ក្រុមហ៊ុនភាគហ៊ុនឧស្សាហកម្មកៅស៊ូភាគខាងត្បូងមានសញ្ញាពាណិជ្ជកម្ម Casumina (រូបសញ្ញាសត្វតោពណ៌ក្រហម) ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកត្រូវបានអតិថិជនក្នុងស្រុកនិងអន្តរជាតិជឿជាក់ប្រើប្រាស់ជានិច្ច។ នាសព្វថ្ងៃនេះ Casumina កំពុងឈានទៅមុខដើម្បីក្លាយទៅជាក្រុមហ៊ុនផលិតពោះវៀននិងសំបកកង់ឈរលំដាប់លេខមួយ នៅតំបន់អាស៊ីអាគ្នេយ៍។
សម្លឹងមើលអំពីដំណើរការអភិវឌ្ឍន៍របស់សញ្ញាពាណិជ្ជកម្ម Casumina នាបច្ចុប្បន្ននេះគឺដំណើរការមួយគួរឲ្យចាប់អារម្មណ៍ ដែលពឹងផ្អែតលើការខិតខំប្រឹងប្រែងដោយឥតឈប់ឈររបស់បណ្តាជំនាន់បានធ្វើការនៅក្រុមហ៊ុនភាគហ៊ុនឧស្សាហកម្មកៅស៊ូភាគខាងត្បូង។ នាខែមេសា ឆ្នាំ១៩៧៦ ក្រុមហ៊ុន Casumina ត្រូវបានបង្កើត បន្ទាប់ពីទទួលរោងចក្រតូច ដែលផលិតពោះវៀននិងសំបកកង់មួយចំនួននៅទីក្រុងហូជីមិញនិងនាខេត្តមួយចំនួននៅខាងកើតនៃភាគខាងត្បូង។ តម្រុយគូសចំណាំការអភិវឌ្ឍន៍របស់ក្រុមហ៊ុននេះបានចាប់ផ្តើមពីឆ្នាំ១៩៩៧ នៅពេលក្រុមហ៊ុន Casumina សហការជាមួយក្រុមហ៊ុន Yokohama និងក្រុមហ៊ុន Mitsubishi (ប្រទេសជប៉ុន) ដើម្បីផលិតពោះវៀននិងសំបកកង់ម៉ូតូនិងកង់រថយន្ត។
ដំណាក់កាលពីឆ្នាំ២០០០ ដល់ ឆ្នាំ២០០៩ ក្រុមហ៊ុន Casumina បានវិនិយោគលើម៉ាស៊ីននិងបច្ចេកវិទ្យាខ្ពស់ជាច្រើន ដើម្បីផលិតបណ្តាផលិតផលតាមស្តង់ដាដ៏ជឿនលឿនរបស់ប្រទេសជប៉ុន និងបញ្ជាក់ការអភិវឌ្ឍន៍នៃសញ្ញាពាណិជ្ជកម្ម Casumina នៅទីផ្សារជាបណ្តើរៗ។