12/08/2015 10:31 GMT+7 Email Print Like 0

សន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេស ASEAN លើកទី ៤៨ (AMM 48)
ASEAN ទទួលឯកភាពខ្ពស់អំពីបញ្ហាសមុទ្រនៅខាងកើត

ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែសីហា ឆ្នាំ២០១៥ សន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេស ASEAN លើកទី ៤៨ (AMM 48) និងបណ្តាសន្និសីទពាក់ព័ន្ធបានប្រព្រឹត្តទៅនៅរដ្ឋធានី Kuala Lumpur នៃប្រទេសម៉ាឡេស៊ី។ គណៈប្រតិភូវៀតណាមដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសផាមប៊ិញមិញ បានចូលរួមយ៉ាងសកម្មក្នុងបណ្តាសន្និសីទទាំងឡាយ និងមានការរួមចំណែកពោរពេញដោយការទទួលខុសត្រូវលើគ្រប់វិស័យ។ ក្នុងសន្និសីទនេះ បណ្តាប្រទេសក៏បានសម្តែងការព្រួយប្រារម្ភយ៉ាងជ្រាលជ្រៅអំពីស្ថានភាពនៅសមុទ្រខាងកើត និងបញ្ហានេះត្រូវសន្និសីទពិភាក្សាយ៉ាងហ្មត់ចត់។ ជាពិសេស នេះគឺលើកដំបូងបញ្ហាកែលំអនិងបើកទូលាយបណ្តាកោះថ្ម ដែលបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍រួមសន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេស ASEAN។

ឆ្លើយតបបទសម្ភាសរបស់អ្នកយកព័ត៌មានបន្ទាប់ពីពិធីបិទសន្និសីទ លោកឧបនាយករដ្ឋមន្ត្រីផាមប៊ិញមិញនិងជា​រដ្ឋមន្ត្រី​ក្រសួងការបរទេសឲ្យដឹងថា៖ បញ្ហាពាក់ព័ន្ធទាំងឡាយដល់សន្តិសុខ រក្សាសន្តិភាព ស្ថេរភាពក្នុងតំបន់ ជាពិសេសចំពោះបណ្តាប្រទេសក្នុងតំបន់ ASEAN ត្រូវបានរដ្ឋមន្ត្រីនៃបណ្តាប្រទេសយកចិត្តទុកដាក់ខ្លាំងបំផុត ពីព្រោះស្ថានភាពនៅសមុទ្រខាងកើតមិនត្រឹមតែជៈឥទ្ធពលដល់សន្តិសុខក្នុងតំបន់តែប៉ុណ្ណោះ ថែមទាំងជៈឥទ្ធពលដល់បញ្ហាពាន់ព័ន្ធទាក់ទងនឹងបណ្តាប្រទេសក្រៅតំបន់។

បញ្ហាសមុទ្រខាងកើតមិនមែនជាបញ្ហាដោះស្រាយជម្លោះអំពីអធិបតេយ្យភាពតែប៉ុណ្ណោះទេ ប៉ុន្តែវាក៏ពាក់ព័ន្ធដល់បណ្តាខ្សែគមនាគមន៍នៅផ្លូវសមុទ្រក៏ដូចជាផ្លូវអាកាសផងដែរ ដូច្នេះមិនតឹ្រមតែទាក់ទងដល់បណ្តាប្រទេស​ក្នុងតំបន់ទេ ថែមទាំងទាក់ទងដល់បណ្តាប្រទេសក្រៅតំបន់ផងដែរ។ ស្ថានភាពនៅសមុទ្រខាងកើតនាពេលកន្លងមកនេះវិវឌ្ឍន៍យ៉ាងស្មុគស្មាញ ពិសេសគឺការបើកទូលាយ កែលំអទ្រង់ទ្រាយធំបណ្តា​កោះ​ថ្ម​នៅសមុទ្រខាងកើត ដែលធ្វើបណ្តាប្រទេសព្រួយបារម្ភយ៉ាងខ្លាំង "


លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសផាមប៊ិញមិញ និងលោករដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ី Anifah Aman ក្នុងពិធីបើកសន្និសីទ AMM 48។ រូបថត៖ គីមយុង  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសផាមប៊ិញមិញ និងលោកអគ្គលេខា ASEAN ឡេលឿងមិញ ជាមួយបណ្តាគណៈប្រតិភូថតរូបរួមក្នុងកិច្ចប្រជុំពិភាក្សាចង្អៀត AMM 48។ រូបថត៖ គីមយុង  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសផាមប៊ិញមិញក្នុងកិច្ចប្រជុំពិភាក្សាចង្អៀត AMM 48។
រូបថត៖ គីមយុង  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសផាមប៊ិញមិញ លោកអគ្គលេខា ASEAN ឡេលឿងមិញ ជាមួយបណ្តារដ្ឋមន្ត្រីការបរទេស ASEAN-EU ក្នុងសន្និសីទ។ រូបថត៖ គីមយុង  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម

សន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេស ASEAN+3  (ASEAN ជាមួយប្រទេសចិន ប្រទេសជប៉ុន ប្រទេសកូរ៉េខាងត្បូង) លើកទី ១៦​។​ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ហេតុនេះ សន្និសីទរបស់រដ្ឋមន្ត្រីការបរទេស ASEAN  សន្និសីទថ្នាក់រដ្ឋមន្ត្រី ASEAN ជាមួយបណ្តាដៃគូ សន្និសីទកំពូលថ្នាក់រដ្ឋមន្ត្រីអាស៊ីបូព៌ា (EAS) សន្និសីទថ្នាក់រដ្ឋមន្ត្រីវេទិការតំបន់ ASEAN (ARF) បណ្តាប្រទេសទាំងអស់តែងតែសម្តែងការព្រួយបារម្ភអំពីស្ថានភាពសមុទ្រនៅខាងកើត។ នេះគឺជាប្រធានបទដែលបណ្តារដ្ឋមន្ត្រី ASEAN ឈានដល់ការឯកភាពមតិ និងសម្តែងការព្រួយបារម្ភ​យ៉ាងខ្ពស់។

ក្នុងសេចក្តីថ្លែងការណ៍រួមនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេស ASEAN លើកទី ៤៨ បណ្តារដ្ឋមន្ត្រីបានសម្តែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះការវិវឌ្ឍន៍នាថ្មីៗ នេះ និងកំពុងប្រព្រឹត្តទៅនៅសមុទ្រខាងកើត។ នេះគឺលើកដំបូងបញ្ហាកែលំអ បើកទូលាយបណ្តាកោះថ្មត្រូវបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍រួមរបស់សន្និ​សីទ​​រដ្ឋមន្ត្រីការបរទេស ASEAN។


បណ្តារដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ពីតំរូវការអនុវត្តយ៉ាងម៉ឹងម៉ាត់សេចក្តីប្រកាសអំពីក្រមប្រព្រឹត្តមួយរបស់ភាគីនា​នា​នៅសមុទ្រខាងកើត ពិសេសគឺប្រការទី ៥ អនុវត្តការអំណត់របស់ខ្លូន មិនធ្វើស្មុគស្មាញស្ថានភាពនៅសមុទ្រខាងកើតថែមទៀត។

បណ្តារដ្ឋមន្ត្រីក៏អះអាងពីការប្តេជ្ញាចិត្តត្រូវជំរុញការចរចារ ដើម្បីឆាប់ទទួលបានក្រុមប្រព្រឹត្តរបស់ភាគីនានានៅសមុទ្រខាងកើត រួមចំណែករក្សាសន្តិភាពនិងស្ថេរភាពនៅសមុទ្រខាងកើត
./.
ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែតរូបភាពវៀតណាម
 
 
បណ្តាអត្ថបទបានផ្សាយ