06/01/2016 15:26 GMT+7 Email Print Like 0

APSC-ស្ពាន​តភ្ជាប់​សំរាប់​សន្តិភាព​និង​ស្ថេរភាព​

សហគមន៍​អាស៊ាន បានបង្កើត​ពឹង​ផ្អែកទៅ​លើសសរ​ស្តម្ភ​ទាំងបី​ គឺសហគមន៍​នយោល​បាយ-សន្តិ​សុខ​(APSC)  សហគមន៍សេដ្ឋកិច្ច​(AEC)  និង​សហគមន៍​វប្បធម៌-សង្គម​(ASCC) ក្នុងនោះ APSC ជា​សសរ​ស្តម្ភ ដែលមាន​តួនាទី​សំខាន់ ពិសេសក្នុង​បរិបទស្ថានភាព​សន្តិសុខ​​នយោ​បាយ​តំបន់ មាន​ការ​​ប្រែ​ប្រួល​​យ៉ាង​ស្មុគ​ស្មាញ ការ​តាន​តឹង នៅ​លើសមុទ្រ​ខាង​កើតក្នុងវេលាកន្លងមក ទាម​ទារ​បណ្តា​​ប្រទេស​អាស៊ាន ត្រូវ​ពង្រឹង​ពង្រីកសាមគ្គី លើកកម្ពស់តួនាទីកណ្តាល ក៏ដូច​ជា​ទីតាំង​របស់​អាស៊ាន​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​សន្តិសុខ​តំបន់​និងអន្តរជាតិ។

APSC បានបង្កើតឡើងដើម្បីកសាង​បរិស្ថានសន្តិភាព និង​សន្តិសុខ​មួយឲ្យការ​អភិវឌ្ឍន៍​នៅតំបន់​អាស៊ី​អាគ្នេយ៍ អនុម័ត​ការ​លើក​កម្ពស់​ សហ​ប្រតិបត្តិការ​​នយោបាយ - សន្តិ​សុខ​​អាស៊ាន​ឡើង​​កម្រិត​ថ្មី ដោយ​មាន​ការ​ចូល​រួម​​និង​រួម​​វិភាគ​ទាន​កសាងរបស់​ដៃគូខាង​ក្រៅ។ សហប្រតិបត្តិការ​ក្នុង​ក្របខណ្ឌ APSC រួមមាន​សហ​ប្រតិបត្តិ​ការ​ស្ថាបនា​ខឿន​សន្តិ​សុខ​ គ្រប់វិស័យនៅតំបន់មួយ ទប់ទល់​នូវបញ្ហាប្រឈម​ពោល​គឺ សន្តិសុខមិន​មែន​ប្រពៃណី ដូច​ជា​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ភេរវកម្ម ទប់​ទល់គ្រោះមហន្តរាយ​បន្ទាន់ និងសហប្រតិបត្តិការអំពីសន្តិសុខ។ល។

APSC មិនឆ្ពោះទៅកាន់ការបង្កើត​សហព័ន្ធយោធា ឬប្លុករួម​ការពារ​នៅតំបន់​មួយ។ បណ្តា​សមាជិក​មាន​សិទ្ធិ​សេរី​ដេញ​តាម​គោល​នយោបាយ​ការទូត​ដោយ​ឡែក រៀបចំការពារ​ដោយឡែក។



រដ្ឋមន្ត្រីក្រសួងការពារជាតិ ភុងក្វាងថាញ ចុះហត្ថលេខាលើសេចក្តីប្រកាសរួម ស្តីពី ”រក្សាសន្តិសុខនិងស្ថេរភាពក្នុងតំបន់ ព្រោះ​ប្រជា​ជន
និងដោយសារប្រជាជន” នៅក្នុងសន្និសីទ រដ្ឋមន្រ្តីការពារជាតិអាស៊ាន លើកទី៩ នៅម៉ាឡេស៊ី។ រូបថត៖ ទីភ្នាក់​ងារសារ​ព័ត៌មាន​វៀត​ណាម



សន្និសីទមេបញ្ជាការប៉ូលិសអាស៊ាន (ASEANAPOL) លើកទី៣៥ នៅ ក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី ពិភាក្សា​ពីវិធាន​ការ​បង្កើន​
សហប្រតិបត្តិការធានាសន្តិសុខតំបន់។ រូបថត៖ ដូរក្វៀន-ទីភ្នាក់ងារសារព័ត៌មានវៀតណាម


សន្និសីទវេទិកាសន្តិសុខតំបន់អាស៊ានលើកទី១៧ (ARF-17) នៅក្រុងហាណូយ។ រូបថត៖ ញ៉ានសាង់-ទីភ្នាក់ងារសារព័ត៌មានវៀតណាម

វៀតណាមនិងកម្ពុជាចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលប់បំបាត់ការជួញស្រី្តនិងកុមារ។
រូបថត៖ ង្វៀនហូវហា-ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ក្នុងសេចក្តីប្រកាស បាលី២ អនុម័ត​នៅក្នុងសន្និសីទកំពូល​អាស៊ាន ខែកញ្ញាឆ្នាំ២០០៣ នៅក្រុងបាលី ប្រទេស​ឥណ្ឌូ​នេស៊ី សហគមន៍សន្តិ​សុខអាស៊ាន​(ASC) ក្រោយមកកែឈ្មោះ​ជាសហគមន៍​នយោបាយ-​សន្តិសុខ (APSC) បាន​កំណត់​ជាសសរស្តម្ភ​មួយ ក្នុងចំណោមសសរស្តម្ភ​ទាំង​បី របស់​សហគមន៍​អាស៊ាន ដើម្បី​នាំ​សហ​ប្រតិបត្តិ​ការ​នយោបាយ​-សន្តិសុខ​តំបន់​ឡើង​កម្រិតថ្មី​មួយ ដើម្បីប្រទេសនានានៅក្នុងតំបន់​រស់​នៅ ដោយសន្តិភាព ក្នុង​បរិស្ថាន​មួយ​សមភាព ប្រជាធិបតេយ្យ និងស្រុះស្រួលគ្នា។

ផែនការកសាង APSC ទូទៅ បានអនុម័តនៅក្នុងសន្និសីទ​កំពូលអាស៊ាន​ឆ្នាំ២០០៩ កំណត់កត្តាសំខាន់​បីរបស់ APSC រួម​មាន៖ កសាងសហគមន៍​មួយ​ពឹងផ្អែក​ទៅលើតម្លៃ​និងស្តង់ដាររួម បង្កើតឡើងតំបន់​មួយ​ផ្សារ​ភ្ជាប់ សន្តិ​ភាព និង​រឹងប៉ឹង ដោយមាន​ភារកិច្ចរួម ចំពោះសន្តិសុខ​គ្រប់​ជ្រុង​ជ្រោយ (រួមមាន ទាំង​បញ្ហា​គំរាម​គំហែង​យោធា​និង​គ្មាន​យោធា) ឆ្ពោះទៅកាន់តំបន់​មួយសកម្ម និងបើក​ទូលាយ ទៅខាង​ក្រៅពិភព​លោក  ពីមួយ​ថ្ងៃទៅ​មួយ​ថ្ងៃកាន់​តែ​តភ្ជាប់​និង​ពឹង​ផ្អែក​គ្នា។

តាម​ផែនការនោះ អាស៊ានបាននិងកំពុងជម្រុញកិច្ច​សហប្រតិបត្តិការ​ ពីនយោបាយ ចែករំលែក​កម្រិត​ស្តង់​ដារ សហ​ប្រតិបត្តិការ​កសាងទំនុក​ចិត្ត ជម្រុញសន្ទនា ស្វែងយល់គ្នាទៅវិញ​ទៅមក ដើម្បីបង្ការ​ជម្លោះ ជម្រុញ​សហប្រតិបត្តិការ​ពីការពារ​ជាតិ-សន្តិសុខ ស្រាវជ្រាវវិធានការដោះ​ស្រាយ​ដោយ​សន្តិវិធី និង​សហប្រតិបត្តិ​ការ​ស្ថាបនា​សន្តិភាព​ក្រោយពី​ការជម្លោះ ក៏ដូចជា​ការសហប្រតិបត្តិការលើវិស័យ​សន្តិសុខ​មិនមែន​ប្រពៃណី។​



រង្វាន់បាញ់កាំភ្លើងយោធាកងទ័ព នៃបណ្តាប្រទេសអាស៊ានលើកទី២៤(AARM-24) រៀបចំនៅវៀតណាម ជាឱកាស​មួយ​ដើម្បី​អ្នក​កាន់​កាំភ្លើង
នៃ​បណ្តាប្រទេសអាស៊ាន បង្កើនការរួមប្រាស្រ័យ សិក្សាបទពិសោធន៍។ រូបថត៖ វៀតកឿង-កាសែតរូបភាពវៀតណាម


វៀតណាមរៀបចំសមយុទ្ធទប់ទល់គ្រោះធម្មជាតិនៅតំបន់អាស៊ានលើកទី១៣ (ARDEX – 13)។ រូបថត៖ អានដាំង-ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ប៉ូលិសសមុទ្រវៀតណាម សមយុទ្ធប្រឆាំងចោរកម្មសមុទ្រ ដែលមានអាវុធ ធានាសន្តិសុខ សុវត្ថិភាពនាវាចរណ៍នៅលើសមុទ្រ។
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


សហគមកាកបាទក្រហមវៀតណាម សមយុទ្ធបង្ការទប់ស្កាត់គ្រោះមហន្តរាយ។ រូបថត៖ ថាញតុង-ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ហាណូយសមយុទ្ធបង្ការប្រឆាំងរោគ MERS – CoV។ រូបថត៖ យឿងង៉ុក-ទីភ្នាក់ងារសារព័ត៌មានវៀតណាម

វៀតណាមសមយុទ្ធទប់ស្កាត់កំពប់ប្រេងចៃដន្យនៅលើសមុទ្រ។ រូបថត៖ ត្រឹនឡេឡឹម-ទីភ្នាក់ងារសារព័ត៌មានវៀតណាម

វិស័យសហប្រតិបត្តិការ ក្នុងសសរស្តម្ភ APSC ពីមួយថ្ងៃទៅមួយថ្ងៃកាន់​តែបានជម្រុញ និងធ្វើដំណើរ​ស៊ីជម្រៅ បង្ហាញ​ក្នុង​ឯកសារដូច​សន្ធិសញ្ញាជិតស្និទ្ធ​ និងសហប្រតិបត្តិការ​(TAC)  សន្ធិសញ្ញា​ស្តីពីតំ​បន់​អាស៊ី​អាគ្នេយ៍​គ្មាន​អាវុធនុយ​គ្លេអ៊ែ (SEANWFZ) សេចក្តីប្រកាសពីការប្រតិបត្តិ​របស់ភាគីនានា នៅលើ​សមុទ្រ(DOC)។ល។ ឬ​អនុម័ត​យន្ត​ការ​ដូច​សន្និ​សីទ​ រដ្ឋមន្រ្តីការពារជាតិអាស៊ាន(ADMM) វេទិកា​សមុទ្រអាស៊ាន(AMF) និង AMF បើក​ទូលាយ(EAMF)​។ល។

ដើម្បី​ពង្រឹងនិងរក្សា​តួនាទីមជ្ឈិម​ក្នុងសម្ព័ន្ធតំបន់ អាស៊ានបានបើក​ទូលាយ​មិន​ឈប់​ឈរ និង​ស៊ីជម្រៅ​ជាង​នូវ​ការ​ទំនាក់​ទំនង​ សហ​ប្រតិបត្តិកា​រគ្រប់វិស័យ រួមមាន​ប្រយោជន៍ជាមួយដៃ​គូ ជម្រុញ​និងធ្វើឲ្យ​សម្បូរបែប​វេទិកាសន្ទនា និង​សហប្រតិ​បត្តិការ​នៅតំបន់ ដែល​អាស៊ាន​ធ្វើម្ចាស់​​ដូចជា៖ ASEAN+1 ASEAN+3 សន្និសីទកំពូល​អាស៊ី​បូព៌ា (EAS) វេទិកា​តំបន់​អាស៊ាន(ARF), សន្និសីទ ADMM បើកទូលាយ (ADMM+) ជាមួយ​ដៃគូទាំងប្រាំបី (រួមមាន អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន នូវែលសេឡង់ កូរ៉េខាងត្បូង រុស្ស៊ី និងអាមេរិក) បង្ក​លក្ខណៈ​លើក​ទឹក​ចិត្ត​ដៃគូ ដែល​ចូល​រួម​វិភាគ​ទាន​យ៉ាង​សកម្ម កសាង លើមូលដ្ឋាន​គោរពគោល​ដៅនិង​លក្ខន្តិកៈ​ទំនាក់​ទំនង ដែល​អាស៊ាន​បាន​ដាក់​ចេញ ចំពោះបញ្ហា​ដែលពាក់​ព័ន្ធ​ដល់សន្តិភាព ស្ថេរភាពនិង​អភិវឌ្ឍន៍នៅតំបន់ ក៏ដូច​ជាការឧបត្ថម្ភ​អាស៊ាន បង្កើន​តភ្ជាប់និង​កសាង​សហគមន៍។

ពីការបង្កើត ARF នៅឆ្នាំ១៩៩៤ មកដល់គោលគំនិត​កសាងសហគមន៍ សន្តិសុខអាស៊ាន​ឆ្នាំ២០០៣ និង​សេចក្តី​សម្រេច​ចិត្ត​របស់​សន្និសីទ​កំពូល​អាស៊ាន​ឆ្នាំ២០០៧ ស្តីពីការ​កសាង APSC ដូច​ជា​សសរ​ស្តម្ភមួយ​ក្នុង​ចំណោម​សសរ​ស្តម្ភ​សំខាន់ទាំងបី​របស់សហគមន៍អាស៊ាន គឺជាជំហានវិវត្តន៍វែង​ឆ្ងាយមួយ របស់​ប្រទេស ដែល​ជា​សមាជិក​ខិត​ខំសាមគ្គី បង្កើនកម្លាំងខ្លាំងក្លារបស់ប្លុក ទប់ស្កាត់​ចំពោះ​បញ្ហាប្រឈម​ក្នុង​សម័យថ្មី ព្រោះ​ផល​ប្រយោជន៍​រួម​របស់​បណ្តា​ប្រទេសដែល​ជាសមាជិកអាស៊ាន គឺសន្តិភាព ស្ថេរភាព អភិវឌ្ឍន៍​សេដ្ឋកិច្ច ព្រោះ​សន្តិ​សុខ​និង​ភាព​រុង​រឿង​រួម​របស់​តំបន់​៕

 

ទីភ្នាក់ងារសារព័ត៌មានវៀតណាម/កាសែតរូបភាពវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ