13/02/2018 14:57 GMT+7 Email Print Like 0

Creative Gara - រោងសិប្បកម្មឈើច្នៃប្រឌិតសម្រាប់កុមារ

នៅលើ​ផ្លូវ​​​ហ្វាង​កូវ​ (Hoang Cau) ក្រុង​ហាណូយ​ មាន​រោង​សិប្បកម្ម​​ឈើ​មួយ​​ឈ្មោះ​ Creative Gara​។ ប្រការ​ពិសេស​ រោងសិប្បកម្ម​​ឈើ​នេះ​ ​​បង្កើត​ឡើង​​​សម្រាប់តែ​​កុមារប៉ុណ្ណោះ​​ (​អាយុពី​​​បី​ទៅដល់​១២​​ឆ្នាំ​)។ គ្មាន​សៀវ​ភៅ​ អត់​ទ្រឹស្តី​ មិនមានការ​រៀបចំ​​ តែទុក​ឲ្យ​ប្អូន​ៗ​​​​បញ្ចេញ​គោល​គំនិត​និង​ធ្វើ​ដោយ​ខ្លួន​ឯង​ ទៅ​តាម​ដំណាក់​កាលរបស់​​ជាង​ឈើ​ ដើម្បី​ធ្វើ​សម្រេច​ប្រដាប់​លេង​សម្រាប់​ខ្លួន​។​

នៅ​ពេល​ព្រឹក​ដើម​រដូវ​រងា​ យើ​ងខ្ញុំ​មាន​វត្តមាន​ក្នុង​រោងសិប្បកម្ម​​​ឈើ​ Creative Gara​។ សមាជិក​​ ​ក្រុម Creative Gara ​អ្នក​ណា​ក៏មាន​ភារកិច្ច​រៀង​ៗខ្លួន​ មមាញឹក​ត្រៀម​បម្រុង​ប្រដាប់​ប្រើ​ប្រាស់​ វត្ថុធាតុ​ សម្រាប់​បម្រើ​ជូន​ប្អូនៗ​​ចំនួន​៤០​​ ដែល​មក​ចូលរួម​វគ្គ​សិក្សា​ធ្វើ​ជា​ជាង​ឈើ​ ក្រោម​ប្រធានបទ​ “តុប​តែង​ដើម​​ណូអែល​”។​
 
ពេល​រៀន​ចាប់​ផ្តើម​ពី​ម៉ោង​៩​ព្រឹក​ ប្អូនៗ​និង​​​ឧបករណ៍​ប្រើ​ប្រាស់​សម្រាប់​ជាង​ឈើ​ កាន់​ជាប់​នឹង​ដៃ​ ដាប់ផង ​គោះ​ផង ​​និង​​បង្កើន​បញ្ញា​​​ស្រ​មៃគិត​​ ក៏ដូច​ជា​សមត្ថភាព​ច្នៃ​ប្រឌិត​របស់​ខ្លួន​ បង្កើត​ចេញ​ប្រដាប់​លេង​ធ្វើ​អំពី​ឈើ។​
 
Creative Gara សកម្មភាព​តែ​ពី​រថ្ងៃ​នៅ​ចុង​សប្តាហ៍​។ រៀង​រាល់​សប្តាហ៍​ Creative Gara សុទ្ធតែ​មាន​ប្រធានបទ​ថ្មី​។ ក្រៅពី​នោះ​ នៅ​ទី​នេះ​នៅ​មាន​វគ្គសិក្សា​​ពិសោធន៍​អូស​បន្លាយ​ពី​៤ទៅ​ដល់​​៦​ពេល​ សម្រាប់ប្អូនៗ​​អាចបង្កើត​​បាន​​ផលិត​ផល​ ​ត្រូវ​តាមគោល​​បំណង​​របស់​ខ្លួន​។​


 សក​ម្មភាព​​​ពី​រថ្ងៃនៅ​ចុង​សប្តាហ៍​ រោង​សិប្បកម្ម​ឈើ​ច្នៃប្រឌិត​​ស្ថិត​នៅ​ផ្លូវ​ហ្វាង​កូវ (Hoang Cau) ក្រុង​ហាណូយ​
ជា​ទីកន្លែង​សម្រាប់​កុមារ​កែ​ច្នៃ​តាម​ចិត្ត​ ដើម្បី​បង្កើតចេញ​ប្រដាប់​លេងធ្វើ​​អំពី​ឈើ​។​


 រាល់​ពេល​​រៀននៅ​​រោងសិប្បកម្ម​​ឈើ​ច្នៃ​ប្រឌិ​ត Creative Gara ​តែង​មាន​សិក្ខាកាម​វ័យតូច​​ចំនួន​​៤០​​មក​​ចូល​រួម​។

 បន្ទប់​តាំង​បង្ហាញ​និង​ឧទ្ទេស​នាម​ផលិតផល​ ដែល​​សិក្ខា​កាម​វ័យតូច​បង្កើត​ឡើង​
នៅ​​រោង​សិប្បកម្ម​ឈើ​ច្នៃប្រឌិត​ Creative Gara ​។


 មក​ដល់​ Creative Gara ​ប្អូនៗ​​នឹង​បាន​ឧទ្ទេសនាមនិង​ដើរ​ទៅ​​​​ទស្សនា​​​ផលិតផល​​ប្រដាប់​លេង​ធ្វើ​អំពី​ឈើ​។​.


ដើម្បី​ធានា​សុវត្ថិភាព​សម្រាប់​ប្អូនៗ​ក្នុងពេល​ធ្វើការងារជាង​ឈើ​ តុនីមួយ​ៗ​នឹង​មាន​​ចាត់​អ្នកស្ម័គ្រ​​ណែនាំ​ប្អូនៗ​
នូវ​បំណិន​មុខ​របរ។


អ្នក​ស្ម័គ្រ​ចិត្ត​រីករាយ​ជួយ​ប្អូន​ៗ​ធ្វើ​សម្រេច​ផលិតផល​។

មក​ដល់​រោង​សិប្បកម្ម​ឈើ​ច្នៃ​ប្រឌិត​ Creative Gara​ អាណាព្យាបាល​សិស្ស​​នឹង​មានឱកាស​បាន​ធ្វើ​ជាមួយ​
លេង​ជាមួយ​ និង​ចែករំលែក​​ជាមួយ​កូន​ខ្លួន​។

បាន​​ដឹក​ នៅ​ឆ្នាំ​២០១៥ ចំពោះ​គោលដៅ​​បង្កើត​ទីលាន​លេង​កម្សាន្ត​សម្រាប់​កូន​ខ្លួន​ បង​ផាម​ក្វិភុក​ (Pham Quy Phuc) និង​មិត្តភក្តិ​​​មួយ​ចំនួន​​ ​បង្កើត​ឃ្លាំង​មួយ​ដែល​មាន​ឧបករណ៍​​​ជាង​ឈើ​ សម្រាប់​ទុក​ឲ្យ​កូនៗ​លេង​​។ មុន​​ពេល​ បង្កើត​ឃ្លាំង​នេះ ក្រុម​ទាំង​មូល​បាន​ពិភាក្សា​និង​កំណត់​ទិស​ដៅ​​ឲ្យ​ប្អូន​មកជាមួយ​ប្រដាប់​លេង​ធ្វើ​អំពី​ឈើ​ ពីព្រោះ​វត្ថុធាតុ​នេះ​ ជិត​ស្និទ្ធ​នឹង​បរិស្ថានហើយ​​​អាច​ច្នៃ​សាឡើង​វិញ​នូវ​ប្រដាប់​ប្រើប្រាស់​ដែល​គេ​បោះបង់​ចោល​​ក្នុង​ជីវភាព​​រស់​នៅ​។
 
ក្រោយ​បី​ខែ​សកម្មភាព​ សន្សឹម​ឃ្លាំង​នេះ បាន​អ្នក​គ្រប់​គ្នា​ដឹង​ឮនិង​សូម​ឲ្យ​កូន​ខ្លួន​ចូល​រួម​ផងដែរ​​។​ បងភុក (Phuc) ​​និង​​អ្នក​បង្កើត​សម្រេច​ចិត្ត​បើក​ទូលាយ ហើយ​​​បង្វែរ​ឃ្លាំង​នេះ​ ទៅ​ជា​រោងសិប្បកម្មឈើ​​​ច្នៃ​​ប្រឌិ​​តមានឈ្មោះ Creative Gara ​​ក្លាយជា​ទីកន្លែង​ពេញចិត្ត​ ជួយឲ្យ​​ប្អូនៗ​ដឹងអំ​​ពី​តម្លៃ​នៃ​​ការ​ពលកម្ម។​
 
បងភុក (Phuc) សំណេះសំណាល​ថា​ ពេល​វេលា​ដំបូង​ដោយសារមិន​ទាន់​មាន​ទម្រង់​ ទើប​ធ្វើ​ផង​ គិតគូរផង​​ បទដ្ឋាន​បង្កើត​​ផលិតផល​​ ខ្លឹម​សារ​ក៏​ពិបាក​ផងដែរ​។​ ជាង​ឈើ​ធ្លាប់ជា​ការងារ​គ្រោះ​ថ្នាក់​ និង​ទាមទារ​បំណិន​ ជួនកាល​មនុស្ស​​ធំ​​គង​ជួប​ការ​លំបាក​ក្នុង​ការងារ​ជំនាញនូវ​​បំណិនទាំង​នេះ​។ ហេតុ​នេះ​ តុនីមួយ​ៗ​តែង​មាន​អ្នក​ស្ម័គ្រ​ចិត្ត​​ពីរ​នាក់​ ​ណែនាំ​ និង​តាម​ដាន​​ធានា​ស្តង់​ដារ​សុវត្ថិភាព​​ជូន​ប្អូនៗ។ មុនពេល​ បង្កើត​បាន​ផលិតផល​ថ្មី​ Creative Gara ​សុទ្ធតែ​ត្រូវ​​ការ​ពិនិត្យ​​មើល​ប្អូន​​ៗ​ធ្វើ​ដូច​ម្តេច​ ​ ត្រូវ​ដាក់​ខ្លួន​​ក្នុង​តួនាទី​​ជា​ប្អូនៗ​​ ដើម្បី​អាច​គិត​គូរ​​របៀប​ដំណើរការ​​ដែលពាក់ព័ន្ធ​។​
 
ដើម្បី​កាត់​បន្ថយ​ការ​គ្រោះ​ថ្នាក់​ កម្រិត​ពិបាក​នៃ​​របរ​ជាង​ឈើ​ សមាជិក​ក្រុម Creative Gara ​​ត្រូវ​ពិនិត្យ​ស្រាវ​ជ្រាវ ​និង​​ច្នៃ​ចេញ​ឧបករណ៍​សមស្រប់ ដែល​​មាន​កម្រិត​សុវត្ថិភាព​ខ្ពស់​​ចំពោះ​ប្អូន​​ៗ​។​
 
នេះ​ជាទីកន្លែ​សម្រាប់​​ប្អូន​​ៗ​អនុវត្តជាក់​ស្តែង​ លេង​សប្បាយ​ជាក់​ស្តែង ​និង​ច្នៃ​ប្រឌិតសេរី​ជាក់​ស្តែង​ ជៀស​​វៀង​ល្បែង​លេង​បច្ចេកវិទ្យា​ ងាយ​​ជះឥទ្ធិពល​មិន​ល្អ​ លើ​សតិអារម្មណ៍​ប្អូនៗ​៕​



 មែក​​ឈើ​ដែ​ល​គេបោះ​ចោ​ល​ នឹង​បាន​ទាញ​យក​ធ្វើ​ជា​ប្រដាប់​លេង​សម្រាប់ប្អូនៗ​។​

 ឈើ​​ការ៉ែម​នឹង​បាន​សម្អាត​​ ក្លាយជា​វត្ថុធាតុ​មាន​ប្រយោជន៍នៅ​​រោង​សិប្បកម្មឈើ​​ច្នៃប្រឌិត Creative Gara​។​

ឡេវ​អាវ​​គ្រប់​ពណ៌​ ជួយ​ប្អូន​ៗ​​អាច​តុបតែង​ទៅ​​លើ​ផលិតផល​របស់​ខ្លួន ​ឲ្យ​ក្លាយជា​មាន​ភាពស្រស់​​រស់​រវើក​ជាង​។

មុនពេញ​មកទីនេះ ស្ទើរទាំង​អស់ប្អូនៗ​​សុទ្ធតែ​មិនទាន់​ធ្លាប់​បាន​ដឹង​របៀ​ប​កាន់​ពូថៅ​ម្តង​ម្កាល​ណាទេ​​។​

 ដែក​ខាត់​​បាន​ក្រុម Creative Gara ​​ច្នៃ​ចេញ​សម្រាប់​ប្អូនៗ​​ងាយ​ប្រើប្រាស់​។

 ផ្លែ​រណា​​បាន​ស្រាវ​ជ្រាវ​​កែ​​ច្នៃឲ្យ​មាន​​​ខ្នាត​តូចលម្ម​​ ងាយ​​ស្រួល​ ​និងសុវត្ថិភាព​សម្រាប់ប្អូនៗ​​។

 Creative Gara ​នៅជា​ទីកន្លែង ដែល​ប្អូនៗ​​ផ្សារភ្ជាប់​​នឹង​ការ​ជួយ​គ្នា​ទៅ​វិញទៅ​មក​ ដើម្បីធ្វើ​សម្រេច​​ការងារ​របស់​ខ្លួន។

ស្នាម​លម្អិត​បាន​ប្អូ​នៗ​​​ច្នៃ​ប្រឌិត​និង​ផ្ចិត​ផ្ចង់​ណាស់​។

ផលិតផល​ដើម​ណូអែល​​ធ្វើ​អំពី​ឈើ​ បាន​ធ្វើ​សម្រេច​ដោយ​បាតដៃរបស់​ប្អូ​នៗ​​។

ប្អូនម្នាក់​លេង​សប្បាយ​ពេល​បាន​មនុស្ស​គ្រប់​គ្នា​ណែនាំ ​និង​ធ្វើ​សម្រេច​ផលិតផល​ក្នុង​វគ្គសិក្សា​។

ប្រអប់ Christmas បាន​ធ្វើ​សម្រេច​​ដោយ​បាតដៃទាំងគូ​របស់​ប្អូនៗ​។
អត្ថបទនិង​រូបថត៖ ខាញ់ឡុង​ - តឹត​សើន
បណ្តាអត្ថបទបានផ្សាយ