• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ពាណិជ្ជសញ្ញាវៀតណាម

BigGreen និងរឿងរ៉ាវអំពីសុចរិតក្នុងអាជីវកម្ម

យក​ចំណាប់​អារម្មណ៍​ពី​ឃ្លាមួយ​ថា “ការ​ខ្ជះ​ខ្ជាយ​ក្នុង​មុខ​របរ​ណា​មួយ​ ក៏ជា​អំពើ​ទុច្ចរិត​មួយ​” ក្នុង​ស្នាដៃ​​សំណលជីវិត​ របស់​អ្នកនិពន្ធ​ណាម​កាវ​​ (Nam Cao) ជិត​១០​ឆ្នាំ​កន្លង​ទៅ​ វិស្វករ​កសិកម្ម ង្វៀន​តៀន​ហឹង​ (Nguyen Tien Hung) កសាង​ជោគ​ជ័យ​ ប្រព័ន្ធ​​ហាង​លក់​​​អាហារ​សុវត្ថិភាព​ BigGreen ជាមួយ​កម្រិត​កំណើន​រៀង​រាល់ឆ្នាំ​ឡើង​ដល់​៣០%។ បង​ជា​អ្នក​នាំ​មុខ ​នាំយក​បច្ចេក-ព័ត៌មាន​វិទ្យា​ ចូល​ក្នុង​ការ​ស្វែង​រក​​ប្រភព​ដើម​​ផលិតផល​ ធានា​ផល​ប្រយោជន៍​​អតិបរិមាណ​ ជូន​អ្នក​ប្រើ​ប្រាស់​​និង​ផលិតករ​។

ការ​រៀបចំមាន​សណ្តាប់​ធ្នាប់​ ពេល​កសាង​ពាណិជ្ជសញ្ញា​អាហារ​ស្អាត​ ក៏​ជួយ​​​ហា​ង BigGreen ​សម្រេច​បាន​ប្រាក់ចំណូល​៥០​​ពាន់​លាន​ដុង​ (ប្រហែ​ល​២៥០០ដុល្លអាមេរិក​)​ ឆ្នាំ​២០១៦ ជា​តួលេ​ខមួយ​គួរ​កត់​សម្គាល់សម្រាប់​​វិស័យ​អាជីវកម្ម​​អាហារ​​សុវត្ថិភាព​ កំពុង​រីកសុះសាយ​ក្នុ​ងបរិបទ​អាហារ​ “កខ្វក់​” សព្វថ្ងៃ​ជា​បញ្ហា​ប្រឈម​របស់​ប្រទេសជាតិ​​។​
 
តាម​ការ​បរិយាយ​របស់​បង​ហឹង ​(Hung)​ គោល​គំនិត​​បង្កើត​មជ្ឈមណ្ឌល​សហការ​ជាមួយផលិតផល​ពិសេស​ប្រចាំ​តំបន់​នៅ​រដ្ឋធានី​ ចាប់​ផ្តើម​លេខ​ធ្លោ​ចាប់ពី​​​​​ឆ្នាំ​២០០៩ ពេល​វេលា​ដែល​​ទស្សនទាន​អាហារ​​ស្អាត​នៅ​ថ្មី​​បង្គួរ​​។ គ្រាន់តែ​មួយ​រយៈ​ពេល​ខ្លី​ក្រោយ​មក​ ក្រុមហ៊ុន​ BigGreen ជំនាញ​អាជីវកម្ម​​អាហារ​សុវត្ថិភាព​​កើត​ឡើង​។​
 
ក្នុង​បទដ្ឋាន​សង្កេត​ពិនិត្យស​ហការ​​ផលិត​បន្លែ​ស្អាត​ ជាមួយ​ប្រជា​កសិក​រ​មូលដ្ឋានទាំងអស់​​ ​ក្នុង​ប៉ុន្មានថ្ងៃ​បង្កើត​ដំបូង​ បង​ហឹង (Hung) ​​យល់ឃើញ​ថា​​ក្រៅពី​អាហារ​​ធម្មតា​ ផលិតផល​ពិសេស​ប្រចាំ​តំបន់​ មិន​ទាន់​បាន​រុក​រក​ទាំងស្រុងនៅឡើយ​​​។



 បងង្វៀន​តៀន​ហឹង​ (Nguyen Tien Hung) (នាយក​ក្រុមហ៊ុន​ ឈ​រជួរ​ទី​បី​រាប់​​ឆ្វេង​ទៅ)​​ ដើរ​ពិនិត្យ​មើល​តំបន់​ផលិត​បន្លែ​ស្អាត​
នៅ​សហករណ៍​ឃុំ​កសិកម្ម​​ហ្វ័រ​ប៊ិញ​ (Hoa Binh) សង្កាត់​អៀន​ងៀ​ (Yen Nghia) - ហាដុង​ (Ha Dong) ក្រុង​ហាណូយ​។ រូបថត៖ ឯកសារ​


 
ក្រុម​ហ៊ុន BigGreen សង្កេត​និង​ពិនិត្យ​ទម្រង់​រូបភាព​ផលិត​បន្លែ​ VietGAP នៅ​តឹន​ឡាក​ (Tan Lac)​ - ​ហ្វ័រ​ប៊ិញ (Hoa Binh)​។ រូបថត៖ ឯកសារ​

 
ប្រធាន​ Syngenta Foudation សកលលោក​ លោកប្រធាន​ Syngenta  Foundation តំបន់អាស៊ី ​និង​លោក​ប្រធាន​ Syngenta Foundation
វៀតណាម​ (លំដាប់ពី​​ឆ្វេង​ទៅ​ស្តាំ​) អញ្ជើញ​​មក​ទស្សនា​ហាង​ និង​ពិនិត្យ​ផលិតផល​​បន្លែ​ VietGap​ទុក​លក់​នៅ​ប្រព័ន្ធ​ហាង​ BigGreen។ ​
រូបថត៖ ឯកសារ​


 
ជ្រុង​មួយ​នៃផលិតផល​ពិសេស​ប្រចាំ​តំបន់​ នៅ​មជ្ឈមណ្ឌល​​ប្រឹក្សា​ផលិតផល​​ស្អាត​សុវត្ថិភាព​ របស់​ក្រុម​ហ៊ុន​ BigGreen នៅ​លេខ​៣៥
តា​ក្វាង​ហូវ (Ta Quang Buu)​ ក្រុង​ហាណូយ​។ រូបថត៖ ត្រឹន​ថាញ​យ៉ាង​​


 
បងង្វៀន​យៀន​ហឹង (Nguyen Tien Hung) កំពុង​ណែ​នាំ​បុគ្គលិក​ អំពី​របៀប​រក្សា​ផលិត​ផល​។ រូបថត៖ ត្រឹន​ថាញ​យ៉ាង​

 ហាង​ BigGreen មួយ​នៅក្រុង​​ហាណូយ​។ រូបថត៖ ត្រឹន​ថាញ​យ៉ាង​

ចាប់​ផ្តើម​បង្កើត​សង្វាក់​ផ្គត់​ផ្គង​ មក​​ពី​តាម​ខេត្ត​​​នៅ​ជិត​ខាងនានា​​ដូចជា៖​ ក្រុង​ហាណូយ​ ភូ​ថ័រ​ (Phu Tho) ហ្វ័រ​ប៊ិញ (Hoa Binh) ហាណាម (Ha Nam) សព្វថ្ងៃ​ម៉ូយ​ផ្គត់​ផ្គង​អាហារ​ និងផលិតផល​ពិសេស​ប្រចាំ​តំបន់​ សម្រាប់​ BigGreen ពង្រីក​ឡើង​ដល់​៦១​​ខេត្ត​ក្រុង​ទូទាំងប្រទេស​ ដោយ​មាន​ជាង​១០០០​ផ្នែកឈ្មោះ​​ផលិតផល​។​
 
មិនត្រឹម​តែ​សហការ​ជាមួយ​ផលិតករ​ផ្ទាល់​ BigGreen នៅ​ទាំង​សហការ​ជាមួយ​មន្ទីរ​កសិកម្ម​និង​អភិវឌ្ឍន៍​ជនបទ​​នៃ​ខេត្ត​នានា វិទ្យាស្ថាន​បរិស្ថាន​​កសិកម្ម​​អង្គការ​​ Syngenta Foundation for Sustainable Agriculture (SFSA) ប្រទេស​ស្វិស​ធ្វើជា​​ស្ពាន​តភ្ជាប់​នាំ​ផលិត​ផល​ ដែល​មាន​គុណភាព​ល្អ មក​ពី​ផលិតករ​​ជូនដល់​​អ្នក​ប្រើប្រាស់​ចុង​ក្រោយ​បង្អស់​។​
 
តាម​នោះ​ វិទ្យាស្ថាន​បរិស្ថាន​កសិកម្ម​ធានា​ស្រាវ​ជ្រាវ​ជ្រើស​រើស ​ទម្រង់​រូបភាព​​សហការ​រៀប​ចំ​ផលិតកម្ម​ ​របស់​ប្រជា​កសិករ​ ​តាម​ដាន​​ និង​ផ្តល់​បណ្ណ​ទទួល​ស្គាល់​គុណភាព​ Viet GAP. BigGreen វៀតណាម​ ចូល​រួម​តាម​ដាន​​គុណ​ភាព​ តាំង​ពី​​វគ្គ​ដាំដំណាំ​ ថែ​ទាំ​ ប្រមូល​ផល​ និង​ប្រើប្រាស់​​ផលិត​ផល​លើទីផ្សារ​។​
 
ក្នុងពេល​​នោះ អង្គការ​ Syngenta Foundation for Sustainable Agriculture (SFSA) ប្រទេស​​ស្វិស​ ឧបត្ថម្ភ​កសិករ​​​ហ្វឹកហាត់​​អនុវត្ត​​បច្ចេកទេស​វប្បកម្ម​​ថ្មី​ ដើម្បី​ផលិត​បន្លែ​សុវត្ថិភាព​។​
 
ការ​សហការ​នេះ ជួយ​អ្នក​ប្រើ​ប្រាស់​អាច​ស្វែង​រក​ប្រភព​ដើម​ផលិត​ផល​ តាម​រយៈ​​លេខកូដ​ បិទ​​ភ្ជាប់​តាម​​រាល់​ផលិត​ផល​។​
 
នៅ​ទី​នេះ អ្នក​ស្រុក​អាច​ស្វែង​រកសំរាប់​​ខ្លួនឯង ​នូវ​ផលិត​ផល​ស្អាតណាមួយ​ សម្រាប់​ពេល​បាយ​ជា​រៀង​រាល់​ថ្ងៃ​ដូចជា​៖ សាច់​ជ្រូក សាច់មាន់ ត្រី​ បន្លែ​ គ្រឿង​សម្ងួត​ គ្រឿង​ទេស ឬផ្លែឈើ​ គ្រប់​រដូវទាំងបួន​​នៅ​វៀតណាម​ ដែល​មាន​ពាណិជ្ជសញ្ញា​ដូចជា​ ផ្លែ​ទឹក​ដោះ​ឡរ៉ែន (Lo Ren) ទំពាំង​បាយ​ជូរ​បា​ម៉យ (Ba Moi) ចេក​ដាយ​ហ្វាង​​ (Dai Hoang) ក្រូច​ស្វាន (Xoan) ស្វាយ​កែវ​រមៀត​ ទៀប​ភ្នំ​យាយ​ខ្មៅ តីនិញ (Tay Ninh) ត្រសក់​ខេនតាលូបនិញ​ធ្វឹន (Ninh Thuan)​...។ល។


 ១០០០​ផ្នែក​ឈ្មោះ​អាហារប្រចាំតំបន់​ មាន​វត្តមាន​នៅ​ហាង​ទាំង ៦ របស់​ BigGreen ក្នុង​ក្រុង​ហាណូយ​។ រូបថត៖ ត្រឹន​ថាញ​យ៉ាង​

 ជល​ផល​ភូក្វឹក​ (Phu Quốc) បាន​បញ្ជូន​តាម​យន្តហោះ​ និង​ច្នៃ​ដំបូង​នៅ​ ក្នុងថ្ងៃ​។ រូបថត៖ ត្រឹន​ថាញ​យ៉ាង​

 
តំបន់​ហាង​អាហារសម្ងួត​នៅ​ BigGreen។ រូបថត៖ ត្រឹន​ថាញ​យ៉ាង​​

 
ជ្រុង​នៃ​ផលិតផលពិសេស​​ប្រចាំតំបន់​ខេត្ត​ក្វាង​និញ​ (Quang Ninh) ស្រុក​ហាយ៉ាង ​(Ha Giang) ខេត្ត​ភូថ័រ​ (Phu Tho)។ រូបថត៖ ត្រឹន​ថាញ​យ៉ាង​

 
បន្លែ​ស្រស់​មកពី​ស្រុក​ម៉ុក​ចូវ (Moc Chau) ​បាន​បញ្ជូន​ទៅ​កាន់​ក្រុងហាណូយ​ជា​រៀង​រាល់​ថ្ងៃ​។ រូបថត៖ ត្រឹន​ថាញ​យ៉ាង​

 ជល​ផលខេត្ត​ហូវ​យ៉ាង​ (Hau Giang) នៅ​ហាង​ BigGreen។ រូបថត៖ ត្រឹន​ថាញ​យ៉ាង​

 ប្រភេទ​ផ្លែ​ឈើ​ពិសេស​ប្រចាំ​តំបន់​ជនបទ​វាល​ទំនាប​ទន្លេ​គឺ​ឡុង​។ រូបថត៖ ត្រឹន​ថាញ​យ៉ាង​

 ផលិតផល​ទឹក​ត្រី​ពិសេស​ប្រចាំ​តំបន់​កោះភូក្វឹក​ ​(Phu Quoc)។ រូបថត៖ ត្រឹន​ថាញ​យ៉ាង​

 ខ្ទឹម​សលី​សើន (Ly Son)​ ផលិតផ​ពិសេសប្រចាំ​តំបន់​របស់​ខេត្ត​ក្វាង​ង៉ាយ (Quang Ngai)។ រូបថត៖ ត្រឹន​ថាញ​យ៉ាង​


 
បន្លែ​ស្អាត​តាម​ស្តង់​ដារ​ VietGap ជា​មួយ​ផ្លាកយីហោ បាន​ពិនិត្យ​អនុញ្ញត្តិ​យ៉ាង​ហ្មត់​ចត់ ​ជួយ​អ្នក​ប្រើប្រាស់​​អាច​ស្វែង​រក​ប្រភព​ដើម ​
និង​ស្ងប់​ចិត្តអំ​​ពី​គុណភាព​។ រូបថត៖ ត្រឹន​ថាញ​យ៉ាង​


 លេខ​កូដ​បាន​បិទ​ភ្ជាប់​នៅ​លើរាល់​ផលិតផល ​និង​មាន​ពិនិត្យ​វាយ​តម្លៃ​របស់​ស្ថាប័ន​រដ្ឋ​​។ រូបថត៖ ត្រឹន​ថាញ​យ៉ាង​

 
ជា​មួយ​លេខ​កូដ​បិទ​ភ្ជាប់​នៅ​លើ​រាល់​ផលិត​ផល​បន្លែ​ មើម​ អ្នក​ប្រើប្រាស់​មាន​ទូរសព្ទ​ស្មាត់​ហ្វូន​ អាច់​ស្វែង​រក​ប្រភពដើម​តំបន់​ផលិតកម្ម​។
រូបថត៖ ត្រឹន​ថាញ​យ៉ាង​

រាល់​សប្តាហ៍​ BigGreen សុទ្ធតែ​មាន​កម្មវិធី​ឧទ្ទេសនាម​ផលិតផល​ពិសេស​ប្រចាំ​តំបន់​របស់​ខេត្តនីមួយៗ ដល់​អ្នកប្រើប្រាស់នៅ​រដ្ឋ​ធានី​។​ នេះ​ជា​បុណ្យ​​ទាន​សម្រាប់​ចុង​ភៅ​ BigGreen អនុវត្ត​ច្នៃ​ម្ហូប​អាហារដោយ​​ផ្ទាល់ដៃ​ ក៏ដូចជា​ប្រឹក្សា​ជាតិ​បំប៉ន់​សម្រាប់​អតិថិជន​។​
 
ពិសេស​នៅទី​នេះ​ អ្នក​ឯកទេស​ខាង​កសិកម្ម​របស់​ BigGreen ឧទ្ទេសនាម​ព័ត៌មាន​ អំពី​តំបន់​ផលិត​នូវ​ផលិផល​ពិសេស​ប្រចាំតំបន់​ ក៏ដូចជា​​ប្រវត្តិ​វប្បធម៌​របស់​មូលដ្ឋាន​ របៀប​​ពិសា​និង​ជ្រើស​រើស​អាហារ​ស្អាត។​
 
បងហឹង​ (Hung) ​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​ខាង​មុខ​ BigGreen នឹង​បើក​ទូលាយ​មជ្ឈមណ្ឌល​ ក៏ដូចជា​ចែក​រំលែក​បរិយាកាស​របស់​ហាង ​ជា​ស្តង់​ផលិតផល​ពិសេស​ប្រចាំ​តំបន់​ទៅតាម​ខេត្ត​ក្រុង​ តាម​ប្រធាន​បទ ​ដើម្បី​ជួយ​អតិថិជន​អាច​ជ្រើសយក​យ៉ា​ង​ឆាប់​រហ័ស​។
 
ក្រុម​ហ៊ុន​ BigGreen វៀតណាម​ បាន​សាខា​ស្នង​ការដ្ឋាន​​គ្រប់​គ្រង​គុណភាព​កសិផល​ ផលិត​ផល​ព្រៃ​ឈើ ​និង​ជល​ផល​ក្រុង​ហាណូយ​ ជ្រើស​យក​ទម្រង់​រូបភាព​គំរូ​ ក្នុងប្រព័ន្ធ​ទម្រង់​រូបភាព​ផ្គត់​ផ្គង​អាហារ​សុវត្ថិភាព​ ប្រើ​ប្រាស់លើ​ភូមិសាស្រ្ត​ក្រុងហាណូយ​។​
 
ក្រៅពីនោះ​​ មជ្ឈមណ្ឌល​ជម្រុញ​​ពាណិជ្ជកម្ម​​កសិកម្មក្រុង​​​ហាណូយ​ ក៏​ជ្រើសយក​ BigGreen ជា​ដៃ​គូ​យុទ្ធសាស្រ្ត​ ជាមួយ​មជ្ឈមណ្ឌល​ក្នុងការ​តភ្ជាប់​សហការ​ ឃោសនា​ លក់​ និង​ឧទ្ទេសនាម​ផលិតផល​កសិកម្ម​គុណភាព​ខ្ពស់​របស់​ក្រុង​ហាណូយ​។ ក្នុង​ច្រើន​ឆ្នាំ​បន្តបន្ទាប់​ BigGreen បាន​មន្ទីរ​​កសិកម្ម​ និង​អភិវឌ្ឍន៍​​ជនបទ​ក្រុង​​ហាណូយ​ ជូន​​បណ្ណ​សរសើរ​ “​សហគ្រាស​​ដើម្បី​សហគមន៍​”​៕​

 



 ស្វែង​រ​ក​ប្រភព​ដើម​ផលិតផល​ នៅ​ Biggreen សព្វថ្ងៃ​បាន​អនុវត្ត​តាម​ពីរ​រ​បៀបគឺ​៖​

ស្វែង​រក​ផលិតផល​ដោយ​របៀ​ប​កត់​ត្រា​នៅ​លើ​កញ្ចប់​ ឧទាហរណ៍​ប៉េង​ប៉ោះ​ម៉ុក​ចូវ (Moc Chau) ទីកន្លែង​ផលិតកម្ម​៖ ភូមិ​អាន​ថៃ (An Thai) ឃុំ​ម៉ឿង​សាង (Muong Sang) ស្រុក​ម៉ុក​ចូវ​ (Moc Chau) ខេត្ត​សើន​ឡា (Son La) ​...។ល។​
 
ស្វែងរក​ប្រភពដើម​ផលិតផល​ ដោយ​ឧបករណ៍​ទូរសព្ទ​។ រាល់​ផលិត​ផល​សុទ្ធ​តែ​មាន​លេខ​កូដ ​​អតិថិជន​អាច​​ប្រើប្រាស់​ទូរសព្ទ​ ទាក​យក​កម្ម​វិធី​ទន់​ប្រតិបត្តិ​ ហើយ​​ឆ្លុះ​លេខកូដ​​នឹងបាន​​​ដឹង​ព័ត៌មាន​ទាំង​អស់​អំពី​ផលិតផល​​ ក្នុងនោះ​មាន​ព័ត៌មាន​​អំ​ពី​ប្រភពដើម​​ផលិតផល​។ ដោយ​ឡែក​កម្មវិធិ​ទន់​ស្វែង​រក​ប្រភពដើម​ផលិតផល ដោយ​ឧបករណ៍​ទូរសព្ទ​នៅ​ Biggreen កំពុង​បាន​មន្ទីរ​កសិកម្ម​​និង​អភិវឌ្ឍន៍​ជនបទ​​ឧបត្ថម្ភ​ ហើយជា​ទីកន្លែង​គ្រប់​គ្រង​ព័ត៌មាន​ទាំងអស់អំ​ពី​ផលិត​ផល​ យ៉ាង​នេះ​អាច​និយាយ​ថា​មាន​លក្ខណៈគុណសម្បត្តិ​ល្អប្រសើរ​។

 

 

 អត្ថបទ៖ ប៊ិច​វឹន​ រូបថត៖ ត្រឹន​ថាញ​យ៉ាង​ និង​ឯកសារ​


ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ជាមួយ​នឹង​មហិច្ឆតា​​ និងចក្ខុវិស័យ​ក្លាយ​ជា​ពាណិជ្ជសញ្ញា​ផលិតផល ​ដែលមាន​ប្រភព​ពី​រុក្ខ​ឱសថ ឈានមុខនៅវៀតណាម​ និងស្មើ​លំដាប់​អន្តរជាតិ​ ផ្តើមពី​សហគ្រាស​គ្រួសារ​​មួយ​ ដែល​បានបង្កើត​នៅ​ឆ្នាំ​១៩៩៩ ពឹង​ផ្អែក​លើ​គ្រឹះស្ថាន​ និងភាពប្រៀប​របស់វៀតណាម​ខាង​វិស័យ​វេជ្ជឱសថ​សាស្រ្ត​បុរាណ​ បន្ទាប់ពី​ពីរ​ទសវត្សរ៍​អភិវឌ្ឍ ក្រុមហ៊ុន​ទទួល​ខុសត្រូវ​មានកម្រិត​ផលិតផល​ឱសថ​ FITO PHARMA បានក្លាយ​ជា​ក្រុមហ៊ុន​មួយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ឱសថ​​មាន​កិត្យានុភាព​ឈានមុខ​នៅ​វៀតណាម​ ដែល​មាន​ផលិតផល​នាំចេញ​ទៅកាន់ប្រទេស​ជាច្រើន​លើពិភពលោក​។​

Top