25/08/2015 10:16 GMT+7 Email Print Like 0

Cofidec អះអាងពីពាណិជ្ជសញ្ញាមាននៅលើទីផ្សារ នាំចេញជលផល

នេះគឺជាអង្គភាពមួយក្នុង​ចំណោម​អង្គភាព​ដំបូងបង្អស់ ដែល​ផលិត​និង​នាំចេញនូវ​ជលផល​ផ្អាប់​​ទឹក​កក់ នៅទីក្រុង​ហូជីមិញ​មក​ដល់​សព្វ​ថ្ងៃ​ផលិត​ផល ​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ឆ្នេរ​សមុទ្រ​(Cofidec) បាន​មានវត្តមាន​នៅលើទីផ្សារធំៗ​ជាច្រើន ក្នុងពិភពលោកដូចជា៖ ជប៉ុន កូរ៉េ​ខាង​ត្បូង អាមេរិក ទីបអ៊ឺរ៉ុប។ល។

Cofidec បានបង្កើត​ឡើងនៅខែកក្កដាឆ្នាំ១៩៨៧ ដើមកំណើតគឺក្រុមហ៊ុនសហព័ន្ធជលផលឆ្នេរសមុទ្រ។ ដំណាក់​កាលដំបូង ក្រុម​ហ៊ុន​សកម្ម​ភាព​ក្នុង​វិស័យ​ចម្បងពីរ គឺនាំចេញនាំចូលនិងវប្បកម្មជលផល។ តាំង​ពី១៩៩៣ មកដល់សព្វថ្ងៃ Cofidec បង្វែ​យន្ត​ការ​សកម្មភាព​ក្លាយ​ជាសហគ្រាស​ដែល​មាន​ដើម​ទុន​១០០%​ជា​របស់​រដ្ឋ ហើយនៅក្រោម​ចំណុះអគ្គក្រុមហ៊ុនពាណិជ្ជកម្មសាយហ្គន (Satra group)។ ក្រៅ​ពីទី​ផ្សារ​នាំ​ចេញ Cofidec នៅជម្រុញខ្លាំងការចែកចាយផលិតផលនៅទីផ្សារក្នុងស្រុក ឆ្លង​តាមប្រព័ន្ធហាងលក់ ផ្សារ​ទំនើប​ធំៗ​ដូច​​ជា៖ ផ្សារ​ទំនើប BigC វៀតណាម ផ្សារទំនើបMaximark ប្រព័ន្ធហាងលក់អាហារដែលភាពងាយស្រួល Satrafoods និង​មជ្ឈមណ្ឌលពាណិជ្ជកម្ម AEON វៀតណាម។ល។

ថ្មីៗនេះ Cofidec បានបើកទូលាយបន្ថែមខាងវិស័យអាជីវកម្មមុខទំនិញកសិផលដូចជា៖ មុខ​ទំនិញ​ផ្លែត្រប់​ពណ៌​ស្វាយ​ច្នៃតាមវិធីសាស្រ្តអាំង ស្ងោរ ញាត់សាច់បង្គា ប្រឡាក់ម្សៅ មុខទំនិញពោតបារាំង(okra)ស្ងោរ ផ្អាប់​ទឹក​កក់ ប្រ​ឡាក់ម្សៅ ញាត់សាច់បង្គា។ល។

បានការឧបត្ថម្ភពី Satra  Cofidec មានការទំនាក់ទំនងជាប្រចាំនឹងបណ្តាខេត្តក្រុង ដើម្បី​ផ្តុំអភិវឌ្ឍន៍​សហការ​ជា​មួយ​​កសិករ​ និង​មូល​ដ្ឋាន​បង្កើត​តំបន់​វត្ថុធាតុ​ដើមលំ​នឹង ឲ្យការផលិតកែច្នៃនិងនាំចេញ។


Cofidec ជាសហគ្រាសមានប្រៀបខ្លាំងក្នុងវិស័យនាំចេញនូវមុខទំនិញជលផលផ្អាប់ទឹកកក់ ដោយ​មាន​មុខ​ទំនិញ​ជាច្រើន​បានមានវត្តមាននៅក្នុងទីផ្សារធំៗនៅលើពិភពលោកដូចជា៖ ជប៉ុន កូរ៉េខាងត្បូង អាមេរិក ទ្វិបអ៊ឺរុប។ល។

ដំណើរការកែច្នៃវត្ថុធាតុដើមបង្គា នៅក្នុងរោងចក្រកែច្នៃរបស់ Cofidec។


វត្ថុធាតុដើមបង្គាស្រស់ដែលបានបកសំបកធានាគុណភាព  សម្រាប់កែច្នៃជាផលិតផលផ្សេងៗគ្នាជាច្រើន។

បទដ្ឋានកែច្នៃដំបូងនៃផលិតផលបង្គាប្រឡាក់ម្សៅនាំចេញ។


ការកែច្នៃត្រូវបានគិតគូរ ថ្លឹងយ៉ាងប្រុងប្រយ័ត្ន ដើម្បីធានាតម្រូវការពីគុណភាពរបស់អតិថិជន។


ក្រោយពីការកែច្នៃដំបូង ផលិតផលបង្គាប្រឡាក់ម្សៅ បន្ទាប់មកជាដំណើការចំហុយកំចាត់មេរោគ។

ក្រោយពេលបានដាក់បញ្ចូលក្នុងកញ្ចប់រួចស្រេច នៅលើខ្សែសង្វាក់បិទភ្ជិត។

ផលិតផលបង្គាប្រឡាក់ម្សៅនាំចេញទៅប្រទេសកូរ៉េខាងត្បូងមានប្រអប់បញ្ចូលដែលសរសេរដោយភាសាកូរ៉េខាងត្បូង។

ដោយសាបានផលិតពីប្រភពវត្ថុធាតុដើមធានានិងបច្ចេកវិទ្យាទំនើប ដូច្នេះទើបផលិតផលរបស់ Cofidec តែងតែបានធានាគុណភាពស្រស់ឆ្ងាញ់និងស្រប់អនាម័យ។


ក្រៅពីទីផ្សារនាំចេញ Cofidec នៅបើកទូលាយបន្ថែមប្រព័ន្ធចែកចាយ ក្នុងស្រុក និងឆ្លងតាមបណ្តាផ្សារទំនើបនិងមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗនៅលើទូទាំងប្រទេស។ 

បណ្តាតំបន់វត្ថុធាតុដើមរបស់ Cofidec លាតសន្ធឹងតាមមូលដ្ឋានដូចជា៖ ប្រមូលទិញបង្គានៅខេត្តខាញ់ហ្វា និញធ្វឹន ប៊ិញធ្វឹន បារៀ-វុងតៅ ត្រាវិញ សុកត្រាំង បាកលិវ  សហការ​ជាមួយ​ក្រុមគ្រួសារ​ដាំត្រប់ពណ៌​ស្វាយនៅ​បណ្តា​ខេត្ត ឡឹមដុង ដុងណាយ ប៊ិញភឿក តីនិញ ដាក់ណុង ដាំស្វាយនៅខេត្តដុងថាប់ ដាំពោត​បារាំង​​នៅ​ខេត្តប៊ិញយឿង ឡុងអាន អានយ៉ាង។ល។

ក្រុមហ៊ុនអភិវឌ្ឍន៍សេដ្ឋកិច្ចឆ្នេរសមុទ្រ(Cofidec)
-លេខ១៧៧ ផ្លូវឌិញតៀនហ្វាង អនុ​សង្កាត់​ដា​កៅ​ ខណ្ឌ​១ ទីក្រុងហូ​ជីមិញ វៀតណាម
-លេខទូរស័ព្ទ៖ (84.8) 37174305 - (84.8) 3717​47​3​0​
- Fax : (84.8) 37174305       
- Email: imex@cofidec.com.vn
- Website: http://www.cofidec.com.vn


ក្នុង​ដំណើរ​ការសហការជាមួយក្រុមគ្រួសារកសិករ​Cofidec រៀប​ចំ​ឲ្យវិស្វករ​កសិកម្ម​ចុះផ្ទាល់​នៅតាម​តំបន់​វត្ថុ​ធាតុ​​ដើម ដើម្បីណែនាំ ជំនួយកសិករ​តាំងពីវគ្គ​ផលិត​ដល់​ការ​​ចុះកិច្ច​សន្យា​ប្រមូល​ទិញ​កសិផល​ទាំង​អស់ ក្រោយ​ពីប្រ​មូល​ផល​​ដោយ​មាន​កម្រិត​តម្លៃ​លំ​នឹង។ ទន្ទឹមនោះ Cofidec ក៏បង្កើតក្រុមគ្រប់គ្រងគុណភាព ដើម្បី​ធានា​ប្រ​ភព​​វត្ថុ​ធាតុ​ដើមគ្រប់គ្រាន់ ល្អនិងសុវត្ថិភាពជានិច្ច។

Cofidec មិន​បង្អង់កែ​ប្រែនិងលើ​កកម្ពស់​ឧបករណ៍​រោង​ចក្រ កសាង​​រោង​ចក្រកែ​ច្នៃ​ដំបូង​​នូវ​វត្ថុ​ធាតុ​​ដើម​​កសិក​​ផល បណ្តាក់​ទុន​កសាង​រោង​ចក្រ​កែច្នៃ​កសិ-ជល​ផល​នាំ​ចេញ​។ ទន្ទឹមនោះ Cofidec នៅ​ជា​ម្ចាស់​ការ​ទិញ​ម៉ាស៊ីន​ឧបករណ៍ថ្មីដូចជា៖ ម៉ាស៊ីនកាត់អំបោះ ម៉ាស៊ីន​ចំ​ហុយ​ ម៉ាស៊ីន​ធ្វើ​ឆាប់​កក់​ទំនើប​ដោយ​ជាតិ​អាហ្សូត  បណ្តាក់​​ប្រព័ន្ធខ្សែសង្វាក់ធ្វើឆាប់កក់  IQF ។ល។ ដើម្បី​ដំណើរ​​ការ​ផលិតកម្មឲ្យអស់លទ្ធភាព ដើម្បីឆ្លើយ​តប​ទាន់​ពេល​នូវតម្រូវ​ការកក់​ទំនិញរបស់​អតិថិជន​ប្រពៃណី​និង​អតិថិជន​ថ្មី។

ក្រៅពីប្រព័ន្ធ​ចែកចាយនៅទីផ្សារប្រពៃណីកំពុងតែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ Cofidec នៅឆ្លងតាម​ការ​ឧបត្ថម្ភ​របស់​ស្ថាប័ន​តំណាង Satra នៅបរទេស ដើម្បីបន្តបើកទូលាយទីផ្សារថ្មី ទើប​មាន​ផលិត​ផល​ថ្មី​ជា​ច្រើន​ដូច​ជា៖ ណែម ម្ទេសផ្អែមផ្អាប់ទឹកកក់។ល។ បាននាំចេញទៅទីផ្សារ ជប៉ុន ហុងកុង(ចិន)កាណាដា។ល។ នៅ​ឆ្នាំ​២០១៣ Cofidec បានបោះជំហានមួយថ្មី ក្នុង​ការ​ជម្រុញ​សហការ​ផ្ទាល់​ជាមួយ​ប្រព័ន្ធផ្សារ​ទំនើប​នៅប្រ​ទេស​ជប៉ុន ហេតុនោះនៅឆ្នាំ២០១៤ ទោះបីខឿនសេដ្ឋកិច្ចពិភពលោកជួបប្រទះការលំបាកជាច្រើន ប៉ុន្តែ​ប្រាក់​ចំណូល​របស់អង្គ​ភាព​នៅ​តែ​កើន​ឡើង សម្រេចលទ្ធផលបង្គួរ ដោយ​មាន​កម្រិត​ប្រាក់​ចំណូល​១៨លាន​ដុល្លា​អាមេរិក៕

អត្ថបទ៖ ង្វៀនវូថាញដាក រូបថត៖ ឌាំងគិមផឿង


បណ្តាអត្ថបទបានផ្សាយ