11/03/2018 10:31 GMT+7 Email Print Like 0

CPTPP នឹងជាកម្លាំងចលករចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ វៀតណាម និងឈីលី

តាមលោក Nguyen Ngoc Son ថា ទំនាក់ទំនងមិត្តភាពនិងភាគជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឈីលីមានការវិវឌ្ឍលើគ្រប់ វិស័យក្នុងប៉ុន្មានឆ្នាំកន្លងទៅ។


ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឈីលី លោក Nguyen Ngoc Son

កិច្ចព្រមព្រៀងលើគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដែលវៀតណាម និង​ឈីលីជាសមាជិកនោះ ទើបនឹងបានចុះហត្ថលេខានឹងជាកម្លាំងចលករ ដើម្បីជំរុញខ្លាំងកិច្ចសហប្រតិបត្តិការ​លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។ នេះគឺជាការអះអាងរបស់ឯកអគ្គរដ្ឋ​ទូត​វៀត​ណាមប្រចាំនៅឈីលី លោក Nguyen Ngoc Son ក្នុងការឆ្លើយសម្ភាសន៍ជាមួយសាព័ត៌មាននៅឈីលី។ តាមលោក Nguyen Ngoc Son ថា ទំនាក់ទំនងមិត្តភាពនិងភាគជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឈីលីមានការវិវឌ្ឍលើគ្រប់វិស័យ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ។ ប្រទេសទាំងពីបានចុះហត្ថលេខាលើគ្រប់កិច្ចព្រមព្រៀង​សំខាន់ៗ ដើម្បីបង្កើតឡើងក្របខ័ណ្ឌគតិយុត្តដ៏រឹងមាំសម្រាប់ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី។ លោក Nguyen Ngoc Son បានសង្កត់ធ្ងន់ថា៖ប្រទេសទាំង ២ សុទ្ធសឹងជាខឿនសេដ្ឋកិច្ចបើកទូលាយ ក្នុង​នោះ CPTPP នឹងជាកម្លាំងចលករ ដើម្បីបើកទូលាយនិងជំរុញថែមទៀតទំនាក់ទំនងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ