12/10/2017 11:15 GMT+7 Email Print Like 0

Ecolink - នាំយករសជាតិតែឈើចំណាស់វៀតណាមចេញទៅពិភពលោក

ជា​សហគ្រាសមួយ​ក្នុង​ចំណោម​សហគ្រាស ដែល​​នាំតែ​​ចេញទៅ​ទី​ផ្សារ​ធំបំផុត​​នៅ​​ប្រទេស​វៀតណាម​សព្វថ្ងៃ​ ក្រុមហ៊ុន​ហេប​ថាញ​- Hiep Thanh​ (Ecolink​) ​​ជាមួយ​ប្រៀប​ខ្លាំង​​ពី​ការ​ប្រើប្រាស់​តែ ​តាម​រយៈ​​បណ្តាញ​ចែក​ចាយ​ពាណិជ្ជកម្ម​យុត្តិធម៌​អន្តរជាតិ​ (FLO) បាន​​នាំ​ផលិតផល​ដែល​មាន​ឈ្មោះថា​តែ​ស​រីរាង្គ​​​វៀតណាម ​​ទៅ​ដល់​អ្នក​ប្រើប្រាស់​អន្តរជាតិ។

បង្កើត​​នៅ​ឆ្នាំ​២០០៤​ ចំពោះ​​គម្រោង​ការ​កម្លាយដើមតែ​ទៅ​ជា​ដំណាំ​កាត់បន្ថយ​ភាព​ក្រី​ក្រ​ ជូន​បងប្អូន​ជនជាតិ​ភាគ​តិច​ ក្រុម​ហ៊ុន​ Ecolink​​ ជួប​ប្រទះ​ការ​លំបាក​យ៉ាង​ច្រើន​​។ ទស្សនទាន​ផលិត​​តែសរីរាង្គ ​ពេល​នោះ​​នៅ​មាន​ភាព​​ថ្មី​ប្លែក​ តែ​សក្តានុពល​ផលិត​តែ​នៅ​តាម​តំបន់​ភ្នំមាន​ភាពរីក​ចម្រើន​យ៉ាង​ខ្លាំង​​​។

 

ក្រុម​ហ៊ុន Ecolink រក្សា​ល្បឿន​កំណើន​ស្មើ​​២០%​ជារៀង​រាល់​ឆ្នាំ​ ហើយ​​យុទ្ធសាស្រ្ត​ដល់​ឆ្នាំ​២០២២​ នឹង​នាំតែ​ចេញទៅ​​ទីផ្សារ​ចំនួន​៥០០​តោន​។ ក្រុមហ៊ុន Ecolink បាន​ពង្រាយ​គម្រោង​ការទាំង​​១៧ ​និង​ធ្វើការ​ជាមួយប្រជា​​កសិករ​ដាំដំណាំ​​តែ​សរីរាង្គ​​ចំនួ​ន​១៧៥០នាក់​ សម្រាប់ការ​​ប្រើ​ប្រាស់​តាម​រយៈ​បណ្តាញ​ចែក​ចាយ​​ពាណិជ្ជកម្ម​យុត្តិធម៌​អន្តរជាតិ ​​(FLO)។​

លោក​ផាម​មិញ​ឌឹក​ (Pham Minh Duc) ​នាយក​ប្រតិបត្តិការ​​នៃ​ក្រុម​ហ៊ុន​ Ecolink​​​ ឲ្យ​ដឹង​ថា ពេល​ផ្តើមធ្វើ​​​អាជីវកម្ម​ជាមួយ​គោល​គំនិត​​ផលិត​តែ​​សរីរាង្គ​ ក្រុម​ហ៊ុន​ Ecolink បាន​ពង្រាយ​គម្រោងការ​​ដំបូង​​នៅ​តឹន​កឿង​ (Tan Cuong) ថៃ​ង្វៀន​ (Thai Nguyen) ទទួល​នៅ​​ភាព​​បរាជ័យ ប៉ុន្តែ​​បង​និង​សហការី​​មានគំនិតមិនរុញរា​។ ក្រុម​ហ៊ុន​ Ecolink យល់​ឃើញ​ឱកាសជំនាញ​លើ​​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ផលិតកម្ម​​តែ​សរីរាង ​ជា​ទិសដៅ​មួយដែល​​មាន​អនាគត​ ដូច្នេះ​ទើប​បន្ត​បើក​ទូលាយ​បណ្តាក់ទុន​ផលិតកម្ម​​តែ​នៅស្រុក​​​បាន​ឡៀន - Ban Lien​ (ខេត្ត​ឡាវកាយ - Lao Cai) រហូត​ដល់​ក្វាង​ប៊ិញ​ - Quang Binh (ខេត្ត​ហាយ៉ាង - Ha Giang​) និង​តាម​ដឿង​ - Tam Duong (ខេត្តឡាយ​ចូវ - Lai Chau)។
 
ដើម្បី​ផលិត​ផល​តែ​វៀតណាម​បាន​អ្នក​ប្រើប្រាស់​លោក​ខាង​លិច​ទទួល​ស្គាល់​ ក្រុម​ហ៊ុន Ecolink បាន​​ស្រាវ​ជ្រាវ​ស្វែង​រកលក្ខណៈ​​សារជាតិ​ដោយ​ឡែក​​។ គំរូ​ដូចជា​៖ ទីផ្សារ​អ៊ឺរ៉ុប​ ​ក្រុម​ហ៊ុន Ecolink ​​បាន​ផ្តល់​ពេលវេលា​​​៨​ឆ្នាំ ​ដើម្បីស្វែង​​យល់​​ពី​ចំណង​ចំណូល​ចិត្ត​​នេះ ហើយ​​កែ​ច្នៃ​​​រសជាតិ​តែ​ ឲ្យ​​មាន​រសជាតិ​​អេម​ ក្រអូបក្លិន​ផ្កា​​​ធម្ម​ជាតិ​។
 
ក្រៅពីនោះ ក្រុមហ៊ុន Ecolink ​នៅ​បង្កើត​ផលិតផល​តែ​​សរីរាង្គ​ មាន​រសជាតិ​វប្បធម៌​​វៀតណាម​ ហើយ​​ប្រឹក្សា​ជូន​សហគ្រាស​ផ្សេង​ៗ ​​រួម​គ្នា​បើក​ទូលាយ​បង្កើត​អង្គភាព​ផលិត​​ជា​ផលិត​ផល​បន្លែ ដើម​ឧបឈើយ​ ខ្ញី​សរីរាង្គ ​នៅតាម​​ខេត្ត​ហាយ៉ាង​​ - Ha Giang ត្វៀន​ក្វាង - Tuyen Quang​ អៀន​បាយ - Yen Bai ក្រុម​​​ហាណូយ​...។ល។ ក្រុម​ហ៊ុន​ Ecolink បាន​សហការ​ជា​មួយ​សហករណ៍​កសិករ​ បណ្តុះ​បណ្តាល​និង​ប្រឹក្សា​ជូន​ក្រុម​ទាំងឡាយ ​​ដើម្បី​ពួកគេ​បង្កើត​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​​ ចាប់ពី​​ការ​​​ដាំ​ដំណាំ​ កែ​ច្នៃ​ រហូត​ដល់​ការ​ចែក​ចាយ​។
 
ផលិតផល​តែ​ទាំង​១៣​ប្រភេទ​របស់​ក្រុម​ហ៊ុន​ Ecolink ដូចជា៖ Black Tea Op, Red Tea, Jasmine Tea, Shan Steamed Green tea, Green Tea Straighten, White Tea, Green Tea Fanning…។ល។​ បានទទួល​ស្គាល់​ជា​ផលិតកម្មស្ថេរភាព​​ គ្រប់​ស្តង់​ដារ​​សរីរាង្គ​​របស់អ៊ឺ​រ៉ុប​ (EC834/2007) កាណាដា​ (CAN/CGSB 32.310, 32.311) អនុញ្ញាត​ឲ្យ​ប្រើប្រាស់​​ logo ទទួល​​ស្គាល់​​របស់​អាមេរិក​ (USDA)។ ផលិតផល​នេះ​កំពុង​​បាន​ប្រើប្រាស់​​ស្ថិរភាព​ តាម​រយៈ​បណ្តាញ​ចែក​ចាយ​ពាណិជ្ជកម្មយុត្តិធម៌​អន្តរជាតិ​ (FLO) ហើយ​បាន​អតិថិជន​អ៊ឺរ៉ុប​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​។​


 ខ្ពង់​រាប​តែ​ធម្មជាតិ​​នៅភូមិ​​បាន​ឡៀន - Ban Lien ​ (ស្រុក​បាក់​ហា - Bac Ha  ខេត្ត​ឡាវ​កាយ - Lai Cai)។

 
បងប្អូន​ជនជាតិ​តៃ (Tay) ​ប្រមូល​ផល​តែ​ឈើ​ចំណាស់​ នៅ​លើ​ខ្ពង់​រាប​ខ្ពស់​ សម្រាប់​ផ្គត់​ផ្គង​ជូន​រោងចក្រ​ Ecolink។​​

 គល់​តែ​​ចំណាស់​​ដែល​បាន​ជនជាតិភាគតិច​​បេះស្លឹក​យក​ទៅ​ច្នៃ​ជា​គិលាន​ភេសជ្ជៈ​​​ប្រចាំ​ថ្ងៃ។​​
ត្រួយ​តែ​ពណ៌​បៃតង​ជា​ធនធាន​បរិសុទ្ធ​ សម្រាប់​ធ្វើជា​​​​ផលិត​ផល​តែ​ Ecolink។​


 
ត្រួយ​តែ​បេះ​ពីឈើ​តែ​ចំណាស់​បរិសុទ្ធ​ បាន​ប្រមូលផល​តាម​វិធី​សាស្រ្ត​ធម្មជាតិ​​ធានា​ល្អបំផុត​នូវ​រសជាតិ​របស់​ស្លឹក​តែ។​

សព្វថ្ងៃ​ រោង​ចក្រ​​ធំៗទាំងបី​របស់​ក្រុមហ៊ុន Ecolink នៅ​​ស្រុក​បាក់​​ហា Bac Ha (ខេត្ត​ឡាវ​កាយ - Lao Cai) ​ស្រុក​ក្វាង​ប៊ិញ​ - Quang Binh (ខេត្ត​ហាយ៉ាង - Ha Giang​) និងស្រុក​​តាម​ដឿង -Tam Duong​ (ខេត្ត​ឡាយ​ចូវ - Lai Chau​)​ កំពុ​ងដំណើរ​ការ​ដោយ​កម្លាំង​ផលិត​១៥០តោន​ក្នុង​មួយ​ឆ្នាំ​ នាំ​ចេញ​ទៅ​ទីផ្សារ​អ៊ឺ​រ៉ុប​និង​​អាមេរិក​ខាង​ជើង ​រួម​មាន៖ ​អាមេរិក​ កាណាដា​...។ល។
 
ក្រៅ​ពី​នោះ ក្រុម​ហ៊ុន​នៅ​មាន​រោងចក្រ​ជំនួយ​​ដល់​បទដ្ឋាន​ផលិត​តែ​សរីរាង្គ​ ដូចជា​៖ រោងចក្រ​នៅ​ស្រុក​យី​ឡិញ - Di Linh (​ខេត្ត​ឡឹម​ដុង - Lam Dong​) ​រោង​ចក្រ​នៅ​ Xamneua (ប្រទេស​ឡាវ)​ បាន​អនុវត្ត​វិនិយោគ​​មូលដ្ឋាន​ចម្ការ​​បំបៅ​ពូជ​ឈើ​ និង​រោងចក្រ​ផលិត​​​ជីរ​ ​សម្រាប់​ផ្គត់​ផ្កង់​ គ្រប់​គ្រង​សុក្រិតខ្សែ​​សង្វាក់​ផលិត​តែ​ ប៉ុន្តែ​​​ត្រូវ​ពឹង​ផ្អែក​​លើ​​ទៅ​​លើ​អ្ន​ក​ផ្គត់​ផ្គង់​។​
 
ប្រសិន​បើ​ នៅ​ទីផ្សារ​វៀតណាម​ តែមួយ​គីឡូក្រាម​​​មាន​តម្លៃ​​មធ្យម​២ដុល្លាអាមេរិក​ តម្លៃ​ទីផ្សារ​មធ្យម​លើ​តែ​មួ​យគីឡូ​ក្រាម​របស់​ Ecolink នាំ​ចេញទៅ​អ៊ឺរ៉ុប បាន​​លក់ដោយ​​ថ្លៃ​៨ដុល្លាអាមេរិក​ ផលិតផលតែ​ពិសេស​មាន​តម្លៃ​ឡើង​ដល់​១៥០ដុល្លាអាមេរិក​។ ប្រការនេះ សឲ្យ​ឃើញ​ថា​​ផលិតផល​តែ​សរីរាង្គ​ Ecolink មាន​គុណភាព​ពិតប្រាកដ​ បាន​​អ្នក​ប្រើ​ប្រាស់​ទទួល​ស្គាល់​យ៉ាងពេញទំហឹង​ នៅ​តាម​ទីផ្សារពិបាក​ដូចជា៖​ EU អាមេរិក​ និង​កាណាដា​។


 បងប្អូន​​ជនជាតិ​ច្នៃ​តែ​​។​

 
ដំណាក់​កាលច្នៃ​​តែ​មួយ ​នៅ​ក្នុង​រោងចក្រ​របស់​ក្រុមហ៊ុន​ Ecolink ដោយ​បងប្អូន​​ជនជាតិ​ធានា​ទទួល​​បន្ទុក​។​


 ខ្សែ​សង្វាក់​សម្ងួត​តែ​ក្រោម​កម្តៅ​ថ្ងៃ​។​


 ប្រភេទ​តែបៃតង​សរីរាង្គ​របស់​ក្រុម​ហ៊ុន​ Ecolink។​

 
តែ​ខ្មៅ​សរីរាង្គ​​របស់​ក្រុ​មហ៊ុន​ Ecolink ទទួល​បណ្ណ​បញ្ជាក់​ស​រីរាង្គ​របស់​អាមេរិក​និង​ថៃ ​​កំពុង​បាន​ប្រើប្រាស់​ស្ថេរភាព​នៅ​ទីផ្សារ​អ៊ឺរ៉ុប​។​

 
ផលិត​ផល​តែ​ខ្មៅ​​របស់ក្រុមហ៊ុន​ Ecolink។

បើ​មាន​ឱកាស​ទៅ​លេង​តំបន់ខ្ពស់​​វៀតណាម​ដូច​ជា៖ ​ឡាវ​កាយ - Lao Cai  ឡាយ​ចូវ - Lai Chau ​...។ល។ ជា​ទីកន្លែង​មាន​រាប់​ពាន់​​ដើមតែ​ស​រីរាង្គ​ចំណាស់​ បាន​ដាំ​នៅ​លើ​ខ្ពង់​រាប​ ហើយ​​រូបភាពបងប្អូន​​ជនជាតិ​ជាមួយ​ស្នាម​ញ​ញឹម​រីករាយ​ អញ្ជើញ​ភ្ញៀវ​ទេសចរណ៍​ពិសា​តែ​របស់​ក្រុមហ៊ុន​ Ecolink មិត្ត​នឹង​ទទួល​បាន​រសជាតិ​ដ៏​បរិសុទ្ធ​របស់​​ធម្មជាតិ​ នៅ​​រាល់​ពែង​តែទាំងនោះ​​​​៕​
 

អត្ថបទ៖ ប៊ិច​វឹន​    រូបថត៖ Ecolink
 


បណ្តាអត្ថបទបានផ្សាយ