• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ពាណិជ្ជសញ្ញាវៀតណាម

Delco Farm - ដំណោះស្រាយកសិកម្មសម័យ៤.០

សហគ្រាស​វៀតណាមជាច្រើន​ ពេល​ចាប់​ផ្តើម​ចូល​រួម​វិនិយោគ​លើ​វិស័យ​កសិកម្ម​បច្ចេកវិទ្យាខ្ពស់​ ​(NNCNC) តែង​ស្វែង​រក​បច្ចេកវិទ្យា​របស់​បរទេស​ ប៉ុន្តែ​ Delco Farm បែរ​ ជា​ជ្រើសយក​ទិសដៅ​ខុសប្លែកទាំងស្រុក​។ សព្វថ្ងៃ​ Delco Farm កំពុង​ជា​ទម្រង់​មួយ​ក្នុងចំណោម​ទម្រង់​កសិកម្ម​ឆ្លាត​​ដំបូង​​តភ្ជាប់​អ៊ីនធើ​ណែត​ របស់សកល​​សារពើ​ (IoT) របស់​បច្ចេកវិទ្យា​​៤.០។

 ជាមួយ​ផ្ទៃដី​៦ហិកតា​ ស្ថិត​នៅ​ស្រុក​ធ្វឹន​ថាញ​ (Thuan Thanh) (បាក់​និញ​​ - Bac Ninh) ចម្ងាយពី​ក្រុង​ហាណូយ​ប្រហែល​មួយ​ម៉ោង​ធ្វើ​ដំណើរ​តាម​រថយន្ត​ ក្រុម​ហ៊ុន​ Delco Farm (ក្រុម​ហ៊ុន​ភាគហ៊ុន ​វិនិយោគ​ និង​សាងសង់​ Delco) បាន​វាយ​តម្លៃ​មួយ​ក្នុង​ចំណោម​ទម្រង់​កសិដ្ឋាន​ឆ្លាតទំនើប​បំផុត​នៅ​ភាគខាងជើង​ ពេល​អនុវត្ត​​១០០%​បច្ចេកព័ត៌មាន​វិទ្យា​ឆ្លាត​​ ចូល​ទម្រង់​រូបភាព​ផលិត ​បន្លែ​និង​ផលិតផល​កសិកម្ម​ស្អាត​។​
 
នៅ​ក្រុមហ៊ុន​ Delco Farm ប្រការ​ពិសេស​ គឺ​១០០%​ការរចនាប្លង់​ សាងសង់​ កសិដ្ឋាន​ តំឡើង​ អភិវឌ្ឍន៍​កម្មវិធី​ទន់​តាម​ដាន​ បញ្ជា​ស្វ័យ​ប្រវត្តិ​ និង ​(IoT) សុទ្ធតែ​បាន​បង្កើត​ដោយ​វិស្វករ​ Delco និង​ដៃ​គូ​វៀតណាម​​​។ ប្រការ​នេះបាន​ជួយ​ឲ្យ​ទម្រង់​រូបភាព​កសិកម្ម​របស់​ Delco មាន​ប្រាក់​ចំណាយ​ទាប​ ពេលវេលា​​ដំណើរ​ការ​រហ័ស​ និង​សមត្ថភាព​បើកទូលាយ​ទម្រង់​រូបភាព​ងាយ​ស្រួល​។​
 
ពេល​ចាប់​ផ្តើម​សម្រេច​ចិត្ត​ បោះ​ជំហាន​ចូល​ខាង​វិស័យ​កសិកម្ម​បច្ចេកវិទ្យា​​ខ្ពស់​ Delco បាន​សហការ​ជាមួយ​នឹង​សហគ្រាស​បច្ចេកវិទ្យា​​ខ្ពស់​របស់​វៀតណាម​ ក្នុង​វគ្គ​ពាក់​ព័ន្ធ​ ដើម្បី​រួម​ដំណើរ​ការ​អនុវត្ត​។​
 
តាម​លោក ឡេ​ខាញ​ម៉ាញ (Le Khanh Manh) ​អគ្គ​នាយក​ក្រុម​ហ៊ុន Delco Farm អនុវត្ត​បច្ចេកវិទ្យា​ខ្ពស់​ ជួយ​សហគ្រាស​គ្រប់​គ្រង​បាន​ទិន្នផល​ គុណភាព​ និង​កាត់​បន្ថយ​បាន​២៥%​ថវិកាចំណាយ​វិនិយោគ​។ “រាល់​បច្ចេក​វិទ្យា​​នៅ​ទីនេះ សុទ្ធតែ​បាន​បញ្ចេញ​អស់​​ពី​តម្លៃ​” លោក​ម៉ាញ​ (Manh) អះអាង​ដូច​នេះ​។​
 
ឧទាហរណ៍​ដូច​កសិដ្ឋាន​ចិញ្ចឹម​មាន់​របស់​ក្រុម​ហ៊ុន​ បាន​ស្តាប់​ចម្រៀង​។ ក្រុម​ហ៊ុន​Delco Farm បាន​រក​ឃើញ​របៀប​​ឲ្យ​មាន់បន្សាំជាមួយនឹង​សំឡេង​​​ចម្រៀង​។ ពេល​នោះ វា​នឹង​មិន​អផ្សុក stress ហើយ​នៅ​តែ​​រក្សា​បាន​ទិន្នផល​កើត​ពង​។ សាក្ខីភាព​​ គឺ​មាន់​កើត​ពង​នៅ​ ក្រុម​ហ៊ុន Delco Farm កើត​រហូត​ដល់​ខែកញ្ញា​ នៅតែ​រក្សា​បាន​៩២%​ទិន្នផល​កើត​ពង​។ ក្នុងនោះ អត្រា​នេះ​នៅ​លើទី​ផ្សារ​គឺ​៨០% - ៨២%​។​


 អគ្គនាយកក្រុមហ៊ុន​ Delco Farm លោក​ ឡេខាញ​ម៉ាញ (Le Khanh Manh) ឧទ្ទេសនាម​​បច្ចកវិទ្យា​ប្រើប្រាស់​ក្នុង​កសិដ្ឋាន​ ជាមួយ​នឹង​អ្នក​វិទ្យាសាស្រ្ត​នៃសមាគម​ស្រី្ត​បញ្ញា​វៀតណាម​។


ប្រព័ន្ធ​កសិដ្ឋាន​ទាំង​អស់​ របស់​ក្រុមហ៊ុន​ Delco Farm តាំងពី​កម្មវិធី​ទន់​ប្រតិបត្តិការ​រហូត​ដល់​មូល​ភាព​ដំណើរការ​ សុទ្ធតែ​បាន​ទទួល​បន្ទុកដោយ​វិស្វករ​ Delco Farm ​។


ក្រុមហ៊ុន​ Delco Farm ប្រើប្រាស់​ពីរ​ទីកន្លែង ​សម្រាប់​ការ​ពិសោធន៍
ស្រាវ​ជ្រាវ​ពូជ​ដំណាំ​ថ្មី​មួយ​ចំនួន​។



 ពូជ​ដំណាំ​នាំចូល​ពី​ប្រទេស​ហូ​ឡង់​ បាន​ដាំ​ក្នុង​កសិដ្ឋាន​ DELCO ធានា​អត្រា​ចេញពន្លក់​ឡើង​ដល់​៩០%​
និ​ងផ្តល់​​ទិន្នផល​ខ្ពស់ជាង​។​



 កសិដ្ឋាន​ជលាវប្បកម្ម​បច្ចេកវិទ្យា​ខ្ពស់ របស់​ក្រុមហ៊ុន Delco Farm មានទំហំផ្ទៃដី​ជាង ​១.០០០ ​ម៉ែត្រ​ការេ។


 ប្រភេទបន្លែ​បាន​ជ្រើសរើស​ដាំ​ក្នុង​កសិដ្ឋាន​ គឺ​ប្រភេទ​ស្ពៃ​សាឡាត​ មាន​តម្លៃជាតិ​បំប៉ន​ខ្ពស់​។​


 ក្នុង​អំឡុង​ដំណើរ​ការ​វិស្វករ​ របស់​ក្រុម​ហ៊ុន Delco Farm តែង​មាន​មុខ​ជាប្រចាំ​នៅ​កសិដ្ឋាន​
ដើម្បី​ពិនិត្យ​ដំណើរការ​នៃ​ប្រព័ន្ធ​និង​ការ​លូត​លាស់​របស់​ដំណាំ​។​



 បុគ្គលិក​ថែត្រសក់​ស្រូវ​នៅ​កសិដ្ឋាន​។​


 ត្រសក់​ស្រូវ​ KimoJi ផលិត​ដោយ​ក្រុមហ៊ុន​ Delco Farm មាន​តម្លៃលក់ចេញ​ទីផ្សារ​ពី ​១២០
ទៅដល់​១៥០​ពាន់​ដុង​ ក្នុង​មួយ​គីឡូ​ក្រាម​។​



 ប្រភេទ​ត្រសក់​ស្រូវ​ KimoJi របស់​ក្រុម​ហ៊ុន​ Delco Farm ជា​ប្រភេទ​មួយ
​ក្នុងចំណោម​ប្រភេទ​ត្រសក់​ស្រូវ​គុណភាព​របស់ជប៉ុន​ សព្វថ្ងៃ​មិន​ទាន់​មាន​នៅលើ​ទីផ្សារ​វៀតណាម​។

 

 ដើមឆ្នាំ​២០១៨ មាន់ទាំង​អស់​សុទ្ធតែ​កំពុង​រង​ជំងឺ​អាសន្នរោគ​ ច្រើនកសិដ្ឋាន​​ត្រូវ​រំលាយ​ចោល​ នោះ​ជា​ហានិភ័យ​​​នៃ​របៀប​ធ្វើ​តាម​ប្រពៃណី​។ តាម​លោ​ក​ម៉ាញ​ (Manh) បច្ចេកវិទ្យា​​បា​នជួយ​​លើកកម្ពស់​ទិន្នផល​មាន់​កើត​ពង​ ​ធានា​​​ប្រសិទ្ធភាព​ និងជៀស​វៀង​ហានិភ័យ​​មិន​ចាំបាប់​ ដោយ​អាកាស​ធាតុ​ខាង​ក្រៅ​ជះឥទ្ធិពល​។​

លោក​ម៉ាញ​ (Manh) ឲ្យ​ដឹង​ថា មួយថ្ងៃ​មាន់ក្នុង​​រោងទ្រុង​​ផឹក​​ទឹក​អស់​ប៉ុន្មាន ​ ស៊ី​ចំណី​ប៉ុន្មាន​ សុទ្ធតែ​អាច​សង្កេត​តាម​ដាន​បាន​ទាំងអស់​។ ហេតុ​នេះហើយ ប្រសិន​​បើ​រោង​​ទ្រុង​មាន់​ណា​ ថ្ងៃនោះ​ផឹកទឹក​ឬ​ស៊ី​ចំណី​តិច​ជាង​ថ្ងៃ​ធម្មតា​ យើង​អាចដឹង​ថ្ងៃនោះ ​មាន់​ក្នុងរោង​​ទ្រុង​កំពុង​​មាន​បញ្ហា​ តាម​រយៈ​​នោះ​យើង​អាច​ធ្វើប្រព្រឹត្តិកម្ម​អាសន្ន​​រោគ​​ទាន់ពេល​។

Delco បាន​អនុវត្ត​បច្ចេកវិទ្យា​ថ្មី មាន​ប្រព័ន្ធ​ផ្តល់​ខ្យល់អាកាស​បរិសុទ្ធ​ពី​ដើម​ដល់​ចុង​រោង​​ទ្រុង​មាន់​ មាន​ប្រព័ន្ធ​បូម​ខ្យល់ពិល​ពី​ក្នុង​ទៅ​ខាងក្រៅ​ មាន​ប្រព័ន្ធ​ធ្វើ​ត្រជាក់​នៅ​លើ​ដំបូល​ រដូវ​រងា​មាន​ប្រព័ន្ធ​កម្តៅ​ឲ្យ​ហ្វូង​មាន់​ យ៉ាង​​នេះ​ Delco បង្កើនបាន​​​២,៥​ដង ចំនួន​​មាន់​ចិញ្ចឹមលើ​​ទំហំ​ផ្ទៃដី​តែមួយ​ បើប្រៀប​នឹង​រៀប​ចិញ្ចឹម​ធម្មតា​។ សព្វថ្ងៃ​ ក្រុម​ហ៊ុន Delco Farm កំពុង​មាន​មណ្ឌល​​មាន់​ពង​ពីរ​កន្លែង​ ដោយ​មាន​ជាង​២០,០០០ក្បាល​ ផ្ទះ​បន្លែ​ជលា​វប្បកម្ម​មួយ​មាន​ទំហំ​​​ជាង​១០០០ម៉ែត្រការេ​ និង​ត្រសក់​ស្រូវ​​ KimoJi ពីរ​ចម្ការ ចម្ការ​នីមួយ​ៗមាន​ផ្ទៃដី​ជាង​១៧០០ម៉ែត្រការេ។​

ក្រៅ​ពីនោះ​ ក្រុម​ហ៊ុន Delco Farm នៅ​មាន​តំបន់​ផ្ទះ​ជា​ទីកន្លែង​សម្រាក​កាយ​បម្រើ​ភ្ញៀវទេសចរ​ អញ្ជើញ​មក​ទស្សនា​និង​ទិញ​ផលិតផល​​កសិកម្ម​ស្អាត​នៅ​ទី​នេះ​​។​

ផលិត​ផល​របស់​ Delco ទើប​មាន​វត្តមាន​លើ​ទីផ្សារ​បាន​៨ខែ ប៉ុន្តែ​ទទួល​បាន​មតិ​វិជ្ជមាន​ពី​ដៃគូ​និង​អតិថិជន​អំពី​គុណភាព​ក៏ដូចជា​តម្លៃ​។ សព្វថ្ងៃ​ ក្រុម​ហ៊ុន Delco Farm កំពុង​ផ្គត់​ផ្គង​​ជូន​ប្រព័ន្ធ​ភោជនីយដ្ឋាន​របស់​ជនជាតិ​ជប៉ុន​នៅ​វៀតណាម​ និង​ផ្ទះ​ចង្រ្កាន​មួយ​ចំនួន​របស់​សណ្ឋាគារ​ធំៗ៕​


 ជាមួយកា​រអនុវត្ត​បច្ចេកវិទ្យា​ IoT កសិដ្ឋាន​ចិញ្ចឹម​មាន់​ របស់​ក្រុម​ហ៊ុន​ Delco Farm
មកដល់​ខែ​កញ្ញា​នៅតែ​រក្សា​បាន​៩២% ទិន្នផល​មាន់​កើត​ពង​
ក្នុងពេល​នោះ អត្រា​នេះនៅ​លើ​ទីផ្សារ​គឺ​៨០ - ៨២%។​



 បុគ្គលិក​ប្រមូលផល​ និង​ធ្វើ​ប្រព្រឹត្តិកម្ម​​ពងក្នុង​កសិដ្ឋាន​ចិញ្ចឹម​មាន់​របស់​ក្រុមហ៊ុន Delco Farm។


 ក្រុមហ៊ុន Delco Farm នៅមាន​តំបន់​ផ្ទះ​ ជា​ទីកន្លែង​ឈប់​សម្រាក​បម្រើ​ភ្ញៀវទេសចរ
អញ្ជើញមក​ទស្សនា​កសិដ្ឋាន​និង​ទិញ​ផលិតផល​កសិដ្ឋាន​ស្អាត​នៅទី​នេះ​។

 
 

 អត្ថបទ៖ ថាវវី​  រូបថត៖ ត្រឹង​កុង​ដាត​

ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ជាមួយ​នឹង​មហិច្ឆតា​​ និងចក្ខុវិស័យ​ក្លាយ​ជា​ពាណិជ្ជសញ្ញា​ផលិតផល ​ដែលមាន​ប្រភព​ពី​រុក្ខ​ឱសថ ឈានមុខនៅវៀតណាម​ និងស្មើ​លំដាប់​អន្តរជាតិ​ ផ្តើមពី​សហគ្រាស​គ្រួសារ​​មួយ​ ដែល​បានបង្កើត​នៅ​ឆ្នាំ​១៩៩៩ ពឹង​ផ្អែក​លើ​គ្រឹះស្ថាន​ និងភាពប្រៀប​របស់វៀតណាម​ខាង​វិស័យ​វេជ្ជឱសថ​សាស្រ្ត​បុរាណ​ បន្ទាប់ពី​ពីរ​ទសវត្សរ៍​អភិវឌ្ឍ ក្រុមហ៊ុន​ទទួល​ខុសត្រូវ​មានកម្រិត​ផលិតផល​ឱសថ​ FITO PHARMA បានក្លាយ​ជា​ក្រុមហ៊ុន​មួយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ឱសថ​​មាន​កិត្យានុភាព​ឈានមុខ​នៅ​វៀតណាម​ ដែល​មាន​ផលិតផល​នាំចេញ​ទៅកាន់ប្រទេស​ជាច្រើន​លើពិភពលោក​។​

Top