01/09/2018 09:24 GMT+7 Email Print Like 0

Da Nang-ទីក្រុងបៃតងរបស់វៀតណាម

នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ នៅទីក្រុង Da Nang បានប្រព្រឹត្តទៅពិធីប្រកាសទីក្រុង Da Nang ជាទីក្រុងបៃតងថ្នាក់ជាតិរបស់វៀតណាមសម្រាប់ឆ្នាំ២០១៨។ នេះទីក្រុងដាណាង - ទីក្រុងបៃតងនៃប្រទេសវៀតណាមក្នុងឆ្នាំ 2018។ នេះគឺជាលទ្ធផលនៃការស្ទង់មតិដែលធ្វើឡើងដោយអង្គការអភិរក្សពិភពលោក (WWF) ។

 ទិដ្ឋភាពនៃពិធី

នៅក្នុងពិធីនេះ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang លោក Nguyen Ngoc Tuan បានសង្កត់ធ្ងន់ កិត្តនាមជាថា “ទីក្រុងបៃតងជាតិ” ឆ្នាំ ២០១៨ គឺជាកិត្តិយសនិងមោទនភាពរបស់ប្រជាជនទីកក្រុង Da Nang។

“ត្រូវបានទទួលស្គាល់ថាជាទីក្រុងបៃតងឆ្នាំ ២០១៨  Da Nang មានឱកាសដើម្បីតភ្ជាប់និងជម្រុញសំណាក់ពាក់ព័ន្ធដូចជា៖ អាជ្ញាធ អង្គការ អង្គភាពអាជីវកម្មនិងសហគមន៍ដើម្បីធ្វើការរួមដំណើរសកម្មភាពឲ្យបានខ្លាំងក្លាថែមទៀតនិងប្រចាំ ថែមទៀតឆ្ពោះទៅកសាងទីក្រុងបរិស្ថានដែលក្រុងកំពុងព្យាយាមអនុវត្ត”។ នេះបើ យោងតាមមតិរបស់លោក Nguyen Ngoc Tuan។

បណ្ឌិត Van Ngoc Thinh នាយកនៃអង្គការអភិរក្សធម្មជាតិអន្តរជាតិនៅវៀតណាមបានបានលើកឡើងថា  “កម្មវិធីទីក្រុងបៃតងអន្ដរជាតិ (EHCC) ត្រូវបានរៀបចំឡើងដោយអង្គការអភិរក្សធម្មជាតិពិភពលោក (WWF) ។ នេះគឺជាគំនិតផ្តួចផ្តើមរបស់អង្គការ WWF ដែលសំដៅអំពាវនាវដល់បណ្តាទីក្រុងនានាជុំវិញពិភពលោកឲ្យឆ្ពោះទៅរកភពផែនដីស្និទ្ធស្នាលជាមួយបរិស្ថាននាពេលអនាគត។ ទន្ទឹមជាមួយគ្នានោះ កសាងនិងអនុវត្តន៍រាល់ផែនការឲ្យបានល្អបំផុត ដើម្បីកាត់បន្ថយនិងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។
បណ្ឌិត Van Ngoc Thinh បានលើកឡើងថា៖ “យើងមានមោទនភាពក្នុងការចែករំលែកជាមួយពិភពលោកអំពីទីក្រមួយរបស់ វៀតណាម។ក្នុងតួនាទីរបស់ WWF យើងប្តេជ្ញារួមដំណើរជាមួយក្រសួងធនធានធម្មជាតិនិងបរិស្ថាននៃទីក្រុងនិងសហគមន៍ក្នុងការប្រមូលផ្តុំសហគមន៍អន្តរជាតិជួយគាំទ្រដល់ទីក្រុង Da Nang លើផ្លូវអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ក៏ដូចជាការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ សង្ឃឹមថាក្នុងដួងចិត្តប្រជាជន Da Nang វៀតណាមនិងពិភពលោកជាទីក្រុងបៃតងដ៏អច្ចារ្យជានិច្ច”។

នេះជាលើកទី ២ ហើយដែលវៀតណាមបានចូលរួមក្នុងកម្មវិធីជាតិទីក្រុងបៃតង។ នៅឆ្នាំ ២០១៦ ទីក្រុង Hue បានទទួលពានរង្វាន់ ទីក្រុងបៃតងនៅពេលដាក់ឈ្មោះចូលរួមជាលើកដំបូងតែម្តង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ