៊ុយក្រែន ដើម្បីជួយកងទ័ពប្រទេសនេះទប់ទល់នឹងភាគប្រឆាំង។​​ តាម​លោក​​ស្រី Mogheriniថា ទិសដៅនៃសកម្មភាពជាបន្តគឺអនុវត្ត កិច្ច ព្រម​ព្រៀង​សន្តិភាព​ដែល​មាន​ចុះ​ហត្ថលេខា​នៅ​ក្រុង Minsk របស់ប្រទេស បេឡារុសមុននេះ។ ក្នុងថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសអូទ្រីស Sebastian Kurz ក៏បាន​ចាត់ទុកថា ការលើកផែនការផ្គត់ផ្គង់អាវុធឲ្យអ៊ុយក្រែនគ្រាន់តែជាការ ចាក់ប្រេងលើភ្លើងតែប៉ុណ្ណោះ។
 ក្នុងព្រឹត្តការណ៍ទាក់ទិនមួយទៀត ស្ថាប័នសាព័ត៌មាននៃក្រសួងការពារជាតិអង់គ្លេស បានឲ្យដឹងថា ប្រទេស​នេះ​ នឹងប្រគល់ដោយឈរលើមូលដ្ឋានឥតសំណង សម្រាប់អ៊ុយក្រែន ចំនួនសំភារៈឧបករណ៍មិនបង្កការរង​របួស​ជាបន្ត ដោយមានចំនួនប្រាក់១,៣លានដុល្លារអាមេរិក៕ 

 
តាមVOV5-វិទ្យុសម្លេងវៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ