30/03/2020 15:19 GMT+7 Email Print Like 0

COVID-19 នៅថ្ងៃទី ២៩ ខែមីនា៖ ចំនួនអ្នកស្លាប់នៅអ៊ីតាលីលើសពី ១០.០០០ នាក់; ចំនួនអ្នកឆ្លងនិងអ្នកស្លាប់នៅអាមេរិកកើនឡើងដល់កំរិតខ្ពស់បំផុត

យោងតាមគេហទំព័រ worldometers.info គិតត្រឹមម៉ោង ១ ឈានចូលថ្ងៃទី ២៩ ខែមីនា (GMT) លើពិភពលោកមានអ្នកឆ្លងជំងឺ COVID-19 ជិត ៦៦៣.០០០ នាក់ និងចំនួន ៣០.៨៥០ នាក់បានស្លាប់។

នាពេលបច្ចុប្បន្ននេះ សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលមានករណីឆ្លង COVID-19 ច្រើនបំផុត ដែលមានមនុស្សជិត ១២៣.៥០០ នាក់ ខណៈដែលប្រទេសអ៊ីតាលីនាំមុខចំនួនអ្នកស្លាប់នៅពេលដែល កម្រិតលើសពី ១០.០០០ នាក់។

គួរកត់សម្គាល់ថា នៅសហរដ្ឋអាមេរិកមានអ្នកជំងឺជាកុមារអាយុក្រោម ១ ឆ្នាំបានស្លាប់ ដោយមានលទ្ធផលវិជ្ជមានចំពោះវីរុស SARS-CoV-2។ នេះក៏ជាករណីទារកស្លាប់ដំបូងនៅសហរដ្ឋអាមេរិក។ មិនត្រឹមតែប៉ុណ្ណោះ រដ្ឋញូវយ៉កនៅតែបន្តជាចំណុចកណ្តាលនៃការរីករាលជំងឺ ដែលមានអ្នកឆ្លងចំនួនប្រហែលពាក់កណ្តាល  បន្ទាប់មកគឺរដ្ឋញូវជឺស៊ីដែលមានករណីឆ្លង COVID-19 ច្រើនជាង ១១.១០០ ករណី។
ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃទី ២៨ ខែមីនា បានប្រកាសថា មិនហ៊ុំព័ទ្ធទីក្រុងញូវយ៉កឡើយ។ ប៉ុន្តែ លោកបានស្នើឲ្យមន្ត្រីសុខាភិបាលសហព័ន្ធចេញ “អនុសាសន៍ធ្វើដំណើរគ្រប់គ្រាន់” ដើម្បីជំនួសបទហ៊ុំព័ទ្ធ។

នៅប្រទេសអ៊ីតាលី ក្នុងបរិបទដែលមានអត្រាអ្នកស្លាប់ដោយ COVID-19 ខ្ពស់បំផុតនៅលើពិភពលោកគឺជាង ១០% នៃករណីឆ្លងទាំងអស់នោះ  រដ្ឋាភិបាលអ៊ីតាលីបានប្រកាសព្យួរទង់ជាតិនិងចំណាយ១នាទីស្មឹងម្មាតគោរពវិញ្ញាណក្ខ័ន្ធ ជនរងគ្រោះនៃជំងឺរាតត្បាត។ ពិធីនេះនឹងធ្វើឡើងនៅម៉ោង ១២:០០ នាថ្ងៃទី ៣១ ខែមីនា (ម៉ោងក្នុងស្រុក) នៅតាមគ្រប់ខេត្តក្រុងទាំងអស់។

នៅតំបន់អាស៊ីអាគ្នេយ៍ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានឲ្យដឹងថា គិតដល់ថ្ងៃទី ២៨ ខែមីនា ចំនួនអ្នកស្លាប់នៅក្នុងប្រទេសនេះបានលើសពី ១០០ នាក់ ដែលជាចំនួនខ្ពស់បំផុតនៅអាស៊ាន។ ប្រទេសម៉ាឡេស៊ីមានករណីឆ្លងវីរុស SARS-CoV-2 សរុបចំនួន ២.២២០ ករណីដែលជាអត្រាខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ