19/10/2018 10:02 GMT+7 Email Print Like 0

EC ដាក់ជូនក្រុមប្រឹក្សាអឺរ៉ុប អនុម័តលើកិច្ចព្រមព្រៀង FTA ជាមួយវៀតណាម

នាថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៨ គណៈកម្មការអឺរ៉ុបបានឯកភាពដាក់ជូនក្រុមប្រឹក្សាអឺរ៉ុបសម្រាប់ការអនុម័តដើម្បី​ចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀង EVFTA (គ្រោងទុកនាចុងឆ្នាំ២០១៨) ហើយបញ្ជូនទៅសភាអឺរ៉ុបដើម្បីអនុម័ត (នាដើមឆ្នាំ២០១៩) ។

នេះគឺជាកិច្ចព្រមព្រៀងលើគ្រប់ជ្រុងជ្រោយមួយស្តីអំពីការបើកទ្វារទីផ្សារដំបូងនៃសហភាពអឺរ៉ុប (EU) ជាមួយប្រទេស​កំពុងអភិវឌ្ឍន៍មួយនៅទ្វីបអាស៊ី។ ការដែលគណៈកម្មាធិការអឺរ៉ុបបានអនុម័ត EVFTA មុនពេលប្រារព្ធកិច្ច​ប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១២ (ASEM 12) ជាសារថ្មីមួយ ដើម្បីបញ្ជាក់ជាមួយសហគមន៍អន្តរជាតិអំពីកិច្ច​ខិត​​ខំប្រឹងប្រែងជម្រុញការតភ្ជាប់កិច្ចសហប្រតិបត្តិការអន្តរតំបន់រវាងអឺរ៉ុបនិងអាស៊ី។

នារសៀលថ្ងៃដដែល គណៈកម្មាធិការអឺរ៉ុប បានបើកសន្និសីទសារព័ត៌មានសំដៅប្រកាសជាផ្លូវការនូវព័ត៌មានវិជ្ជមាន​នេះព្រមទាំងបញ្ជាក់ថា នឹងជំរុញការអនុវត្តកិច្ចព្រមព្រៀងនេះឱ្យបានឆាប់នាពេលខាងមុខ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ