16/11/2018 09:08 GMT+7 Email Print Like 0

CPTPP ជួយបង្កើនការប្រកួតប្រជែងលើទីផ្សារពលករអន្តរជាតិ

 វៀតណាម​ទើបនឹងបានក្លាយទៅជាប្រទេសទី​៧ ដែលអនុម័តលើកិច្ចព្រមព្រៀងគ្រប់ជ្រុ​ងជ្រោយ​ និងជឿន​លឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក​ (CPTPP)។ នាពេ​លដែលកិច្ច​ព្រមព្រៀង​នេះចូល​ជាធរមាន​នាចុង​ឆ្នាំ​នេះ​​ វានឹ​ង នាំមកនូវឱកាសជាច្រើនសម្រាប់វៀតណាម ប៉ុន្តែក៏​ដាក់ចេញការសាកល្បងមិន​ តិចតួច​ដែរ ក្នុង​នោះ​​ត្រូវនិយាយ​ដល់វិស័យ​ការ​ងារ ទីផ្សារពលករនិងទំ​​នាក់ទំ​នង​ ពលកម្ម។​
 
ទន្ទឹម​នឹង​ការបង្កើតឡើងតំបន់ពាណិជ្ជកម្មសេរីមួយដ៏​ធំបំផុត លើពិភពលោក CPT​PP ត្រូវ​បាន​គេរំពឹងទុកថា នឹងនាំ​មកនូវអត្ថប្រយោជន៍ជាច្រើនសម្រាប់សង្គម ដោយ​បង្កើតបន្ថែមការងារធ្វើ និងរួមចំណែកលើ​កស្ទួយ​ជីវភាព​រស់នៅរបស់ពលករ។ ប៉ុន្តែ ការចូលរួម CPTPP ក៏ដាក់ចេញការ​សាកល្បងមិនតូចតាចនោះឡើយ​។
 
ឱកាសសម្រាប់ពលករវៀតណាម
 
នាពេលដែលវៀតណាមចូលរួម C​PTPP វិស័យពលករនឹងរងផលប៉ះពាល់​ជាច្រើន។ CPTPP នឹងជួយ​អោយ​បង្កើន​​ទំហំ​នៃការនាំចេញ បើកពង្រីកទីផ្សារ ហេតុដូច្នេះហើយនឹងបង្កើតការងារធ្វើបន្ថែមទៀត។ អាច​និយាយ​​បាន​ថា បណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនា​ន់ថ្មី ក្នុងនោះមាន C​PTPP សុទ្ធតែជះ​ឥទ្ធិពល​ដ៏​វិជ្ជមាន​​ទៅលើវិស័យ​ពលកម្មនិងការងារ។ បរិមាណការងារនឹ​ងកើនឡើង គុណភាពពលករកើនឡើ​ង និង​ផលិ​ត​ភាព​ពលកម្មក៏កើនឡើងផងដែរ។ អនុរដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមលោក Le Quan​ បាន​វាយតម្លៃថា៖​

​“តាមការវាយតម្លៃរបស់​យើងខ្ញុំថា ជារៀងរាល់ឆ្នាំយើងនឹងបង្កើតការងារបន្ថែមស​ម្រាប់​ពលករពី២០ដល់​៣០ពាន់នា​ក់ ហើយប្រការ​សំខាន់បំផុត​គឺវាជួយ​អោយយើង​ផ្លាស់ប្ដូរ​រចនាសម្ព័ន្ធ​ធនធាន​មនុស្ស​ក្នុងវិស័យ​មួយចំនួ​ន ពិសេស​គឺស័យកសិកម្ម បច្ចេកវិទ្យាខ្ពស់ ក៏ដូចជាជួយអោយយើងលើ​កស្ទួយផលិតភាពពលកម្ម​ផងដែរ”​។
 
ម្ចាស់ការដោះស្រាយការសាកល្បង
 
ម្យ៉ាងវិញទៀត CPTPP ​ក៏ដាក់ចេញតម្រូវការនានាអំពីពលករដែលវៀតណាម​ត្រូវឆ្លើយ​តប។ ការ​សាកល្បង​មួយក្នុង​ចំណោម​ការសាកល្បងលេចធ្លោទាំង​៦ ដែលវៀតណាមត្រូវប្រឈមមុខនាពេលចូ​លរួម CPTPP នោះគឺ ​ការធ្វើ​វិសោធនកម្មនូវច្បាប់ស្ដីពីសិទ្ធិបង្កើតអង្គការ​របស់ពលករនៅសហគ្រាស ​និងការគ្រប់គ្រងរប​ស់រដ្ឋ ដើម្បីធានា​អោយសកម្មភាពនៃអង្គការនេះ​គោរពតាមច្បាប់នៃប្រទេសវៀតណាម។
 ​
នាពេល​ខាងមុខ វៀតណាមនឹងត្រួតពិនិត្យឡើងវិញ ដើម្បីកែតម្រូវ​ដល់សន្ធិ​សញ្ញា​ស្ដីពីសិទ្ធិ​ចូលរួម​បង្កើត​សមាគមន៍​ និងសិទ្ធិតភ្ជាប់គ្នារបស់ពល​ករ។ ប្រការនេះមានន័យថា​ ពលករ​អាច​បង្កើត​អង្គការ​តំណាង​របស់ពួក​គេនៅសហគ្រាស។ ​អនុរដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជ​នពិការ និងសង្គមកិច្ចវៀតណា​ម​ លោក Le Quan បាន​អោយ​ដឹងថែមទៀតថា​៖ “យើង​ត្រូវផ្ដោតទៅលើការធ្វើវិសោធន​កម្មនូវប្រព័ន្ធ​ច្បាប់ដើម្បីធានាសិទ្ធិ​និង​ផល​ប្រយោជន៍​របស់ពលករ​អោយបាន​ល្អជា​ង ក៏ដូចជាធានាសន្តិសុខសណ្ដាប់ធ្នាប់និងពុំទុក​អោយ​ពលករ​រង​ការ​រំលោភ​​បំពាន”។​
 
តាមការ​កំណត់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីថា ប្រទេសជាសមាជិក​នឹងមិនអាច​បង្កើត​ឧត្តមភាព​ប្រកួតប្រជែង​ខាងផ្នែកពាណិជ្ជកម្មដោយការបញ្ចុះបទ​ដ្ឋានពលកម្មបានឡើយ។ នាពេល​ចូលរួម CPTPP​ វៀតណាមនឹងរងផលប៉ះពាល់ដោយ​កិច្ចព្រមព្រៀងនេះផងនិងដោយប​ដិវត្តន៍ឧស្សាហ​កម្ម ៤.០ទៀត​ផង​។ ហេតុ​ដូច្នេះហើយ វៀតណាមចាំបាច់ត្រូវត្រៀមរៀបចំប្រភ​ពធនធានមនុស្សអោយបានល្អ ​ជា​ពិសេស​គឺធន​​ធា​ន​មនុស្សមានគុណភាពខ្ពស់ដើម្បីលើក​ស្ទួយលទ្ធភាពប្រកួតប្រជែ​ង។ អនុរដ្ឋមន្រ្តីក្រ​សួង​ការ​ងារ​យុទ្ធជន​ពិការនិង​សង្គមកិច្ចលោក Le Quan បានចា​ត់ទុក​ថា៖​

​“គុណភាពនៃប្រភពធនធានមនុស្សនាបច្ចុ​ប្បន្នគឺពឹង​ផ្អែកយ៉ាងខ្លាំង​ទៅលើ​បដិវត្តន៍ឧស្សាហកម្ម៤​.០​។ ប្រការ​នេះទាម​ទារអោយយើង​ត្រូវមានការ​ផ្លាស់ប្ដូរក្នុង​ស្ថានភាព​ជាក់ស្ដែង​អោយបាន​សមស្រប​ទៅនឹងទំនៀម​ទំលាប់​អន្តរជាតិ​និង​ការកំណត់​រួមដែលយើងបានសន្យា​”។
 
ការចូល​រួម CPTPP ជាឱកាសដើម្បីវៀតណាមលើកស្ទួយគុណភាពពលករបង្កើនការងារធ្វើ ​ផលិត​ភាព​ពល​កម្ម​និង​លទ្ធភាពប្រ​កួតប្រជែង។ ប៉ុន្តែកិច្ចព្រម​ព្រៀងនេះក៏ទាម​ទារបទដ្ឋាន​ដ៏តឹងរឹង​ខាងផ្នែក​ពលករ បរិស្ថាន សិទ្ធិ​និ​ងផលប្រយោជន៍របស់ពលករ​។ ការកំណត់​យ៉ាងច្បាស់​នូវលក្ខណៈ​ងាយស្រួល​និង​ការសាក​ល្បង​ក្នុង​វិស័យ​ពលកម្ម​ ក៏ដូចជាការចាត់វិធា​នការអោយបានទាន់ពេលវេលា ​នឹងជួយ​អោយ​វៀត​ណាម​អាច​ឆ្លៀត​យក​បាន​នូវ​ឱកាស​ដែលកិច្ចព្រមព្រៀងសំខាន់នេះ​នាំមកជូន៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ