04/12/2015 15:59 GMT+7 Email Print Like 0

COP 21- វៀតណាម ប្រឹង​ប្រែង​រួម​ជា​មួយ​ពិភព​លោក​ប្រឆាំង​ការ​បម្រែ​បម្រួល​អាកាស​ធាតុ​

ចូលរួមសន្និសីទកំពូលលើទី២១ ស្តីពី​អនុសញ្ញា​របស់​អង្គកា​រ​សហ​ប្រជា​ជាតិ​ស្តីពី​ការ​បម្រែប​ម្រួល​អាកា​សធាតុ​ (COP 21) នៅទីក្រុង​បារីស ប្រ​ទេស​បារាំង លោក​នាយក​រដ្ឋមន្រ្តី ង្វៀន​តឹន​យុង​ អះ​អាង​ថាចាប់​តាំង​ពីពេល​នេះដល់ឆ្នាំ​២០២០ ទោះបីជាប្រទេសមួយ​កំពុងតែ​​អភិវឌ្ឍន៍ ជួប​​ប្រទះ​ឧបសគ្គ​​ជាច្រើន​ពីប្រភពធន​ធាន រង​ឥទ្ធិពល​ធ្ងន់ធ្ងរ​នៃការ​បម្រែបម្រួល​អាកាស​ធាតុ​ក្តី វៀត​ណាម​នៅ​សន្យាកាត់​បន្ថ​យ​៨% ចំនួន​​ផ្សែង​សំណផ្ទះ​កញ្ចក់​​នៅ​ឆ្នាំ​២០៣០ អាច​កាត់​បន្ថយ​ចុះ២៥​% បើទ​ទួល​បាន​ការ​ឧបត្ថម្ភមាន​ប្រសិទ្ធ​ភាព ពីសហគមន៍អន្តរជាតិ ហើយនឹងរួមចំណែក​១ពាន់លាន​ដុល្លា​អាមេរិក​ ចូលក្នុងមូលនិធិអាកាស​ធាតុ​បរិសុទ្ធ ដំណា​ក់កាល​២០១៦-២០២០​។

ថ្លែងការនៅចំពោះមុខ​ថ្នាក់ប្រមុខរដ្ឋចំនួន១៥០នាក់ ថ្នាក់ដឹកនាំនៃរដ្ឋាភិបាលប្រទេសនានា ​លើពិភព​លោក និង​ថ្នាក់​ដឹក​នាំអង្គការ​អន្តរជាតិ​តំណាងឲ្យសមាជិក​ទាំង១៩៦​នាក់ ចូលរួម​អនុសញ្ញា​របស់អង្គការ​សហប្រជា​ជាតិ ស្តីពី​ការ​បម្រែបម្រួល​អាកាស​ធាតុ លោកនាយករដ្ឋមន្រ្តី ង្វៀនតឹនយុង ពោលបញ្ជាក់​នូវទស្សនៈ​របស់វៀត​ណាម៖ “យើង​ខ្ញុំមានវត្តមាន​ក្នុងសន្និសីទ COP21 ដើម្បីសម្តែងការ​សន្យាគាំទ្រ ជម្រុញ​ដំណើរ​ការ​ចរចា​និង​អនុម័ត​កិច្ច​ព្រម​ព្រៀង​អាកាស​ធាតុទូទាំងពិភពលោក​ ក្រោយឆ្នាំ២០២០។ ខ្លឹមសារ​នៃ​កិច្ច​ព្រម​ព្រៀងត្រូ​វ​ធានា​ការ​រួម​ចំណែក​សមភាព​​រវាងប្រទេស​នានា​ និងមានតុល្យភាពក្នុងខ្លឹមសារ ស្តីពីការកាត់បន្ថយ​ស្រាល បន្សាំ ហិរញ្ញ​វត្ថុ អភិវឌ្ឍន៍​និង​ការបង្វែ​បច្ចេកវិទ្យា​។ល។ ប្រទេសអភិវឌ្ឍន៍នានាត្រូវនាំមុខ​ក្នុងការអនុវត្ត​កិច្ចសន្យារបស់​ខ្លូន ទន្ទឹម​នោះគាំ​ទ្រនិង​បង្កើ​នលទ្ធភាព​ឲ្យប្រទេសនានា ដែលកំពុងតែអភិវឌ្ឍន៍ ដើម្បីរួមគ្នាអនុវត្តជោគជ័យ​កិច្ចព្រមព្រៀង​នេះ”។



លោកប្រធានាធិបតី បារាំង Francois Hollande ទទួលស្វាគមន៍លោកនាយករដ្ឋមន្រ្តី ង្វៀនតឹនយុង ក្នុងពិធីបើក COP 21។
រូបថត៖ ឌឹកតាម-ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកអគ្គលេខាអង្គការសហប្រជាជាតិ Ban Ki Moon ទទួលជួមលោកនាយករដ្ឋមន្រ្តី ង្វៀនតឹនយុង ក្នុងពិធីបើក COP 21។
រូបថត៖ ឌឹកតាម-ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្រ្តី ង្វៀនតឹនយុង ថ្លែងសុន្ទរកថាក្នុងពិធីបើកសន្និសីទ COP 21។
រូបថត៖ ឌឹកតាម-ទីភ្នាក់ងារសារព័ត៌មានវៀតណាម


COP 21 ទាក់ទាញការចូលរួមនៃគណៈប្រតិភូតំណាងចំនួន១៣០០នាក់ ក្នុងនោះមានថ្នាក់ប្រមុខរដ្ឋនៃប្រទេសនានាចំនួន១៥០នាក់។
រូបថត៖ ឌឹកតាម-ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោក​នាយក​រដ្ឋមន្រ្តី​ ង្វៀន​តឹនយុង​ រួម​នឹង​នាយក​រដ្ឋមន្រ្តី​ ហូ​ឡង់​ Mark Rutte និងលោក​​​ស្រីអនុ​ប្រធាន​​ធនាគារពិភពលោក​ (WB)
Laura Tuck សហអធិបតី​​សន្ទនា​កំពូល​​ស្តី​ពី​ការ​បម្រែ​បម្រួល​អាកាស​ធាតុ​ នៅ​វាល​ទំនាប​
ដីសណ្ត​ទន្លេ​គី​វ​ឡុង​។
រូបថត៖ឌឹក​តាម-ទីភ្នាក់​ងារ​សារ​ព័ត៌មាន​វៀតណាម​

​ចំណុចលេចធ្លោមួយផ្សេងក្នុងសន្និសីទ COP 21 គឺវៀតណាមបានជោគ​ជ័យ ពេល​ដែល​នាំ​បញ្ហា​បម្រែ​បម្រូល​អាកាស​ធាតុ​នៅវាលទំនាប​ដីសណ្តទន្លេគីវឡុង ចូលក្នុងសន្និសីទនេះ។ លោក​នាយករដ្ឋមន្រ្តី ង្វៀន​តឹន​យុង រួម​ជាមួយ​លោក​នាយករដ្ឋមន្រ្តីហូ​ឡង់ Mark Rutte និង​លោកស្រីអនុប្រធានធនាគារពិភពលោក​ (WB) Laura Tusk ធ្វើ​សហ​អធិបតី​ក្នុងកិច្ចប្រជុំ​ចរចាកំពូល “វៀតណាម​រួមជាមួយ​ដៃគូរ​អន្តរជាតិ ទប់​ទល់​នឹង​បញ្ហា​ប្រឈម​មុខ​នៃ​ការ​បម្រែ​បម្រួ​ល​អាកាសធាតុ នៅវាលទំនាបដីសណ្តទន្លេគីវឡុង“។ ក្នុងកិច្ចចរចា​នេះ ធនាគារ​ពិភព​លោក ហូឡុង​និង​សហគមន៍​អន្តរជាតិ បានសម្តែង​ការ​គាំ​ទ្រ រួមដៃ​គ្នាឧបត្ថម្ភ​វៀត​ណាម ក្នុង​ការ​ទប់​ទល់​បម្រែ​បម្រួល​អាកាស​ធាតុ​នៅវាល​ទំនាបដីសណ្តទន្លេគីវ​ឡុង៕.


វាលទំនាបដីសណ្តទន្លេគីវឡុង ជាទីកន្លែងនាំចេញអង្ករប្រមាណ១/៥​នៃ បរិមាណ​ផល​អង្ករ​ពាណិជ្ជ​កម្ម​អន្តរជាតិ​សរុប លើទូទាំងពិភពលោក ប៉ុន្តែកំពុងប្រឈមមុខនឹងបញ្ហាហានិភ័យ ត្រូវឥទ្ធិពល​ធ្ងន់ធ្ងរ ពីការ​ប្រែប្រួល​អាកាសធាតុ។ រូបថត៖ ម៉ាញឡិញ-ទីភ្នាក់ងារសារព័ត៌មានវៀតណាម

វាលទំនាបដីសណ្ត​ទន្លេគីវឡុង របស់វៀតណាម មានប្រជាជនជាង១៨​លាន​នាក់ ផ្ទៃដីវាល​ទំនាប​ជិត​៤០.០០០គីឡូម៉ែត្រ​ការេ ជាទីកន្លែងកំពុងនាំចេញអង្ក​រប្រមាណ​១/៥ នៃ​បរិមាណផល​អង្ករ​ពាណិជ្ជកម្ម​អន្តរជាតិ​សរុបលើទូទាំងពិភពលោក។ ម្យ៉ាងវិញទៀត ទីនេះកំពុង​រងការជះ​ឥទ្ធិពល “ស្រប​គ្នា” ដោយ​ការប្រែប្រួល​អាកាសធាតុ ទឹកសមុទ្រកើនឡើង ដោយការកសាង​ទំនប់ទឹក រិះរក និង​ប្រើប្រាស់​ទឹក​អស្ថេរភាព នៅក្នុងតំបន់ដើមប្រភពទន្លេ​មេគង្គ។ រាំងស្ងួត​ហួត​ហែង​ធ្ងន់ នាំឲ្យ​មាន​ការ​ជ្រាបជាតិ​ប្រៃពីមួយថ្ងៃទៅមួយ​ថ្ងៃកើនឡើង ធ្វើឲ្យជះ​ឥទ្ធិពល​ដល់​ផ្ទៃដី​វប្បកម្ម​ប្រមាណ​ជិត​៧០០.០០០ហិកតា ក្នុងនោះប្រមាណ​៤០% ក្នុងចំនួនសរុបផ្ទៃដីកសិកម្ម​ទាំង១,៧លានហិក​តារ​បស់តំ​បន់។ បើមិនមានវិធានការទប់ស្កាត់សមស្របទេ ព្យាករណ៍ដល់​ចុងសតវត្សរ៍​នេះ ទឹក​សមុទ្រ​កើន​ឡើង​១ម៉ែត្រ បង្កលិចផ្ទៃដីចំ​នួន​៤០% និង​ឥទ្ធិពល​ដល់​ជីវិត​រស់​នៅ​របស់​ប្រជា​ជន​នៅ​វាល​ទំនាប​ដីសណ្ត​ទន្លេគីវ​ឡុង​ជិត​៥៥%​។

 
ទីភ្នាក់ងារសារព័ត៌មានវៀតណាម/ការសែតរូបភាពវៀតណាម
បណ្តាអត្ថបទបានផ្សាយ