05/09/2016 10:34 GMT+7 Email Print Like 0

EAEU នឹងផ្លាស់ប្តូរទៅកាន់យន្តការពាណិជ្ជកម្មសេរីជាមួយវៀតណាមចាប់ពីខែតុលា


រដ្ឋមន្ត្រីពាណិជ្ជកម្មគណៈកម្មាធិការសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប Veronnika Nikishina

ទីភ្នាក់ងារសារព័ត៌មាន Interfax.ru របស់រុស្ស៊ីបានជូនដំណឹងថា ចាប់ពីខែតុលា ឆ្នាំ២០១៦ សម្ព័ន្ធសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (EAEU) បានផ្លាស់ប្តូរទៅយន្តការពាណិជ្ជកម្មសេរីជាមួយវៀតណាម។ រដ្ឋមន្ត្រីពាណិជ្ជកម្មគណៈកម្មាធិការសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប  Veronnika Nikishina បានប្រកាសនៅវេទិកាសេដ្ឋកិច្ចលោកខាងកើតលើក​ទី​២​នៅ ​Vladivostok​ (រុស្សី)ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយវៀតណាមជាឯកសារដំបូង ដែល EAEU ចុះហត្ថលេខានិងមានសុពលភាពនាថ្ងៃទី៥តុលាខាងមុខ។ ភាគីទាំងពីរបានសម្រេចដំណើការអនុម័តនិងអស់កាល​បិរច្ឆេទរយៈពេល៦០ថ្ងៃនឹងចាប់ផ្តើមអនុវត្តជាផ្លូវការ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EAEU វៀតណាម រួមមានភារកិច្ចដែលភាគី ទាំងពីរត្រូវអនុវត្តរួមមានសេរីវូបនីយកម្មទ្វេភាគីលើវិស័យពាណិជ្ជកម្មសេវាកម្ម និងអនុវត្តការវិនិយោគឯកជន។ បន្ទាប់មក ប្រទេសជាសមាជិកនានារបស់ EAEU ក៏អាចអនុវត្តកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើបណ្តាវិស័យពោលខាងលើផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ