05/12/2017 07:10 GMT+7 Email Print Like 0

EUនិងវៀតណាមខិតខំប្រឹងប្រែងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសរីទ្វេភាគី

នៅទីក្រុងព្រុចសែលក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី១និងទី២ ខែធ្នូ ឆ្នាំ២០១៧ រដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀត​ណាម​ លោក Tran Tuan Anh កំពុងមានដំណើរទស្សនកិច្ចការងារនៅសហភាពអឺរ៉ុប (EU)។

EUនិងវៀតណាមខិតខំប្រឹងប្រែងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសរីទ្វេភាគី

របៀបវាៈនៃដំណើរទស្សនកិច្ចនេះគឺផ្តោតសំខាន់ទៅលើទំនាក់ទំនងសហប្រតិបត្តិការអំពីសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេ​ភាគីជាមួយ EU និងដោះស្រាយរាល់បញ្ហានៅសេសសល់ សំដៅជម្រុញឲ្យបានឆាប់ៗ ការចុះហត្ថលេខានិងអនុម័ត​លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមជាមួយ EU (EVFTA)។ ក្នុងជំនួបរវាងរដ្ឋមន្ត្រី លោក Tran Tuan Anh  ជាមួយសមាជិកពាណិជ្ជកម្ម EU លោក Cecilia Malstrom ភាគីទាំងពីរបានឯកភាព បន្តការខិត​ខំ​ប្រឹងប្រែងដើម្បីសម្រេចបានការឯកភាពស្តីពីចំណុចនៅសេសសល់ នៃកិច្ចព្រមព្រៀង។

ក៏ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច EU តាងនាមរដ្ឋាភិបាលវៀតណាម រដ្ឋមន្ត្រី លោក Tran Tuan Anh និងតំ​ណាង​ EU លោក Stefano Manservisi ប្រធាន នាយកដ្ឋានសហប្រតិបត្តិការនិងអភិវឌ្ឍន៍អន្តរជាតិ បានចុះហត្ថលេខា​​លើកិច្ចព្រមព្រៀងស្តីពីហិរញ្ញវត្ថុសម្រាប់កម្មវិធី “ជួយឧបត្ថម្ភគោលនយោបាយអភិវឌ្ឍន៍ ថាមពលនិងបង្កើនលទ្ធភាពទទួលបានថាមពលប្រកបដោយនិរន្តរភាពនៅតំបន់ជនបទ តំបន់ព្រៃភ្នំនិងកោះសមុទ្រ” ដោយ​ប្រើប្រាស់ទុន ODA ឥតសំណង់ ឧបត្ថម្ភដោយ EU ផង ដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ