08/05/2017 10:28 GMT+7 Email Print Like 0

Da Nang : ភាពស្រស់ស្អាតអស្ចារ្យរបស់ពិធីបុណ្យតាមដងវិថី


Da Nang : ភាពស្រស់ស្អាតអស្ចារ្យរបស់ពិធីបុណ្យតាមដងវិថី

ពិធីបុណ្យតាមដងវិថី Da Nang ជាសកម្មភាពមានទ្រង់ទ្រាយធំទីពីរ ក្នុងក្របខ័ណ្ឌពិធីបុណ្យកាំជ្រូចផ្កាអន្តរជាតិ​ Da Nang (DIFF 2017) ដែលបានប្រព្រឹត្តទៅនាយប់ថ្ងៃទី៥ឧសភា។សិល្បករជាតិនិងអន្តរជាតិចំ​នួន​១៥០​ នាក់ ក្នុងសំលៀកបំពាក់ប្រពៃណីរបស់ប្រទេសខ្លួនបានធ្វើដង្ហែរក្បួន សម្ដែងរបាំប្រពៃណី​ និង​ជួប​សន្ទនា​ជាមួយប្រជាជននៅទីក្រុង Da Nang។  លោក Le Quy Duong អ្នកដឹកនាំកម្មវិធី បានអោយដឹងថា៖

ដោយមានរថយន្តផ្កាចំនួន៩គ្រឿងនេះបានបង្កើតឡើងចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងទីក្រុង ពីព្រោះ​ រថយន្តនីមួយៗ ជាឆាកសម្ដែងនីមួយ។ នៅទីនេះ មានបណ្ដាសិល្បករអន្តរជាតិ សិល្បករវៀតណាមចូលរួមសម្ដែងដែលនាំមកនូវបរិយាកាសពិសេសដោយឡែកសំរាប់ទីក្រុង។ ខ្ញុំជឿជាក់ថា៖ ពិធីបុណ្យតាមដងវិថីនេះនឹងបង្កើតឡើងចំណាប់អារម្មណ៍ធំមួយចំពោះប្រជាជននិងភ្ញៀវទេសចរ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ