13/06/2018 00:01 GMT+7 Email Print Like 0

Arnis៖ សិល្បៈប្រយុទ្ធដោយដំបង

បាន​លំហូរចូល​ពី​ការ​ហ្វឹក​ហាត់​ក្បាច់​គុន Pencak Silat ​ ដោយ​គ្រូបង្វឹក​បរទេស​អញ្ជើញ​មក​ណែនាំ​ក្រុម​ជម្រើ​សជាតិ​វៀតណាម​ មក​ដល់សព្វថ្ងៃ​ក្បាច់​ដំបង​ Arnis មាន​វត្តមាន​នៅ​ស្ទើរ​គ្រប់សាលាបង្ហាត់​កី​ឡា​​ក្នុង​ទីក្រុង​ធំ​ៗ​ដូចជា​៖ ក្រុង​ហាណូយ​ ក្រុង​ហូជីមិញ​។​ នេះជា​មុខ​កីឡា​មួយ​ក្នុង​ចំណោម​មុខ​​កីឡា ដែល​​បាន​មនុស្ស​ជាច្រើន​ជ្រើស​ហាត់​ ដើម្បី​មាន​សុខភាព​ស្វា​ហាប់​ រឹង​មាំ​ និង​រស់រវើក​។​

តាម​បង​ង្វៀន​យាញ​ផឿង​ (Nguyen Danh Phuong) គ្រូ​បង្វឹក​ក្បាច់​គុន​ដំបង​Arnis​ នៅ​សាលា​បង្ហាត់KickFit ​​វៀតណាម​ឲ្យ​ដឹង​ថា Arnis ជា​មុខវិជ្ជា​ក្បាច់​គុន​មួយ​ប្រើ​អាវុធរបស់​​ហ្វីលី​​ពីន​។ ក្បាច់​គុន​នេះ​មានវត្តមានក្នុង​​ប្រទេស​មួយ​ចំនួន​នៅ​​តំបន់​អាគ្នេយ៍​ ក្រោម​ឈ្មោះ​ផ្សេង​ៗគ្នា​ដូចជា៖​ Krabi Krabong ឬ​ Trumbu។
 
នៅ​វៀតណាម​ ពេល​គ្រូបង្វឹក​បរទេស​មួយ​ចំនួន​​អញ្ជើញ​មក​ណែនាំ​​ក្រុម​ជម្រើស​ជាតិ​ប្រកួត​​ខាង​មុខ​​វិជ្ជា​Pencat Silat បាន​នាំ​យក​ក្បាច់​គុន​ Arnis ដូចជា​​ចំណែកមួយក្នុង​​ការ​បង្វឹក​​ប្រកួត​។ ចាប់ពី​ឆ្នាំ​២០០៥ ក្បាច់​គុន​ដំបង​Arnis បាន​ក្លាយជា​មុខវិជ្ជា​ប្រកួត​ជា​ផ្លូវ​ការ​នៅ ​SEA Games។


ទើបតែ​លំហូរ​ចូល​មក​​វៀតណាម​បាន​២ -​ ៣ឆ្នាំ​មក​នេះ មុខវិជ្ជា​ក្បាច់​គុន​ដំបង​ Arnis
បាន​ទាក់ទាញ​មនុស្ស​គ្រប់​វ័យ​ ​អញ្ជើញ​មក​ចូល​រួមហាត់​។


គ្រូបង្វឹក​ង្វៀន​យាញ​ផឿង (Nguyen Danh Phuong) ​ណែនាំ​សិស្ស​គណ​ថ្មី​ នូវ​ការកាន់​យក​ដំបង​ជាមុន​​។

តាម​បងផឿង (Phuong)​ ក្នុង​ក្បាច់​គុន​ដំបង​របៀប​កាន់​ដំបង​គឺសំខាន់​ណាស់​។
វា​សម្រេច​ដល់​បច្ចេកទេស​​បញ្ចេញ​ស្នៀត ដែល​​មាន​ប្រសិទ្ធិភាព​ដែរឬទេ។​


 ពូ​កឹន​កុង​សា (Can Cong Xa) (អាយុ​៥០​ឆ្នាំ)​ ក្រោយ​ពេល​រៀន​បាន​៣ខែ​ស្ទាត់​ជំនាញ​ក្បាច់​មូលដ្ឋានទាំង​​៩​​
នៅ​ក្នុង​មុខ​វិជ្ជា​ក្បាច់​គុន​ដំបង​ Arnis។


អ្នក​រៀន​ត្រូវ​ហាត់​បញ្ចា​ដំបង​ ធ្វើ​ដូច​ម្តេច​​ល្បឿន​ដំបង​រហ័ស​និង​ខ្លាំង​។

 មុខវិជ្ជា​ក្បាច់​គុន​ដំបង​ Arnis បាន​វាយតម្លៃ​​ជា​មុខវិជ្ជា​សមស្រប​នឹង​រាង​កាយ​ទាំង​ប្រុស​ទាំង​ស្រី​។​

វិធី​គោរព​ដៃ​គូ​មុនពេល​ប្រកួត​ក្នុង​មុខវិជ្ជា​ក្បាច់​ដំបង​ Arnis។

ស្នៀត​វាយ​ចំ​​ចំណុច​សៀត​ផ្កា ជា​ស្នៀត​​​មួយ​ក្នុង​ចំណោ​ម​ស្នៀត​​ដែលបាន​សិស្សគណ​ប្រើ​ប្រាស់​ក្នុង​ការប្រកួត​។​

បន្ទាប់ពី​ហាត់​ស្ទាត់​ស្នៀត​មូលដ្ឋាន​ទាំង​៩ ​ សិស្សគណ​នឹង​ចាប់​ផ្តើម​​ហាត់​សម​។

ក្នុង​ម៉ោង​ហាត់​សម​ សិស្សគណ​ហាត់​ដំបង ​Arnis នឹង​បាន​ពាក់​អាវ​ការពារ​ ជៀស​វាង​ការ​រង​របួស​។​

ដើម្បី​ចូល​ជាសិស្សគណ​ អ្នក​រៀន​ត្រូវ​រៀន​របៀប​កាន់​ដំបង​និង​របៀប​ដើរ​ បន្ទាប់​មក​ទើប​ រៀន​ដល់​ស្នៀតវាយ​មូលដ្ឋាន​​ទាំង​៩។ ហាត់​ក្បាច់​គុន​ដំបង Arnis នឹង​​​​ស្ទាត់ជំនាញឆាប់​រហ័ស​ ប្រសិនបើ​អ្នក​រៀន​យក​ចិត្តទុកដាក់​លើ​របៀប​ចាប់​ផ្តើម​​និង​ដំណើរ​បញ្ជា​​ដំបង​ ដើម្បី​ធ្វើ​ដូច​ម្តេច​បង្កើត​បាន​កម្លាំង​ខ្លាំង​និង​ល្បឿន​លឿន​ងាយ​ស្រួល​ក្នុង​ដំណើរ​ការ​ចលនា​។ ក្នុង​​ដំបង ​Arnis មាន​ពី​រប្រភេទ​ ដំបង​វែង​៧៦សែនទី​ម៉ែត្រ​ កាន់​នៅ​ដៃ​ស្តាំ ដំបង​ខ្លី​២៨សែន​ទីម៉ែត្រ​កាន់​នៅ​ដៃ​ឆ្វេង​។ តាម​ធម្មតា​​ គ្រាន់តែ​ហាត់​៣៦​ម៉ោង​ សិស្សគណ​អាច​ចាប់​ផ្តើមសន្សឹម​​ចូល​​រួម​​ការ​ប្រកួត​។

ក្នុង​ការ​ប្រកួត​ មានពីរ​ខ្លឹមសារ​គឺ​តយុទ្ធ​​​និង​សម្តែង​។ វគ្គប្រយុទ្ធ​​អាច​វាយ​តាម​ទម្ងន់​ឬ​មួយ​ប្រកួត​​នឹង​មួយ​ មាន​ពាក់អាវគ្រឿង​​​ការពារ​។ ពេល​ប្រកួត​នៅតែ​ប្រើ​ស្នៀត​មូលដ្ឋាន​ទាំង​៩​របស់​ក្បាច់គុន​​ដំបង ​Arnis ហើយ​អាច​បំបែក​ស្នៀត​​អភិវឌ្ឍន៍​ប្រៀប​ខ្លាំងរបស់​​​បុគ្គលលើ​ស្នៀត​នីមួយ​ៗ​។ ដូចជា​ស្នៀត​វាយ​ចំក្បាល​​​ព្រមទាំង​ស្នៀត​រង ស្នៀត​​ផាត​ដំបង​ សម្រាប់​ការ​វាយ​ប្រហារ​បន្ត​។ រីឯវគ្គ​​​​​សម្តែង​​ដែល​មាន​ខ្លឹមសា​​ដៃគូ​​ម្នាក់ ឬ​​បី​នាក់​ ជួន​កាល​មានទាំង​ប្រាំ​នាក់​។

ពូ​កឹន​កុង​សា​ (Can Cong Xa) (អាយុ​៥០​ឆ្នាំ​) សំណេះសំណាលថា៖ “​ពូ​ស្វែង​យល់ពី​​មុខវិជ្ជា​នេះ​​តាម​រយៈ​បណ្តាញ​និង​ស្វែងរក​​ដល់​មជ្ឈមណ្ឌល Kickfit ​ដើម្បី​រៀន​។ ក្រោយ​បី​ខែ​ហាត់រៀន​ អ៊ុំ​ឃើញ​សុខភាព​មាំទាំ​ជាង​​ ការត្រិះរិះ​ និង​​​រាង​កាយប្រតិកម្ម​​រហ័ស​ជាង​”។​

អាច​និយាយ​បាន​ថា មិន​ត្រឹមតែ​​ជួយ​អ្នក​រៀន​លើកកម្ពស់​សុខភាព​ ក្បាច់​គុន​​ដំបង ​Arnis នៅទាំង​​បំពាក់​បំណិត​ការពារ​ខ្លួន​នៅ​រាល់​ករណី​​។ ហេតុ​នេះហើយ​ នេះ​ជា​មុខវិជ្ជា​មួយ​ក្នុង​ចំណោម​មុខ​វិជ្ជា​ពីមួយថ្ងៃទៅ​មួយ​ថ្ងៃ​ទាក់ទាញការ​ចូល​រួម​នៃ​សហគមន៍​ប្រជា​ជន​វៀតណាម​៕

អត្ថបទ៖ ង៉ឹន​ហា រូបថត៖ ខាញ់ឡុង


បណ្តាអត្ថបទបានផ្សាយ