13/04/2020 14:08 GMT+7 Email Print Like 0

Covid-19៖ ស្ថានទូតវៀតណាមប្រចាំនៅអាមេរិកផ្តល់អាទិភាពលើការគាំពារពលរដ្ឋ


 ទិដ្ឋភាពនៃជំនួបពិភាក្សាតាមរយៈប្រព័ន្ធវីដេអូ
 

បច្ចុប្បន្ន​នេះ ស្ថានទូតវៀតណាមប្រចាំនៅសហរដ្ឋ អាមេរិកនិង​ការិយាល័យ​តំណាង​របស់​ខ្លួន​នៅ​សហរដ្ឋ​អាមេរិក​ បានទទួលសំណើសូមវិលត្រឡប់មកវៀតណាមជិត ១០០០ ហើយបានដាក់ ជូនទីភ្នាក់ងារពាក់​ព័ន្ធ​ក្នុង​ប្រទេស​ដើម្បីធ្វើការពិចារណានិងប្រតិបត្តិ ។
 
នៅឯជំនួប​នេះ តំណាងចូលរួមបានចែករំលែកអំពីការវិវឌ្ឍន៍យ៉ាងស្មុគស្មាញនៃជំងឺរាតត្បាត Covid-19 ដែលជះឥទ្ធិព​ល​យ៉ាងខ្លាំងដល់គ្រប់វិស័យ នៃជីវភាពរស់នៅ ហើយនិស្សិតគឺជាក្រុមងាយរងគ្រោះបំផុត។ រហូតមកដល់​បច្ចុប្បន្ន រដ្ឋាភិ បាលសហរដ្ឋអាមេរិកមិនមាន គោលនយោ បាយបង្ខំពលរដ្ឋឬនិស្សិតបរទេស ឱ្យចាកចេញ​ពីសហរដ្ឋអាមេរិកនោះទេ។
 
ទាក់ទង់​នឹងបញ្ហាដែលសាធា រណៈជនកំពុងផ្តោតការយកចិត្តទុកដាក់ នោះគឺការបើកជើង ហោះហើរ​ពាណិជ្ជកម្ម​ ដើម្បីបញ្ចូនពលរដ្ឋនិងនិស្សិតវៀតណាមវិលត្រឡប់មកប្រទេសវៀតណាមវិញនោះ ឯកអគ្គរដ្ឋទូត លោក Ha Kim Ngoc បានឲ្យដឹងថា រដ្ឋាភិបាលវៀតណាមបានប្រគល់ឲ្យទីភ្នាក់ងារពាក់ព័ន្ធ ដើម្បីពិភាក្សា​ស្វែង​រក​នូវដំណះស្រាយ​ដោយឈរ​លើមូលដ្ឋាន​នៃការ​ធានា​ឱ្យបាន​សមត្ថភាព​ដាក់​នៅដាច់​ដោយ​ឡែក​សមស្រប​ក្នុង​ប្រទេស​ រួមទាំកា​រព្យាបាលវេជ្ជសាស្ត្រនិងការត្រួតពិនិត្យជំងឺ Covid-19 ​នៅវៀតណាមទៀតផង​។ រដ្ឋាភិបាល​វៀត​ណាម​មាន​ការណែនាំជាក់លាក់សម្រាប់មុខសញ្ញាអាទិភាព នៅពេលអនុវត្តន៍​ការហោះ​ហើរ​ដើម្បី​ជូនពល​រដ្ឋត្រឡប់​មក វៀត ណាម។ បច្ចុប្បន្ននេះ ស្ថានទូតវៀតណាមប្រចាំនៅសហរដ្ឋ​អាមេរិក​និង​ការិយាល័យ​តំណាង​របស់ខ្លួន​នៅសហរដ្ឋ​អាមេរិក បានទទួលសំណើសូមវិលត្រឡប់មកវៀតណាមជិត ១០០០ ហើយបាន​ដាក់​ជូន​ទីភ្នាក់​​ងារពាក់ព័ន្ធក្នុងប្រទេសដើម្បីធ្វើការពិចារណានិងប្រ​តិបត្តិ៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ