16/12/2018 11:58 GMT+7 Email Print Like 0

COP 24 ចេញពង្រាងសេចក្តីថ្លែងការណ៍រួមបន្ទាប់ពីធ្វើការចរចាជាច្រើនថ្ងៃយ៉ាងតានតឹង


 ទិដ្ឋភាពនៃសន្និសីទរបស់ភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP 24)

 ដោយមិនអើពើដល់រាល់ការខ្វែងគំនិតនោះ អ្នកចរចាមកពីជិត ២០០ ប្រ ទេស​ជុំវិញ​ពិភព​លោក​ដែល​ចូលរួម​កិច្ច​ប្រជុំ ស្តីពីការប្រែប្រួលអាកាសធាតុ COP24 នៅប្រទេស ប៉ូឡូញ កាលពីថ្ងៃ​ទី១៤ ខែធ្នូ ឆ្នាំ​​២០១៨ បាន​ចេញ​ពង្រាង​សេចក្តីថ្លែង​ការណ៍រួមមួយ ដើម្បី​ប្រតិបត្តិ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ស្តីពី​ការ​គ្រប់​គ្រង​កំដៅ​ពិភព​លោក​។
 
នេះ​ត្រូវបានគេចាត់ទុកថាជាសញ្ញាវិជ្ជមាន បន្ទាប់ពី​រយៈ​ពេល​ពីរ​សប្តាហ៍​នៃកា​រច​រ​ចា​រ​​យ៉ាង​តានតឹងនៅ​សាលប្រជុំ។  ​ប្រទេសភាគ​ច្រើនចូលរួម​ការចរចាសុទ្ធ​តែបាន​បញ្ជាក់​សាជាថ្មី​ពីការគាំទ្រ​របស់ខ្លួន​ចំពោះ​របាយ​ការណ៍​របស់​គណកម្មាធិការអន្តររដ្ឋាភិបាល​ ស្តីពីការប្រែប្រួល​អាកាសធាតុ​នៃអង្គការ​សហប្រជាជាតិ ដែលកំណត់​ការឡើង​កម្តៅរប​ស់ផែនដី។

នៅ​ក្នុង​ក្របខ័ណ្ឌនៃកិច្ចប្រជុំនេះ ភាគីនានាបានឯកភាព​ដែរថា ប្រទេសឈីលីនឹងជាម្ចាស់រៀបចំកិច្ច​ប្រជុំ COP 25 ជាបន្ទាប់នៅ​ចុងឆ្នាំ ២០១៩ ខា​ងមុខ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ