29/05/2015 10:12 GMT+7 Email Print Like 0

BRICS គ្មានផែនការក្លាយទៅជាសម្ព័ន្ធភាពយោធាឡើយ


BRICS គ្មានផែនការក្លាយទៅជាសម្ព័ន្ធភាពយោធាឡើយ (Image: VNA)

ឆ្លើយ​សម្ភាសន៍​លើកាណាល់​ទូរទស្សន៍​រុស្ស៊ី Rossiya-24 នាថ្ងៃ​ទី​២៧ខែឧ​សភាឆ្នាំ​២០១៥​ អនុរដ្ឋ​មន្ត្រីក្រ​សួង​ការបរ​ទេស​រុស្ស៊ី លោក Sergei Lavrov បាន​អះអាង​ថា៖  ក្រុម​បណ្ដា​ខឿន​សេដ្ឋ​កិច្ច​ទើប​នឹង​លេច​ចេញ​ជួរ​មុខ​លើ​ពិ​ភព​លោក (BRICS) គ្មាន​ផែនការ​ក្លាយទៅជា​សម្ព័ន្ធ​ភាព​យោធាឡើ​យ ដោយ​សារ អង្គ​ការ​នេះ​ត្រូវ​បាន​កំណត់​ ទិសដៅធ្វើ​សកម្មភាព​ដើម្បីផលប្រយោជន៍​ជាតិ និងប្រទេសជាស​មាជិក​ប្លុក​នេះ​នឹង អនុវត្ត​ផល​ប្រយោជន៍​នេះតាម​រយៈ​សកម្មភាព​រួម។ អ្នក​ការទូត​រុស្ស៊ីរូប​នេះបាន​វាយតំលៃ​ថា៖ ប្រ​ទេស​ជា​សមាជិក BRICS កំពុង​ប្រឈមមុខ​ នឹងបណ្ដាការ​សាកល្បង​មានចរិ​តលក្ខណៈ​សកល ដូចជា​លទ្ធិភេវរកម្ម​បទល្មើស​អន្ត​រជាតិ ការ​ជញ្ដូរ​គ្រឿង​ញៀន ជា​ដើម។ ដោយ​ហេតុ​នេះ មិន​ត្រឹមតែ​ដោះស្រាយ​បញ្ហាសេ​ដ្ឋកិច្ច​ប៉ុណ្ណោះ បណ្ដា​ប្រទេស​ជា​សមាជិក នឹងរៀប​ចំរបៀប​វារៈសំដៅស្វែង​រកការ​ទប់ទល់ នឹងការសា​កល្បង​ទាំង​នេះ​ទៀតផង។ រុស្ស៊ី​កំពុង​កាន់​តំណែង​ប្រធាន​ប្តូវែន​របស់ BRICS ហើយ​នឹងប្រាព្ធ​ធ្វើសន្និ​សីទ​ជាន់ខ្ពស់​នៃប្លុក​នេះ នាថ្ងៃ​ទី​៨​និងថ្ងៃទី​៩ ខែ​កក្ដដា​នៅទី​ក្រុង Ufa របស់​រុស្ស៊ី៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ