22/01/2016 12:42 GMT+7 Email Print Like 0

Bitexco ជាអគារ​ដែលបាន​យកចំណាប់​អារម្មណ៍​ច្នៃប្រឌិត​ពីផ្កាជាតិ

អគារ Bitexco ឬអគារហិរញ្ញវត្ថុ Bitexco (Bitexco Financial Tower) ធ្លាប់​មាន​ឈ្មោះ​ក្នុង​ចំណោម​​ to​p ៥ នៃ​បញ្ជី​អគារ​ដែល​ខ្ពស់​កប់​ពពក​គួរ​ឲ្យ​ចំណាប់​អារម្មណ៍​បំផុត​នៅ​លើ​ពិភព​លោក​ទាំង​២០ ដោយ​បុស្តិ៍​វប្បធម៌ ទេសចរណ៍ CNNGo របស់​ក្រុមហ៊ុន​ព័ត៌​មាន CNN ជ្រើស​រើស។ អគារ Bitexco ​បាន​យកអារម្មណ៍​ច្នៃប្រឌិត​ពី​រូប​ភាព​ស្រទាប់​ផ្កា​ឈូក​ជិត​នឹង​រីក ជា​និមិត្ត​រូប​ឲ្យភាព​រស់រ​វើក​និង​ក្តីស្រេក​ឃ្លាន​របស់​ជន​ជាតិ​វៀត​ណាម ទុកជា​និមិត្ត​រូប​ឲ្យភាព​សកម្ម​របស់​ទីក្រុង​ហូជី​មិញ ក្នុង​សម័​យ​កាល​សម​ហរណ​កម្ម​សេដ្ឋកិច្ច​។

Bitexco ជាអគារមួយធំសម្បើម ដែលមានរូបភាពស្រទាប់ផ្កាឈូក ដែល​សម្ព័ន្ធក្រុមហ៊ុន Bitexco វិនិយោគ​កសាង  ដោយ​សរុប​ទឹកប្រាក់​ចំនួន៤០០លាន​ដុលា្ល​អាមេរិក។ អគារ​បាន​សាងសង់​នៅលើផ្ទៃ​ដី​ជិត​៦.១០០ម៉ែត្រ​ការ៉េ​នៅ​ចំ​កណ្តាល​ខណ្ឌ​១ ទីក្រុង​ហូជី​មិញ ដែលមាន​កម្ពស់ពីដី​ឡើង​ដល់​កំពូល​គឺ២៦២​ម៉ែត្រ  ខ្ពស់​បំផុត​វៀត​ណាម និង​ខ្ពស់​សំដាប់​ទី១១០ នៅលើពិភព​លោក បើប្រៀបនៅ​ខណៈពេល​សម្ពោធ​ឆ្លង (ថ្ងៃទី៣១​ខែតុលា​ឆ្នាំ២០១០)។ សព្វ​ថ្ងៃ Bitexco ជា​អគា​រដែល​ខ្ពស់ទី​៣នៅវៀ​តណាម ក្រោយ​ពីរ​អគារ Hanoi Landmark Tower và Lotte Center នៅ​ហា​ណូយ​។

ស្ថាបត្យករ​ទទួលបន្ទុក នៃការដ្ឋានសាងសង់នេះ គឺលោក Carlos Zapata (ជន​ជាតិ​អាមេរិក) ធ្លាប់​បាន​ថ្លែង  អគារ Bitexco នេះ​បាន​រចនា​ឡើង​មិន​មែន​សម្រាប់​ការ​ប្រជែង​ពី​កម្ពស់ ពីព្រោះ​ការ​ប្រជែង​ពីកម្ពស់​គ្មាន​ន័យ​អ្វី​ទេ ដោយ​សារ​កម្រិត​កម្ពស់​ណា​មួយ ក៏អាច​ត្រួវរំលោង​ដោយ​ងាយ​ដែរ​។ ដូច្នេះ​លោក​បាន​យក​គំនិត​ច្នៃ​ប្រ​ឌិត​តាម​រចនា​បថ​ពី​ស្រ​ទាប់​ផ្កាឈូ​ក ជា​បុប្ផាជាតិ​របស់ជន​ជាតិ​វៀត​ណាម ជា​និមិត្ត​រូបនៃភាព​បរិសុទ្ធនិងសុទិដ្ឋិ​និយម ដើម្បី​សម្តែ​ង​នៅ​រូបភាព​” វប្បធម៌​វៀតណាម​កំពុង​រីកសុះ​សាយ"។

ព្រលានឧទ្ធម្ភាគចក្ររបស់អគារ Bitexco ដោយ​បាន​រចនា​លយ​ចេញ​ទៅ​ក្រៅ ជា​ពិសេស​នៅ​ចំកណ្តាល​អាកាស​ជាន់​ទី​៥២ ដែលបានទទួល​ស្គាល់​ជាព្រលាន​ឧទ្ធម្ភាគចក្រ នៅខ្ពស់​ខាងលើ​មុនដំបូង​បង្អស់​ក្នុងវៀត​ណាម។ ព្រលាន​ឧទ្ធម្ភាគ​ចក្រ​ ស្ថិតននៅកម្ពស់១៩១​ម៉ែត្រ ប្រៀបនឹ​ង​ទី​ក្រុង ដែលមាន​ប្រវែងសរុប​គឺ៤០​ម៉ែត្រ ក្នុង​នោះមាន១៨​ម៉ែត្រត​ភ្ជាប់​និង​២២​ម៉ែត្រ​បើកទូលាយ​ទៅខាង​ក្រៅ បើប្រៀបនឹង​រចនាសម្ព័ន្ធ​ចម្បង​របស់​អគារ។ ព្រលា​ន​ចំណត់​នេះ មិនមែន​ជាគោល​បំណង​បង្ក​ចំណាប់​អារម្មណ៍​កែវ​ភ្នែក​ទេ គឺដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​បំផុត​ឲ្យការ​ទទួល​ភ្ញៀវ​មក​ទស្សនា​អគារ និង​ចូលជិតបរិយា​កាស​សុខដុម​រមនា នៅខាង​ក្នុង​យ៉ាង​ឆាប់​រហ័ស​បំផុត​។



អគារ Bitexco យកអារម្មណ៍ច្នៃប្រឌិតពីរូបភាពស្រទាប់ផ្កាឈូកជិតនឹងរីក។

អគារ Bitexco និមិត្តរូបឲ្យកម្លាំងរស់រវើកនិងក្តីស្រេកឃ្លានរបស់ជនជាតិវៀតណាម។

ព្រលានឧទ្ធម្ភាគចក្រនៅជាន់ទី៥២។

សកម្មភាពបម្រើសេវាកម្មនៅអគារ Bitexco។

ភាគច្រើននៃផ្ទៃទំហំអគារ Bitexco បានសហគ្រាសហិរញ្ញវត្ថុលំដាប់ថ្នាក់ក្នុងប្រទេសនិងពិភពលោកជួលធ្វើជា
ការិយាល័យ។
.


ភ្ញៀវទេសចរណ៍ទស្សនាបរិយាកាសខាងក្នុងនៃអគារ Bitexco។

បរិយាកាសភោជនីយដ្ឋានផូរផង់នៅក្នុងអគារ Bitexco។

នៅជាន់ទី៤៩នៃអគារ Bitexcoសំរាប់ភ្ញៀវបរទេសពិសាកាហ្វេ។


នៅខ្ពស់បំផុតនៃអគារភ្ញៀវទេសចរណ៍អាចមើលឃើញទិដ្ឋភាពទូទៅរបស់ទីក្រុងហូជីមិញ។

អគារ Bitexco ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ-សេដ្ឋកិច្ចធំរបស់ទីក្រុងហូជីមិញ។

អគារ Bitexco បានព័ទ្ធជុំវិញ​ដោយកញ្ចក់​ទប់​កម្លាំង​មាន​ចំនួន៦.០០០​ផ្ទាំង ដែល​មាន​ទំហំ​និង​កម្រិត​កោង​ខុស​ពី​គ្នា​។ ជា​ពិសេស ប្រព័ន្ធជញ្ជាំង​កញ្ចក់​បានប្រើប្រាស់​ ដើម្បី​ធានាប្រសិទ្ធភាព​ខ្ពស់ ពីមុខ​ងារ​ប្រើ​ប្រាស់​តាម​លក្ខណៈ​វិនិច្ឆ័យ “រចនា​ឡើង​សមស្រប​ ជាមួយបរិស្ថាន និង​សន្សំ​សំចៃ​ថាម​ពល​”។ ប្រព័ន្ធ​កញ្ចក់​ក៏អាច​ផ្លាស់​ប្តូរ​ពណ៌​ទៅ​តាម​រដូវ​កាល និងតាម​កាំរស្មី​ នៃព្រះអាទិត្យ​បញ្ចាំង​ចូល។

អគារ Bitexco មាន​៦៨​ជាន់ ដោយ​មាន​ទំហំ​ប្រើ​ប្រាស់​​ចំ​នួន​​១១៩.០០០​ម៉ែត្រ​ការ៉េ ក្នុង​នោះ​មាន​៣៧,០០០ម៉ែត្រ​​កា​​រ៉េ សម្រាប់​​​តំបន់​ការិ​យា​ល័យ​ និងជាង​៨.០០០ម៉ែត្រ​​​ការ៉េ សម្រាប់​តំបន់​ពាណិជ្ជ​​កម្ម។ នៅ​ជាន់​ទី៥០​​និង​ជាន់​ទី៥១គឺ​ជា​តំបន់​​ភោជ​នីយដ្ឋាន​​ម្ហូប​អាហារ​​ជាន់​ខ្ពស់​។


ដើម្បីងាយ​​ស្រួលក្នុង​ការធ្វើ​ដំណើរ​ឡើង ចុះនៅក្នុងអគារ Bitexco បាន​ប្រើ​ប្រាស់​ប្រព័ន្ធ​​ជណ្តើរ​​យន្ត​ពីរ​ជាន់ ដោយ​មាន​ប្រព័ន្ធ​​កំណត់​ទីតាំង​ទៅដល់​ដែល​មាន​ឈ្មោះហៅ​ថា ​Compass ដោយល្បឿន៧​ម៉ែត្រក្នុងមួយវិនាទី ជួយកាត់​បន្ថយពេល​វេលា​រង​ចាំ។ ដោយ​​ហេតុ​នេះភ្ញៀវ​អាចទៅកា​ន់​ជាន់​ខ្ពស់​បំផុត​របស់​អគារ ក្នុងអំឡុង​៤៥វិនាទី​តែ​ប៉ុណ្ណោះ។ ប្រព័ន្ធ​ជណ្តើរ​យន្ត​នេះ ជាប្រភេទ​ទំនើប​បំផុត​របស់​វៀត​ណាម​និង​មាន​ល្បឿន​លឿន​ឈរ​លេខ​បីនៅ​លើពិភព​លោក។

អគារ Bitexco មានកន្លែង​សង្កេតមើល​៣៦០​ដឺក្រេ ស្ថិត​នៅលើជាន់​ទី៤៩ បាន​រចនា​សម្រាប់​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ទស្សនា​ គយ​គន់​នូវ​ទេស​ភាព​ទីក្រុង​ហូជីមិញ​និង​​ព្រែក​​សាយហ្គន​ដ៏រ៉ូមែន​ទិច  ក្រោម​ខ្សែភ្នែក​នៃភ្ញៀវ​ទេសចរណ៍។

បច្ចុប្បន្ន​ទំហំផ្ទៃរបស់​អគារ Bitexco ភាគ​ច្រើន​ត្រូវ​បាន​សហគ្រាស​ហិរញ្ញវត្ថុ​លំដាប់​ថ្នាក់​ក្នុង​ប្រទេស និង​ពិភពលោក​ជួលធ្វើជាការិ​យាល័យ។ ពេល​រាត្រីមក​ដល់ ចំណែក​​នៅជាន់ខ្ពស់​បំផុត​ នៃអគារបានតុបតែងពន្លឺ  ដោយប្រព័ន្ធ​កំពូល​ភ្លើង​ទំនើប រំលេច​ចេញ​ ភាពភ្លឺផ្លេ​កស្រស់​ស្អាត​ហាក់​ដូចជា ”កំពូល​សើន” របស់​ទីក្រុង។

ក្នុងឱកាស​ចូលឆ្នាំថ្មីឆ្នាំ​២០១៥ អគារ Bitexco ជា​ទីកន្លែង​បាន​ជ្រើស​រើស​សម្រាប់ ​ការ​បាញ់​កាំ​ជ្រួច​ផ្កា​គួប​ផ្សំជា​មួយ​បាញ់​ពន្លឺ lazer សិល្បៈ​ដើម្បីបម្រើ​ប្រជាជន​និង​ភ្ញៀវ​ទេសចរ។ ក្នុង​ខណៈពេល​ឆ្លងចូល​ឆ្នាំ​ថ្មី នៅលើ​ផ្ទៃ​មេឃ​ត្រចះ​ត្រចង់​ពេញ​ដោយ​ពន្លឺកាំ​ជ្រួច​ផ្កា អគារ Bitexco កាន់តែរំ​លេចអណ្តែត​ឡើង​ដូច​ជា និមិត្ត​រូប​នៃ​ការ​លូត​លាស់​អភិវឌ្ឍន៍​​ខ្លាំងក្លារ​​បស់ទីក្រុង​ហូជីមិញ​។

អត្ថបទ៖ ង្វៀនវូថាញដាត រូបថត៖ ដាំងគីមផឿង

 

បណ្តាអត្ថបទបានផ្សាយ