• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

CPTTP៖ រាល់ការសាកល្បងសម្រាប់សហគ្រាសវៀតណាម


 CPTTP៖ រាល់ការសាកល្បងសម្រាប់សហគ្រាសវៀតណាម (TTXVN)

 ចំពោះវៀតណាម ចាប់ពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៩ នេះ កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និង​ជឿន​លឿន​សម្រាប់​ភាព​ជាដៃគូអន្តរ ប៉ាស៊ីហ្វិ​ក (CPTPP) ត្រូវបានអនុវត្តជាផ្លូវកា​រ។ នេះត្រូវ​បាន​ចាត់​ទុក​ជាកិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្មសេរីគ្រប់ជ្រុងជ្រោយប្រ​កបដោយគុណភាពខ្ព​ស់  ដែលមាន​កិច្ចសន្យា​យ៉ាងជ្រាល​ជ្រៅបំផុត​តាំង​ពីមុ​ន​មក​។ តាមការបញ្ជាក់របស់អ្នកជំ​នាញជាច្រើនរូបថា ឱកា​ស និងការសាកល្បង​ពី C​PTPP គឺពឹង​ផ្អែក​យ៉ាង​ខ្លាំងលើសមត្ថភាពក្ដាប់​ជាប់ឱកាស និ​ងឆ្លងផុត​ពីការ​សាក​ល្បង​របស់​សហគ្រាស​វៀតណាម​នានា​ផង​ដែរ​។
 
ការដែល កិច្ចព្រមព្រៀង CPTPP ត្រូវបានអនុវត្តន៍នោះ ផ្នែក​ស្បែក​ជើងវៀត​ណាម​ត្រូវបាន​ចាត់ទុក​ជាផ្នែក​ដែលមាន​ឱកាស​ ដើម្បីបង្កើនការនាំចេញ ដោយសារ​បណ្ដាប្រទេសចូលរួម CPTPP សុទ្ធតែជាទីផ្សារនាំ​ចេញ សក្តានុពល​របស់​វៀត​ណាម។ ចរន្តពន្ធ ជាពិសេសគឺចំ​ពោះផលិតផលស្បែកជើ​ង កាបូបយួរ​ត្រូវ​បាន​លើក​លែង​ទាំង​អស់​។ ទោះជាយ៉ាងណាក៏ដោ​យ តាម លោកស្រី Pha​n Thi Thanh Xuan​ អនុប្រធាន​និងជាលេខាធិការ​នៃសម្ព័ន្ធ​សមាគម​ស្បែកជើ​ង កាបូបយួរវៀតណាមថា ចំ​ពោះសហគ្រាសខ្នាតតូច និ​ងមធ្យម​លើវិស័យ​ស្បែក​ជើង​នោះ ​សមត្ថភាពទាក់ទងផ្ទាល់ទីផ្សារនាំចេញតា​មរយៈការក្ដាប់ជាប់នូវក្របខ័ណ្ឌ​ច្បាប់​ថ្មី និងការ​ពង្រី​កទ្រង់​ទ្រាយ​ផលិកម្ម នៅតែមានការលំបាកជាច្រើន។លោ​កស្រី Phan Thi Thanh Xuan បានលើកឡើង​ថា៖

“យន្តការ គោលនយោបាយជួយឧបត្ថម្ភសហគ្រាសក្នុងការពង្រីកទីផ្សារ ទាក់ទងផ្ទាល់ជាមួយគោលនយោបាយ ដើម្បី​ផ្កោតលើកា​រអភិវឌ្ឍន៍ជាងគឺនៅមានកំហិត ដោយសា​រវត្ថុធាតុដើម​នៅខ្វះ​។ គោលការណ៍​នាំចេញមួយ​នៅពេល​ចូលរួម​ CPTPP គឺត្រូវឆ្លើយតបបាននឹង ៥៥ ភាគរយនៃត​ម្លៃក្នុងស្រុក។ ចំពោះសហគ្រាសខ្នា​ត​តូច និង​មធ្យម​ ដែលខ្វះទាំងហិរញ្ញវត្ថុ​ និងប្រភពធនធានម​នុស្ស គឺការធ្វើមូលដ្ឋានីយ​កម្មដោយ​ម្ចាស់ការ​នូវ​ស្បែក​ជើង​ និង ​កាបូបយួរ នៅតែមានកំ​ហិត”។
 
ទន្ទឹម​នឹងនេះ ​ផ្នែកផ្សេងៗជាច្រើនទៀត ក្នុងនោះ មានផ្នែកកសិ​កម្មក៏ជួបប្រទះ នឹង​បញ្ហាដូច​ខាងលើផ​ង​ដែរ​។ ហេ​តុដូច្នេះ ហើយ សហគ្រាសនានាត្រូវផ្លាស់ប្ដូរការយល់ដឹង ការ​ត្រិះរិះ​អំពីការគ្រប់គ្រង វិធីទាក់ទងផ្ទាល់​ និងក្ដា​ប់​ជាប់ឱកាសដោយម្ចាស់ការ ដែលកិ​ច្ចព្រមព្រៀង CPTTP នាំមកជូន។ ដោយសា​រកិច្ច​ព្រមព្រៀង CPTPP​ មានសុពលភាពគឺមានន័យថាសេ​ដ្ឋកិច្ចនឹងត្រូវបើកចំហរតាមការ​សន្យា ចំពោះដៃគូនា​នា ក៏ដូចជាត្រូវអនុវត្តន៍ភារកិច្ចអំ​ពីរបៀបរបប និងគោលការណ៍ក្នុងកិ​ច្ចព្រមព្រៀងនេះ ឆ្លើយតបនឹ​ងតម្រូវ​ការដ៏តឹង​រឹងអំពីគុណភាព​។ លោក Le Thanh Hoa អនុប្រធាននាយកដ្ឋាន​កែច្នៃនិងអភិវឌ្ឍន៍ទី​ផ្សារកសិផល​ នៃក្រសួង​កសិកម្ម​និង​អភិវឌ្ឍន៍ជនបទ​វៀត​ណាម​បានចាត់ទុកថា ​ចូលរួម CPTP​P នោះវៀត​ណាម​ត្រូវត្រៀម​ខ្លួនជាស្រេច​ឆ្លើយតប​នឹង តម្រូវការដ៏តឹងរឹងពីសំណាក់ស​មាជិកចូលរួមកិច្ចព្រមព្រៀង​នេះ ជាពិសេសគឺកសិផល​។

“ការលំបាកដ៏ធំ​បំផុតស​ម្រាប់កសិកផល​របស់វៀតណាមគឺគុណភាព និង សុវត្ថិភាពចំណីអាហារ។ នា​បច្ចុប្បន្ន​នេះ​ក្រសួង​កសិកម្មនិង​អភិវឌ្ឍន៍ជនបទ​បានចេញផ្សាយបទដ្ឋានអំពីក​សិកម្មក្នុងការដាំដុះ ចិញ្ចឹមសត្វ ​និង​ធានា​​តម្លៃ​បន្ថែមសម្រាប់សកិផល និងកសិ​ផលវៀតណាម​”។​ សហគមន៍​​ធុរជនបានចាត់ទុកថាថា ការចូល​រួម​ក្នុង​ CPTPP គឺមានន័យថា ការប្រកួតប្រជែងនឹងប្រព្រឹត្តិទៅយ៉ាងប្ដូរផ្ដាច់ ពោល​គឺមិន​ត្រឹមតែ​នៅទីផ្សារ​នៃបណ្ដា​ប្រទេសចូលរួមកិច្ចព្រមព្រៀងនេះទេ ថែម​ទាំងទីផ្សារក្នុងស្រុក នៅកម្រិតទាំងបី គឺ​​ផលិត​ផល សហគ្រាស​ និងជាតិទៀតផង។ លោក Pham Manh Con  ប្រធានក្រុមប្រឹក្សាភិបាល និងជា​នាយក​ក្រុមហ៊ុន​ចំកាត់​ ElTex វៀតណាមបានចាត់ទុកថា ដើម្បីឆ្លៀ​តយករាល់ឱកាសទាំង​នេះ សហគ្រាស​គប្បីក្ដាប់​ជាប់​រាល់​ព័ត៌មាន​ជាក់ស្ដែង​អំពីកិច្ចព្រមព្រៀង​នេះ
 
“នៅពេលធ្វើស​មាហរណកម្ម ចូលរួម CPTPP នេះ ទីផ្សារបើកចំហរ គឺជាការ សាកល្បងដ៏ធំធេង។ ហេតុដូច្នេះហើយ​ សហគ្រាសត្រូវតម្រង់ទិសដៅជាក់​ស្ដែង ដើម្បីអភិវឌ្ឍន៍។ ម៉្យាង​វិញ​ទៀត យើងគប្បី​និពន្ធសៀវ​ភៅណែនាំ​អំពី CPTTP សម្រាប់សហគ្រាស។ សៀវភៅនេះនឹងជួយ​ឲ្យសហគ្រាសក្ដាប់ជាប់ព័ត៌មា​ន សំដៅក​សាង​យុទ្ធសាស្ត្រ​របស់​ខ្លួនឲ្យសមស្របនឹងការពិត​ជាក់ស្ដែង​”។
 
សេដ្ឋកិច្ច​វិទូបានចាត់ទុកថា ប្រទេសយើងមិនភ្ញាក់ផ្អើលនៅពេលចូលរួម CPTPP ឡើយ ដោយសារ​យើង​បាន​ត្រៀម​រៀប​ចំចូលរួមកិច្ចព្រម​ព្រៀង CPTPP នេះ ក្នុងរយៈពេល ១០ ​ឆ្នាំហើយ។ វៀតណាមមានច្បាប់ល្អជាច្រើន ដូ​ចជាច្បាប់​ វិនិយោគ ច្បាប់សហគ្រាស​ និងច្បាប់វិនិយោគសាធារ​ណៈ។ ​លោក Nguyen Mi​nh Phong សេដ្ឋកិច្ច​វិទូមួយ​រូបបាន​ផ្តល់អនុសាសន៍​ថា៖
 
“នៅពេលអនុវត្ត កិច្ចព្រមព្រៀ​ងនេះជាផ្លូវការ វៀតណាមគប្បីកសាងផែនការស្ដីពីស​មាហរណកម្ម CPTPP ដែលត្រូវ​បាន​រដ្ឋសភាអនុម័ត និងកម្មវិធីធ្វើ​សកម្មភាពរបស់រដ្ឋាភិបា​ល។ ដោយឈរលើស្មារតីនេះ​ ក្រសួង ស្ថានប័ន​ ខេត្ត ក្រុង និ​ងសម្ព័ន្ធ​សមាគមនានា​ធ្វើជាក់​ស្ដែង​ភាវូបនីយកម្ម​ថែមទៀត​ទៅក្នុង​សកម្មភាព​របស់​ខ្លួន​ ដើម្បីរៀប​ចំផែនការ វិធានការ ​និងគោលដៅនានាផង​ដែរ​”។​
 
សេដ្ឋកិច្ច​វិទូជាច្រើនរូបក៏បានចាត់ទុកថាដើម្បីឆ្លៀតយកឧត្តមភាពរបស់កិច្ចព្រមព្រៀង CPTPP នោះ សហគមន៍​ធុរជនគប្បីផ្លាស់​ប្ដូរថ្មីការត្រេះរិះក្នុងការគ្រប់​គ្រង ធ្វើអាជីវកម្ម​ និង​កសាង​យុទ្ធសាស្ត្រដោ​យម្ចាស់​ការ​។ ជំរុ​ញខ្លាំងការលើកកម្ពស់តម្រូវការការ​ពារកម្មសិទ្ធិបញ្ញាក៏ដូ​ចជាសមត្ថភាព​របៀបរបប ដើម្បី​ការពារ​សិទ្ធិកម្ម​សិទ្ធិ​បញ្ញារបស់វៀតណាមក្នុង​ដំណើរការ​ចូលរួម CPTPP ៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top