02/09/2017 12:42 GMT+7 Email Print Like 0

Da Nang៖ សម្រេចរួចរាល់សំណង់ជាច្រើនដើម្បីបម្រើ APEC

ដើម្បីត្រៀមរៀចំ​សម្រាប់សប្តាហ៍ជាន់ខ្ពស់ APEC​ ដែលនឹងប្រព្រឹត្តិទៅ នាខែវិច្ឆិកា​ខាងមុខ ទីក្រុង​ Da Nang ភាគ​កណ្ដាល​វៀត​ណាម បានវិនិយោគសាងសង់សំណ​ង់សំខាន់ៗជាច្រើន។ មកដល់បច្ចុ​ប្បន្ន​នេះ បណ្ដា​សំណង់​នានា​ធានា​បានល្បឿន ហើយសំណង់ជាច្រើនបានសម្រេ​ចរួចរាល់។ តាមនោះ បណ្ដាសំណង់កែលម្អ​វិមានកីឡា Tien Son មជ្ឈមណ្ឌល​សារព័ត៌មា​នអន្តរជាតិ ស្ថានីយទទួលភ្ញៀវ ​VIP នៅស្ថានីយ​អ្នក​ធ្វើដំណើរ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ Da Nang បានសម្រេចរួចរាល់ជាសារ​វន្ត ហើយដល់ដំណាច់​ខែកញ្ញា​នឹង​សម្រេច​រួចរាល់​នូវ​គម្រោង​ការណ៍បើក​ទូលាយ​ក​ន្លែងចតយន្តហោះនៅ​ភាគខាងជើ​ង និង​គម្រោង​ការណ៍​កែលម្អ​កន្លែង​ចតយន្ត​ហោះនៅ​ខាង​មុខស្ថានីយ​អន្តរជាតិ។ លោក Huynh D​uc Tho ប្រធានគណៈកម្មាធិការប្រជាជ​នទីក្រុង Da Nang បាន​ស្នើឲ្យ​បណ្ដាស្ថាប័ន​ទាក់ទិន​នានា​យ៉ាងដូច្នេះថា​៖

“ជំរុញខ្លាំងល្បឿន​នៃគម្រោងការណ៍មួយចំនួនបម្រើស​ប្តាហ៍ជាន់​ខ្ពស់ APEC ហើយបញ្ជីរាយ​នាម​សំណង់​ដែល​ស្ថិតនៅ​ក្នុងវិសាល​ភាពថវិកា​ទីក្រុង គឺត្រូវចំនឹងល្បឿនកំណត់។ ជាពិសេស កិច្ចកា​រសន្តិសុខនិងស​ណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម នឹងរួមចំណែកសម្រាប់បណ្ដាព្រឹត្តិ​ការធំៗក្នុងឆ្នាំ ២០១៧ ក្នុងនោះមា​នព្រឹត្តិការ APEC ផង​ដែរ”៕

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ