20/06/2018 09:52 GMT+7 Email Print Like 0

ASEM៖ បន្តការខិតខំប្រឹងនិងសហការយ៉ាងជិតស្និទ្ធ ក្នុង​ការទប់​ទល់​ជាមួយ​បម្រែ​បម្រួល​អាកាសធាតុ​


 ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh អញ្ជើញចូលរួមពិធីបើកតាំងពិព័រណ៍ “បម្រែបម្រួលអាកាសធាតុ-ការសាកល្បងនិងឱកាសសហប្រតិបត្តិការអាស៊ី-អឺរ៉ុប” 

នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ​​២០១៨ ​នៅទីក្រុង Can Tho បានប្រារព្ធឡើ​ងសន្និសីទ​វេទិកា​សហប្រតិបត្តិការ​អាស៊ី-​អឺរ៉ុប​ (ASEM) ស្តីពី សកម្មភាពទប់ទល់ជាមួ​យបម្រែបម្រួលអាកាសធាតុ សំដៅ​ទទួល​បាន​គោល​ដៅ​អភិវឌ្ឍន៍​និរន្តរភាព​។
 
អញ្ជើញថ្លែងមតិក្នុងសន្និសីទនេះ​ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណា​ម លោក Pham Binh Minh បាន​ចាត់​ទុក​ថា​ សមាជិក ASEM គប្បីស​កម្មថែមទៀត សហការយ៉ា​ងជិតស្និទ្ធ​ថែម​ទៀត ក្នុង​បរិបទ​ដែល​បម្រែ​បម្រួល​អាកាសធាតុ​កំពុងជះ​ឥទ្ធិពលយ៉ាង​ខ្លាំង​ទៅលើការ​កំណត់​អនាគត​របស់​មនុស្ស​លោក​និង​ក្លាយ​ទៅជាការ​សាក​ល្បង​ធំបំផុត​នៃយុគសម័យ។ លោក ​Pham Binh Minh អញ្ជើញមានប្រសាសន៍ថា៖​
 
“អ្វីៗដែលអង្គសន្និសីទលើកយកមកពិ​ភាក្សាលើកនេះក៏ដូចជាគោលគំនិត ​គម្រោងការដែល​បានអនុវត្ត​នា​ពេល​​ខាង​មុខ នឹងជាជំហានត្រៀមរៀប​ចំសំខាន់ដើម្បីអនុម័តនៅ​ក្នុងសន្និសិទជាន់ខ្ពស់ AS​EM លើកទី១២​ ដែល​​នឹង​បានប្រព្រឹត្តទៅនៅទីក្រុ​ងព្រុចសែល ប្រទេស​បែលហ្សិកនាពេលខាងមុខ។ ឈលើស្មា​រតីនោះ ខ្ញុំ​សង្ឃឹម​ថា​ ​អង្គសន្និសីទនឹងធ្វើការពិភាក្សា​ជាក់ស្តែង នាំចេញដំណោះ​ស្រាយ​សម្រាប់​រឹតបន្តឹង​កិច្ចសហប្រតិ​បត្តិការ​ឲ្យ​បាន​​ខ្លាំង​​ក្លាថែមទៀតរវាងប្រទេស​សមាជិក A​SEM”​។
 
បន្ទាប់ពីពិធី​បើក ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល​ លោក Pham Binh Minh បាន​អញ្ជើញ​ជាអធិបតីពិធី​បើក​សម្ពោធ​​ការតាំង​ពិព័រណ៍ “បម្រែបម្រួលអាកាសធា​តុ-ការសាកល្បងនិងឱកាស​សហប្រតិបត្តិការ​អាស៊ី-អឺរ៉ុប”​៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ