05/08/2018 07:40 GMT+7 Email Print Like 0

EAS - យន្តការសហប្រតិបត្តិការដោះស្រាយបញ្ហាក្ដៅគគុកលើទូទាំងពិភពលោក

ក្នុងក្របខ័ណ្ឌកិច្ចប្រជុំ AMM លើកទី ៥១ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាននិងបណ្ដាប្រទេសចូលរួមយន្តការជាន់ខ្ពស់អាស៊ីបូព៌ាលើកទី ៨ រួមមានចិន កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី ឥណ្ឌា នូវែលហ្សេឡង់ រុស្ស៊ីនិងអាមេរិក (ហៅកាត់ថា EAS) ក៏បានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិសឹង្ហបុរីដែរ។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh ដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំ។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh ដឹកនាំគណៈប្រតិភូវៀតណាម
ចូលរួមកិច្ចប្រជុំ។ (រូបថត៖ TTXVN)

បណ្ដារដ្ឋមន្រ្តីបានអះអាងជាថ្មីម្ដងទៀតនូវសារសំខាន់នៃ EAS ដោយតួនាទីជាវេទិការបស់ថ្នាក់ដឹកនាំនានា ដើម្បីពិភាក្សាអំពីបញ្ហាយុទ្ធសាស្ត្រធំៗដែលភាគីទាំងអស់មានការយកចិត្តទុកដាក់ដូចគ្នា។ អង្គប្រជុំក៏បានវាយតំលៃខ្ពស់ចំពោះតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាននៅក្នុងតំបន់ ហើយចាត់ទុកថា កិច្ចសហប្រតិបតិ្តការជាមួយអាស៊ានក្នុង EAS នឹងជាកូនសោដើម្បីនាំមកនូវសន្តិភាព ស្ថិរភាពនៅតំបន់អាស៊ី ប៉ាស៊ីហ្វិកនិងលើទូទាំងពិភពលោកផងដែរ។ បណ្ដារដ្ឋមន្រ្តីក៏បានឯកភាពថា ដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងជាន់ខ្ពស់អាស៊ីបូព៌ានានា ប្រទេសទាំងឡាយត្រូវបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពដូចជា៖
សេដ្ឋកិច្ចពាណិជ្ជកម្ម អប់រំ សុខាភិបាល បរិស្ថាន សន្តិសុខបណ្ដាញអ៊ីនធឺណែត ប្រយុទ្ធប្រឆាំងភេរវកម្មនិងការ​ទប់​ទល់បម្រែបម្រួលអាកាសធាតុ ជាដើម។

អង្គប្រជុំបានអំពាវនាវឲ្យការជួយឧបត្ថម្ភរបស់ប្រទេសអាស៊ីបូព៌ានានាក្នុងដំណើរការកសាងអាស៊ាន ក្រោយពីបានបង្កើតសហគមន៍ ដើម្បីរួមគ្នាដោះស្រាយការសាកល្បងនាបច្ចុប្បន្ននៅតំបន់អាស៊ីខាងកើតនិយាយដោយ​ឡែក​និងលើពិភពលោកនិយាយរួម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ